ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ចិន​លើក​ឡើង ពី​បញ្ហា​ភ្លើង​ដាច់​និង​បញ្ហា ប្រឈម​មួយ​ចំនួន​ទៀត កំពុង​ប៉ះពាល់​ដល់​ការ រកស៊ី​នៅ​សៀមរាប

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​វិនិយោគិន​ចិន​ចំនួន ១៥ ដែល​កំពុង​វិនិយោគ​នៅ​ខេត្តសៀមរាប បាន​លើក​ឡើង​ពី​ផល​លំបាក​មួយ​ចំនួន​ក្នុង​ការ​ធ្វើ​អាជីវកម្ម​របស់​ខ្លួន​នៅ​ទឹកដី​ខេត្តសៀមរាប ដែល​រាប់​បញ្ចូល​ការ​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរ ក៏​ដូច​ជា​បញ្ហា​នៃ​ផលិតផល​មួយ​ចំនួន​ដែល​បាន​កំពុង​ធ្វើ​ចរាចរណ៍​ក្នុង​ខេត្តសៀមរាប មាន​លក្ខណៈ​ក្លែងបន្លំ​ស្លាក​យីហោ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​លក់ដូរ​នូវ​ផលិតផល​របស់​ក្រុមហ៊ុន​ខ្លួន…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​វិនិយោគិន​ចិន​ចំនួន ១៥ ដែល​កំពុង​វិនិយោគ​នៅ​ខេត្តសៀមរាប បាន​លើក​ឡើង​ពី​ផល​លំបាក​មួយ​ចំនួន​ក្នុង​ការ​ធ្វើ​អាជីវកម្ម​របស់​ខ្លួន​នៅ​ទឹកដី​ខេត្តសៀមរាប ដែល​រាប់​បញ្ចូល​ការ​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរ ក៏​ដូច​ជា​បញ្ហា​នៃ​ផលិតផល​មួយ​ចំនួន​ដែល​បាន​កំពុង​ធ្វើ​ចរាចរណ៍​ក្នុង​ខេត្តសៀមរាប មាន​លក្ខណៈ​ក្លែងបន្លំ​ស្លាក​យីហោ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​លក់ដូរ​នូវ​ផលិតផល​របស់​ក្រុមហ៊ុន​ខ្លួន ។

ការ​លើក​ឡើង​នូវ​បញ្ហា​ប្រឈម​ខាងលើ​នេះ​ធ្វើ​ឡើង​នា​ចំពោះ​មុខ​អភិបាលខេត្ត​សៀមរាប​លោក ទៀ សីហា កាលពី​ថ្ងៃ​ទី ២៧ មេ​សា ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ នា​ឱកាស​ដែល​តំណាង​ក្រុមហ៊ុន​ចិន​ទាំង​១៥​ក្នុង​ខេត្តសៀមរាប​ដឹកនាំ​ដោយ​លោក Lu Yanwen ប្រធាន​ក្រុមហ៊ុន យូ​ណា​ន​គ្រុប​ខូ​អិ​ល​ធី​ឌី ចូល​ជួប​ពិភាក្សា​នូវ​បញ្ហា​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ដល់​ក្រុមហ៊ុន​របស់​ខ្លួន ។ នេះ​បើ​យោង​តាម​ព័ត៌មាន​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់​រដ្ឋបាល​សាលាខេត្ត​សៀមរាប ។ ក្នុង​កិច្ច​ពិភាក្សា​នោះ​ដែរ​លោក Lu Yanwen ក៏​បាន​លើក​នូវ​គោលបំណង​មួយ​ចំនួន​របស់​ក្រុមហ៊ុន​ទាំង​១៥ ដែល​បាន​កំពុង​ធ្វើ​អាជីវកម្ម​នៅ​ខេត្តសៀមរាប ក្នុង​វិស័យ​ទេសចរណ៍ សុខាភិបាល និង ពាណិជ្ជកម្ម ។ ក្នុង​នោះ​លោក​ក៏​បាន​លើក​ផង​ដែរ ពី​កិច្ច​ដំណើរការ នៃ​ការ​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ សៀមរាប​អង្គរ រួម​ទាំង​ការ​ចូលរួម​ធ្វើការ​សម្អាត​បរិស្ថាន​នៅ​តាម​ដងស្ទឹង ដងផ្លូវ​ដោយ​បាន ធ្វើការ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ឃុំ និង ស្រុក​សូទ្រនិគម ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា «​ក្នុង​កិច្ច​ពិភាក្សា​នោះ​ដែរ ក្រុមហ៊ុន​មួយ​ចំនួន​ក៏​បាន​លើក​ឡើង​ពី​ផល​លំបាក​ក្នុង​ការ​ធ្វើ​អាជីវកម្ម ចំពោះ​រាល់​ផលិតផល​មួយ​ចំនួន​ដែល​បាន​កំពុង​ធ្វើ​ចរាចរណ៍​ក្នុង​ខេត្តសៀមរាប មាន​លក្ខណៈ​ក្លែងបន្លំ​ស្លាក​យីហោ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​លក់ដូរ​នូវ​ផលិតផល​របស់​ក្រុមហ៊ុន ។ ចំពោះ​ការងារ​សុខាភិបាល​ក៏​បាន​លើក​អំពី​បញ្ហា​ការ​សុំ​នាំ​នូវ ឱសថ​ចូល សម្រាប់​ព្យាបាល​ខ្យល់គរ និង ការ​លើក​ឡើង​អំពី​បញ្ហា​កង្វះ​នូវ​ថាមពល​អគ្គិសនី​ផ្គត់ផ្គង់ របស់​រោង​មហោស្រព​អាណាចក្រ​អង្គរ ព្រមទាំង​មានការ​ព្រួយបារម្ភ​ចំពោះ​ការ​ថយ​ចុះ​ភ្ញៀវ​ទេសចរ​នៅ​ខេត្តសៀមរាប ក្នុង​រយៈពេល​៣​ខ
ែ​នេះ​»​។ ក្នុង​នោះ​ដែរ​លោក Lu Yanwen ក៏​បាន​គូសបញ្ជាក់​ថា ការ​មក​បណ្តាក់ទុន​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា របស់​បណ្តា​ក្រុមហ៊ុន​ចិន សំខាន់​នៅ​ខេត្តសៀមរាប ក្នុង​ការ​ចូលរួម​លើ​កិច្ច​អភិវឌ្ឍន៍​វិស័យសេដ្ឋកិច្ច​នៅ​កម្ពុជា​ឲ្យ​មានការ​រីក​ចម្រើន ហើយ​ពួក​គាត់​ក៏​បាន​កំពុងធ្វើការ​ទាក់ទាញ​ដល់​អ្នក​វិនិយោគ​ចិន ចូល​មក​ខេត្តសៀមរាប ដើម្បី​ធ្វើការ​សិក្សា​អំពី​វិស័យ​ទេសចរណ៍ និង កសិកម្ម​នៅ​ខេត្តសៀមរាប​ផង​ដែរ ។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នូវ​បញ្ហា​មួយ​ចំនួន​ពី​សំណាក់​វិនិយោគិន​ចិន​នៅ​ខេត្តសៀមរាប លោក ទៀ សីហា ទទួលស្គាល់​ថា​វត្តមាន​របស់​ក្រុមហ៊ុន​ចិន​ទាំង​១៥ ដែល​បាន​ចូល​មក​ធ្វើការ វិនិយោគ​នៅ​ខេត្តសៀមរាប គឺជា​ការ​ចូលរួម​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា ព្រមទាំង​បង្កើត​នូវ​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ទៀត​ផង ។ កិច្ចការ​នេះ​ក៏​ប្រទេស​យើង​ទាំង​ពីរ ឈរ​លើ ផ្លូវ​មួយ ខ្សែ​ក្រ​វ៉ា​ត់​មួយ ក្នុង​ការ​ឆ្ពោះទៅ​កិច្ច​អភិវឌ្ឍន៍​ឲ្យ​មានការ​រីក​ចម្រើន​វិស័យ សេដ្ឋកិច្ច​នៅ​កម្ពុជា ។ លោក ទៀ សីហា ក៏​បាន​គូសបញ្ជាក់​ថា «​រាប់​បញ្ហា​ដែល​គ្រប់​បណ្តា​ក្រុមហ៊ុន​ចិន ដែល​បាន​លើ​ឡើង​នៅ​ក្នុង​ពេល​នេះ អាជ្ញាធរ​ខេត្ត នឹង ធ្វើការ​ជម្រុញ​ដល់​មន្ទីរ អង្គភាព​ជំនាញ ចុះ​ធ្វើការ​ត្រួតពិនិត្យ ចំពោះ​រាល់​ផលិតផល​នានា ដែល​បាន​កំពុង​ធ្វើ ចរាចរណ៍​នៅ​ក្នុង​ទីផ្សារ​នៅ​ខេត្តសៀមរាប អំពី​ស្លាក​សញ្ញា ក្រុមហ៊ុន​ផលិត ដែល​ជា​ចំណោទបញ្ហា​ដ៏​ធំ​បំផុត​ចំពោះ​បញ្ហា​សុខភាព​របស់ ប្រជាពលរដ្ឋ និង ភ្ញៀវ​អ្នក​ប្រើប្រាស់ ។ ជាមួយ​គ្នា​នោះ​ផង​ដែរ អភិបាលខេត្ត​សៀមរាប ក៏​បាន​បញ្ជាក់​ជូន​ទៅ​ភាគី​ចិន ថា ចំពោះ​បញ្ហា​ការ​នាំ​ចូល​នូវ​ឱសថ​ព្យាបាល ខេត្ត​ក៏​សុំ​ឲ្យ​ក្រុមហ៊ុន​មាន កិច្ចសហការ​ជាមួយ​វិស័យ​ជំនាញ អំពី​ការ​ធ្វើ​បែបបទ​ទៅ​តាម​ផ្លូវច្បាប់ ។
ពាក់ព័ន្ធ​បញ្ហា​កង្វះខាត​អគ្គី​ស​នី​នៅ​ខេត្តសៀមរាប​ដែល​ខាង​ក្រុមហ៊ុន​ចិន​បាន​លើក​ឡើង​នោះ ថ្នាក់ដឹកនាំ​ខេត្ត​បាន​ជម្រាប​ដល់​ក្រុមហ៊ុន​ចិន​ទាំងអស់​ថា នា​ឆ្នាំ​នេះ​ដោយ​ប្រទេស​កម្ពុជា ទទួល​រង​នូវ​អាកាស​ក្តៅ​ខ្លាំង ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​បណ្តា​ស្រុក​ឃុំ​មួយ​ចំនួន ហើយ​ចំពោះ​ថាមពល​អគ្គិសនី ក៏​កម្ពុជា បាន​ជ្រាវ​ពី​បណ្តា​ប្រទេស​ជិតខាង ដែល​បណ្តាល​ឲ្យ​យើង​ខ្វះ​នូវ​ថាមពល​អគ្គិសនី​មិន​គ្រប់គ្រាន់ នៅ​ក្នុង​រដូវប្រាំង​នេះ ។


ម្យ៉ាងទៀត​ចំពោះ​រាល់​ការ​លើក​ឡើង​របស់​ក្រុមហ៊ុន ចំពោះ​ការ​កំណត់​តំបន់​ដី​អភិវឌ្ឍន៍ ដើម្បី​ជៀសវាង​នូវ​ការ​ប៉ះពាល់​សម្បត្តិ​របស់​រដ្ឋ ។ ដូច្នេះ​រាល់​ការ​វិនិយោគ​ទាំងឡាយ​របស់​ក្រុមហ៊ុន ក៏​ត្រូវ​រួម​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត ដោយ​ខេត្ត​មាន​ទីចាត់ការ​ផែនការ​វិនិយោគ ដែល​ជា​សេនាធិការ​របស់​ខេត្ត ដើម្បី​កំណត់​នូវ​ទីតាំង​ច្បាស់លាស់ មិន​ឲ្យ​មានការ​ប៉ះពាល់​ដល់​សម្បត្តិ​របស់​រដ្ឋ ឬ កម្ម​សិទ្ធ​របស់​ប្រជាពលរដ្ឋឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ