ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូរស័ព្ទ Galaxy Note9 ទទួល​ការ Update Software ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ផ្នែក​កាមេរ៉ា និង​សុវត្ថិភាព !

4 ឆ្នាំ មុន

ក្រុមហ៊ុន Samsung កំពុង​តែ​បង្កើត​ការ Update Software សម្រាប់​ទូរស័ព្ទ Galaxy Note9 ដែល​រាប់​បញ្ចូល​ទាំង​បញ្ហា​សុវត្ថិភាព Android…

ក្រុមហ៊ុន Samsung កំពុង​តែ​បង្កើត​ការ Update Software សម្រាប់​ទូរស័ព្ទ Galaxy Note9 ដែល​រាប់​បញ្ចូល​ទាំង​បញ្ហា​សុវត្ថិភាព Android ។ សំខាន់​ជាង​នេះ​ទៀត​កម្មវិធី​បង្កប់​នេះ​ក៏​បន្ថែម​ជម្រើស​មួយ​នៅ​ក្នុង​ម៉ឺ​នុយ​នៃ​ការ​កំណត់​ដែល​អនុញ្ញាត​ឱ្យ​អ្នក​កំណត់ពេល​បិទ​បើក Night Mode ដោយ​ស្វ័យប្រវត្តិ ។

លើស​ពី​នេះ​ទៀត​ការ​បង្កើត​ថ្មី​នេះ​ភ្ជាប់​មក​ជាមួយ​ការ​កែ​លម្អ​កាមេរ៉ា​ដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្តូរ FOV នៃ​កាមេរ៉ា Selfie រវាង​៦៨​ដឺ​ក្រេ និង​៨០​ដឺ​ក្រេ ដោយ​មាន​ជំនួយ​ពី​ការ​បិទ​បើក​មួយ​ដែល​មា​នទី​តាំងនៅ​ពីលើ​ប៊ូ​តុង​កាមេរ៉ា ។

ការ​ធ្វើ​បច្ចុប្បន្នភាព​នេះ​សម្រាប់​ឧបករណ៍​ដែល​មាន​លេខ​កំណែ N960FXXU2CSDE ដោយ​វា​មាន​ទំហំ​ប្រហែល 520MB ហើយ​បច្ចុប្បន្ន​វា​ត្រូវ​បាន​គេ​ដាក់​ឱ្យ​ដំណើរការ​នៅ​ក្នុង​ប្រទេស​អា​ល្លឺ​ម៉​ង់ ។ ប្រសិនបើ​អ្នក​មិន​ទាន់​ទទួល​បានការ​ធ្វើ​ឱ្យ​ទាន់សម័យ​នៅ​លើ Galaxy Note9 របស់​អ្នក​ក្នុង​ពេល​នេះ​ទេ គឺ​ត្រូវ​រង់ចាំ​រយៈពេល​មួយ ឬ​ពី​រស​ប្តា​ហ៍​ទៀត​អ្នក​អាច​ពិនិត្យ​មើល​តាម​រយៈ​ការ​ចូល​ទៅ​កាន់​ម៉ឺ​នុយ Settings > Software update ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ