ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខំ​បើក​គេច​ដែរ តែ​ជួប​ឧបសគ្គ​ក្រឡាប់​ដេក​ស្តូក​ទាំង​ព្រឹក (មានវីដេអូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ទឹកកក​មួយ​គ្រឿង​បើក​គេច​ម៉ូតូ​មួយ​គ្រឿង ហើយក៏ទាញ​ចង្កូត​មក​វិញ បណ្តាល​អោយ​ក្រឡាប់​ដេក​ស្តូក​ទាំង​ព្រឹក តែ​ពុំ​បណ្តាល​អោយ​មនុស្ស​ណា​ម្នាក់​រង​របួស​ឡើយ ។ គ្រោះថ្នាក់​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៧​ព្រឹក​ថ្ងៃ​ទី១ ខែឧសភា ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ទឹកកក​មួយ​គ្រឿង​បើក​គេច​ម៉ូតូ​មួយ​គ្រឿង ហើយក៏ទាញ​ចង្កូត​មក​វិញ បណ្តាល​អោយ​ក្រឡាប់​ដេក​ស្តូក​ទាំង​ព្រឹក តែ​ពុំ​បណ្តាល​អោយ​មនុស្ស​ណា​ម្នាក់​រង​របួស​ឡើយ ។

គ្រោះថ្នាក់​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៧​ព្រឹក​ថ្ងៃ​ទី១ ខែឧសភា ឆ្នាំ ២០១៩ នៅ​តាម​ផ្លូវ​សម្តេច​ជា ស៊ី​ម ខាងលិច មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​បឹង​បៃតង ស្ថិត​ក្នុងភូមិ ច្រេស សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។

រថយន្ត​ដែល​ក្រឡាប់​ខាងលើ​ម៉ាក KIA ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AE-៤៥៩៣ ជា​រថយន្ត​មាន​ឃ្លុប​សម្រាប់​ដឹក​ទឹកកក​របស់​សិប្បកម្ម​ផលិត​ទឹកកក​ណា​ណូ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ​ឡើយ​។

តាម​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ រថយន្ត ដឹក​ទឹកកក​ខាងលើ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ សម្តេច​ជា​ស៊ី​ម ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​កន្លែង​កើតហេតុ​ក៍បាន​បើក​គេច​ម៉ូតូ​មួយ​គ្រឿង ដែល​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា ហើយជួបឧបសគ្គ​ដោយសារ​​មាន​យានយន្ត​នៅ​ពីមុខ​ទៀត​នោះ ទើប​ធ្វើ​ឱ្យ​រថយន្ត​ដឹក​ទឹកកកបាន​ទាញ​ចង្កូត​មក​វិញ បណ្តាល​ឱ្យ​ក្រឡាប់​ដេក​ស្តូក​តែ​ម្តង ។

តាម​ប្រភព​ដដែល​បានអោយ​ដឹង​បន្ត​ថា បន្ទាប់​ពី​គ្រោះថ្នាក់ គេ​ឃើញ​អ្នកបើកបរ​រថយន្ត​ដឹក​ទឹកកក​បាន​លូន​ចេញ តាម​កញ្ចក់​មុខ ដែល​ដែល​ខ្ទេច​ទាំង​ផ្ទាំង ដោយ​ពុំ​មាន​រង​របួស​ឡើយ ។ ​ដោយឡែក​ដោយសារ​តែ​ទឹកកក​អនាម័យ​ទាំង​បាវ​ៗ ពេល​ក្រឡាប់​បណ្តាល​អោយ​ទ្វារ​ឃ្លុប​រថយន្ត​ខាងក្រោយ​ក៍បាន​ដាច់​ចេញ​ផង​ដែរ​។

ក្រោយ​កើតហេតុ អ្នកបើកបរ​ក៏​បាន​ទាក់ទង​ទៅ​ម្ចាស់​សិប្បកម្មដើម្បី​យក​រថយន្ត​ផ្សេង​មក​សេង និង​ស្ទូច​លើក​រថយន្ត​ដឹក​ទឹកកក​នេះ​ឡើង​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ