ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​.​ក​ចិន​ម្នាក់​នេះ​លេង​មួយ​ក្បាច់​ស្ត្រី​ម្នាក់​ចង់​ស្លុតចិត្ត

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ជនសង្ស័យ​ជា​ជនជាតិ​ចិន​ម្នាក់​បាន​យក​កូនកាំបិត​ចុង​ស្រួច​ផ្ជ​ង់​.​ក​ស្ត្រី​រង​គ្រោះ​គំរាម​យក​ប្រាក់ ត្រូវ​បាន​ឃាត់ខ្លួន និង​បាន​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៩ ។ ជនសង្ស័យ​មានឈ្មោះ…

បន្ទាយ​មាន​ជ័យ ៖ ជនសង្ស័យ​ជា​ជនជាតិ​ចិន​ម្នាក់​បាន​យក​កូនកាំបិត​ចុង​ស្រួច​ផ្ជ​ង់​.​ក​ស្ត្រី​រង​គ្រោះ​គំរាម​យក​ប្រាក់ ត្រូវ​បាន​ឃាត់ខ្លួន និង​បាន​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៩ ។

ជនសង្ស័យ​មានឈ្មោះ លី ស៊ួ​យ (LISHUAI) ភេទ​ប្រុស អាយុ​៣២​ឆ្នាំ (​ជា​ជនជាតិ​ចិន​) ដែល​ស្នាក់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​វរៈសេនីយទោ អ៊ុ សា​ខន នាយ​រង​សេនាធិការដ្ឋាន​ប្រចាំ​ទិស​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា នៅ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន​ម្នាក់​ដែល​ចោទប្រកាន់​ពី​បទ​ករណី​លួច (​ស្ថាន​ទម្ងន់ទោស​) គឺ​មាន​ស្ត្រី​ម្នាក់​ឈ្មោះ រុំ សុ​ឃឿ​ន ភេទ​ស្រី អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​មាន​ជ័យ​សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្តឹង​ជន​ស​សង្ស័យ​ជា​ជនជាតិ​ចិន​ម្នាក់​នេះ បាន​ធ្វើ​សកម្មភាព​បន្លំ​ចូល​ក្នុង​តូប​ប្តូរ​ប្រាក់ និង​លក់ដូរ ហើយ​បាន​យក​កាំបិត​ស​ចុង​ស្រួច​ផ្ជ​ង់​.​ក គំរាម​ទារប្រាក់​នៅ​វេលា​ម៉ោង​៣​និង​១០​នាទី ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្សា​ដើម​ព​ន្ទ្រា ស្ថិត​ភូមិ​ក្បាលស្ពាន​មួយ​សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​វរសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ដែល​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ទទួល​ពាក់​បណ្តឹង លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ដឹកនាំ​កម្លាំង​ធ្វើការ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា និង​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ម្នាក់ ព្រមទាំង​ដកហូត​វត្ថុ​តាង​មាន​ប្រាក់​ថៃ​ចំនួន​៥៣.៧៤០​បាត ប្រាក់​ចិន​ចំនួន​៧.៥៣៩​យ័ន និង​កាំបិត​ដង​ជ័យ ពណ៌​ខ្មៅ​១ ឃាត់​នៅ​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៩ នៅ​សង្កាត់​- ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​បាន​នាំ​យក​សាកសួរ​តាម​ចម្លើយ និង​វត្ថុ​តាង​ត្រូវ​បាន​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ច្បាប់ ហើយ​វត្ថុ​តាង​ដែល​រឹប​បានជា​របស់​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ