ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោងចក្រ​ផលិត​កាបូប​ប្រហែល​១០​នឹង​បើក​បន្ថែម​នៅ កម្ពុជា​ខណៈ​EBA កំពុង​ប្រឈម​មុខ​នឹង​អាច​របូត​ពី​ដៃ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​វិស័យ​កាត់​សម្លៀក​បំពាក់ និង​ស្បែកជើង​កម្ពុជា បច្ចុប្បន្ន​ស្ថិត​ក្នុង​ភាព​អាច​មិន​ច្បាស់លាស់ ឬ​ប្រឈម​នឹង​ការ​បាត់បង់​នូវ​ភាព​អនុគ្រោះ​ពន្ធ​ពី​សហគមន៍​អឺរ៉ុប «​អ្វី​ៗ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​» (EBA) យ៉ាងណា​ក្តី តែ​វិស័យ​មួយ​នេះ​នៅ​តែ​ទទួល​បាន​ចាប់អារម្មណ៍​ពី​វិនិយោគិន​បរទេស…

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​វិស័យ​កាត់​សម្លៀក​បំពាក់ និង​ស្បែកជើង​កម្ពុជា បច្ចុប្បន្ន​ស្ថិត​ក្នុង​ភាព​អាច​មិន​ច្បាស់លាស់ ឬ​ប្រឈម​នឹង​ការ​បាត់បង់​នូវ​ភាព​អនុគ្រោះ​ពន្ធ​ពី​សហគមន៍​អឺរ៉ុប «​អ្វី​ៗ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​» (EBA) យ៉ាងណា​ក្តី តែ​វិស័យ​មួយ​នេះ​នៅ​តែ​ទទួល​បាន​ចាប់អារម្មណ៍​ពី​វិនិយោគិន​បរទេស ហើយ​វិស័យ​នេះ​ទៀត​សោត​នៅ​ត្រូវ​បាន​រំពឹង​ថា នៅ​ឆ្នាំ​នេះ​និង​ឆ្នាំ​បន្ទាប់​ៗ នឹង​មាន​រោងចក្រ​ផលិត​កាបូប និង​ស្បែកជើង មិន​ក្រោម​១០​រោងចក្រ​នោះ​ទេ នឹង​មក​បើក​ដំណើរការ​បន្ថែម​នៅ​កម្ពុជា​។

ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ថ្មី​ៗ​នេះ​ប្រាប់​អ្នក​សារព័ត៌មាន​ថាបើ​តាម​ទិន្នន័យ ប​.​ស​.​ស បង្ហាញ​ថា​កម្មករ​កម្មការិនី​កំពុង​បម្រើ​ការ​នៅ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ ស្បែកជើង និង​កាបូប គឺ​មាន​ប្រមាណ​៩០​ម៉ឺន​នាក់ ហើយ​ចំនួន​នេះ​នឹង​បន្ត​កើនឡើង​បន្ថែម​ទៀត​នៅ​គ្រា​បន្ទាប់ ព្រោះ​សព្វ​ថ្ងៃនេះ​រោងចក្រ​ផលិត​កាបូប​មានការ​រីក​ចម្រើន​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់ ។ លោក​ឧកញ៉ា វ៉ា​ន់ សូ​អៀង ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា «​ការ​នាំ​ចេញ​កាបូប​មាន​ទឹកប្រាក់​សរុប​ប្រមាណ​៥៥០​លាន​ដុល្លារ​អា​មេ​រិ​ក​កាលពី​ឆ្នាំ​មុន ហើយ​ខ្ញុំ​ជឿ​ថា​នឹង​មាន​រោងចក្រ​ផលិត​ស្បែកជើង​និង​កាបូប​នឹង​ចូល​មក​កម្ពុជា​ប្រហែល​១០​រោងចក្រ​បន្ថែម​ទៀត​នៅ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ហ្នឹង » ។

លោក​ឧកញ៉ា បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា «​ហេតុ​អ្វី​បានជា​ខ្ញុំ​ថា​អីចឹង0x017d7 ព្រោះ​វិស័យ​កាត់ដេរ​យើង​ជា​វិស័យ​មួយ​មាន​ស្ថិរភាព​យូរអង្វែង ហើយ​វិស័យ​មួយ​នេះ​ត្រូវ​បាន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ជួយ​គាំំ​ទ្រ និង​បាន​យល់​ច្បាស់​ពី​វិស័យ​មួយ​នេះ​ខ្លាំង​ណាស់ ថែម​ទាំង​បាន​ប្រាប់​ទៅ​កម្មករ​ឱ្យ​ទុកចិត្ត​និង​ខិតខំ​ធ្វើការ​បង្កើន​ផលិតភាព​ការងារ​»​។

ចំណែក​លោក ខេន លូ អគ្គលេខាធិកា​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ក៏​បាន​ប្រាប់​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៩ ខែមេសា ម្សិលមិញ​នេះ​ថា «​កាលពី​ឆ្នាំ​២០១៨ ការ​នាំ​ចេញ​ផលិតផល​កាបូប​មាន​ទឹកប្រាក់​ប្រមាណ​៥៥០​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​មក​ដល់​សព្វថ្ងៃ កម្ពុជា​មាន​រោងចក្រ​ផលិត​ស្បែកជើង​មាន​ប្រមាណ​៦១​រោងចក្រ និង រោងចក្រ​ផលិត​កាបូប​មាន​ប្រមាណ​៧០​រោងចក្រ​។ សម្រាប់​ផលិតផល​កាបូប​នាំ​ចេញ​ប្រមាណ​៦០% ទៅ​កាន់​ទីផ្សារ​អឺរ៉ុប គិត​ជា​ទឹកប្រាក់​មាន​ប្រមាណ​៣៣០​លាន​ដុល្លារ​អា​មេ​រិ​ក​»​។
ទន្ទឹម​នឹង​ការ​នាំ​ចេញ​ផលិតផល​ស្បែកជើង​និង​កាបូប​កំពុង​រីក​ចម្រើន គេ​សង្កេត​ឃើញ​ថា​ជា​រួម វិស័យ​មួយ​នេះ​ស្ថិត​ក្នុង​ការ​ប្រឈម​បាត់បង់​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​សហគមន៍​អឺរ៉ុប​«​អ្វី​ៗ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​» (EBA)​។

ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា លោក​ឧកញ៉ា វ៉ា​ន់ សូ​អៀង មាន​ប្រសាសន៍​ថា «​បញ្ហា​រឿង EBA វា​ជា​បញ្ហា​ប្រឈម​មួយ តែ​ខ្ញុំ​ជឿ​ថា ផ្នែក​មួយ​នៅ​ក្នុង​រោងចក្រ​ស្បែកជើង​បាន​សហការ​ជាមួយ ILO ខ្លាំង​ណាស់​។ រោងចក្រ​នីមួយ​ៗ អនុញ្ញាត​ឱ្យ ILO ត្រួតពិនិត្យ​រក​ឃើញ​ថា​មាន​រោងចក្រ​រហូត​ដល់​ប្រមាណ​៨០% គោរព​និង​អនុវត្ត​បាន​តាម​ច្បាប់​ការងារ​។ ផ្អែក​លើ​ចំណុច​នេះ​សហភាព​អឺរ៉ុប​គួរ ធ្វើការ​ពិនិត្យ​ឡើង​វិញ​ឱ្យ​ច្បាស់ ព្រោះ​រឿង​នេះ​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កម្មករ​»​។ លោក​ឧកញ៉ា បញ្ជាក់​ថា «​រឿង EBA វា​បាន​ជួយ​កម្មករ​បាន​ច្រើន ហើយ​ខ្ញុំ​សង្ឃឹមថា​គេ​នឹង​ពិចារណា​ឡើង​វិញ និង​មិន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​នោះ​ទេ​»​។

លោក អុ​ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ថ្លែង​ក្នុង​សន្និបាត​ប្រចាំឆ្នាំ​២០១៩ របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ថ្មី​ៗ​នេះ​ថា ផ្តើម​ចេញពី​គោលនយោបាយ​ពាណិជ្ជកម្ម​ផ្សា​ភ្ជាប់​នឹង​បទដ្ឋាន​ការងារ​អន្តរជាតិ ដែល​រាជរដ្ឋាភិបាល​បាន​នឹង​កំពុង​អនុវត្ត​ចាប់ពី​ឆ្នាំ​១៩៩៩ បាន​ធ្វើ​ឱ្យ​ឧស្សាហកម្ម​កាត់ដេរ​សំលៀក​បំពាក់ និង​ផលិត​ស្បែកជើង​នៅ​កម្ពុជា​បន្ត​រីក​ចម្រើន​គួរ​ជាទី​មោ​ទ​នៈ ចាប់ផ្តើម​ពី​រោងចក្រ​ប្រមាណ​ជាង​៦០​រោងចក្រ ជាមួយនឹង​កម្មករ​និ​យោ​ជិ​ក​ប្រមាណ ៨​ម៉ឺន​នាក់ រហូត​មក​ដល់​ពេល​នេះ រោងចក្រ​កើនឡើង​ដល់​ប្រមាណ ១២០០​រោងចក្រ ជាមួយ​និង​កម្មករនិយោជិត​ប្រមាណ​ជាង ៨៤​ម៉ឺន​នាក់​។ វិស័យ​កាត់ដេរ គឺជា​វិស័យ​មួយ​ដែល​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់ ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​នៅ​កម្ពុជា និង​បាន​ផ្តល់​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ​។

លោក​រដ្ឋមន្ត្រី​សង្កត់ធ្ងន់​ថា ស្ថិត​ក្នុង​បរិ បទ​វិស័យ​នេះ​កាន់តែ​ប្រឈម​ខ្លាំង​ទៅ​នឹង​លទ្ធភាព​ប្រកួតប្រជែង​ជាមួយ​ប្រទេស​នាំ​ចេញ​នានា យើង​បាន​ធ្វើការ​យ៉ាង​ជិត​ស្និត​ជាមួយ​គ្នា ស្វែងរក​ដំណោះស្រាយ​រួម​គ្នា ដើម្បី​ធានា​ថា វិស័យ​នេះ​នៅ​តែ​អាច​បន្ត​ធានា​បាន​នូវ​ឧត្តមភាព​ប្រកួតប្រជែង សមាជិក​ទាំងអស់​របស់​GMAC​អាច​រក្សា​បាន​ដំណើរ​ផលិតកម្ម​អាជីវកម្ម​របស់​ខ្លួន ប្រកបដោយ​ចីរភាព​។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​ដាក់​ចេញ​នូវ​វិធានការ​កែទម្រង់​មុត​ស្រួច​ជា​កញ្ចប់ សំដៅ​ពង្រឹង​ភាព​ប្រកួតប្រជែង និង​ជំរុញ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​លើ​ប្រធានបទ​ចំនួន​១៥​។

លោក​រដ្ឋមន្ត្រី បន្ត​ថា «​ប៉ុន្តែ​ខ្ញុំ​សូម​លើក​តែ​ចំណុច​ខ្លះ​ៗ ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ៖១-) ការ​កាត់​បន្ថយ​ថ្ងៃ​ឈប់​សម្រាក​បុណ្យ និង​ទិវា​។ ២-)​ការ​ពិនិត្យ និង​រៀបចំ​ជា​បញ្ជី​ស្ថាប័ន និង​ពេលវេលា​ចុះ​ពិនិត្យ​នៅ​តាម​រោងចក្រ​។ ៣-)​ការ​កំណត់​អា​ត្រា​ភាគទាន​នៃ​របប​សោធន​។​៤-)​ការ​កំណត់​នូវ​ពេលវេលា និង​ចំនួន​ថ្ងៃ​បើកប្រាក់​បំណាច់​អតីតភាព ការងារ​។​៥-)​ការ​កែសម្រួល​ច្បាប់​ស្តី​ពី​ការងារ​។​៦-)​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​ក្នុង​វិស័យ​កាត់ដេរ​និង​៧-)​បញ្ហា​ផ្សេង​ៗ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ត្រូវ​បន្ត ខិតខំ​ធានា​នូវ​ការ​អនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​ពាក់ព័ន្ធ​ឱ្យ​បាន​ម៉ឹង​ម៉ាត់ និង​មាន​ប្រសិទ្ធភាព ដើម្បី​កាត់​បន្ថយ​ការ​ធ្វើ​កូដកម្ម បាតុកម្ម​ខុសច្បាប់​។ ក្រុមការងារ​ផែ្ន​ក​អប់រំ និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ត្រូវ​យក​សំណូមពរ​ដោះស្រាយ​បញ្ហា​ខ្វះ​បុគ្គលិក​ជំនាញ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ការងារ ទៅ​ពិភាក្សា និង​លើក​អនុសាសន៍​ដោះស្រាយ​» ។

សូម​រម្លឹក​ថា​សហភាព​អឺរ៉ុប​ធ្លាប់​បាន​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​១១ ខែកុម្ភៈ កន្លង​ទៅ​ដោយ​បាន​បញ្ជាក់​ថា បើ​ទោះបី​នីតិវិធី​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​អ្វី​ៗ ទាំងអស់​លើកលែងតែ​សព្វាវុធ ឬ​ហៅ​កាត់​ថា (EBA) ពី​កម្ពុជា​នេះ មិនមែន​បាន​ន័យ​ថា សហភាព​អឺរ៉ុប នឹង​ដក​ការ​អនុគ្រោះ​ពន្ធ​នេះ​ភ្លាម​ៗ​នោះ​ទេ ។ ព្រម​ជាមួយ​គ្នា​នោះ​ផង​ដែរ សហរដ្ឋអាមេរិក​ធ្លាប់​គម្រាម​ថា​ប្រទេស​ខ្លួន​អាច​នឹង​អនុវត្ត​នីតិវិធី​ដូច​សហភាព​អ៊ឺ​រ៉ុ​ប ដែរ ។ ជាក់ស្តែង​កាល ពី​ថ្ងៃ​ពុធ ទី​០៩ ខែមករា ឆ្នាំ​២០១៩ សមាជិក​ព្រឹទ្ធសភា​អា​មេ​រិ​ក ចំនួន​ពីរ​រូប បាន​ដាក់​សំណើរ​ច្បាប់​ថ្មី​មួយ ដោយ​តម្រូវ​ឲ្យ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ លុប​ចោល​នូវ​ការ​អនុគ្រោះ​ពន្ធ​អា​មេ​រិ​ក ឬ​ហៅ​កាត់ GSP ចេញពី​កម្ពុជា​ដូច​គ្នា ។ ក្រោម​កម្មវិធី GSP កម្ពុជា​អាច​នាំ​ទំនិញ​ចូល​ទីផ្សារ​របស់​សហរដ្ឋអាមេរិក​បាន​ចំនួន​ប្រមាណ​ជាង ៤០០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៧ ដោយ​មិន​បង់​ពន្ធគយ​នោះ​ទេ ។

កម្ពុជា​បានការ​អនុគ្រោះ​ពន្ធ​ទូទៅ​ផ្នែក​ពាណិជ្ជកម្ម ពី​សហរដ្ឋអាមេរិក​ដើម្បី​នាំ​ផលិតផល​ជា​ច្រើន​មុខ ទៅ​លក់​នៅ​ផ្សា​រអា​មេ​រិ​ក ដោយ​បង់ពន្ធ​តិចតួច ឬ​មិន​ចាំបាច់​បង់ពន្ធ​សោះ ។ កម្ពុជា​ចាប់ផ្ដើម​ទទួល​បានការ​អនុគ្រោះ​ពន្ធ GSP នៅ​ឆ្នាំ ១៩៩៧​។ តាម​រយៈ​ការ​អនុគ្រោះ​នេះ ក្នុង​មួយ​ឆ្នាំ​ៗ កម្ពុជា​នាំ​ចេញ​ទំនិញ​ទៅ​ទីផ្សារ​សហរដ្ឋអាមេរិក គិត​ជា​ទឹកប្រាក់​ជាង ១៨០​លាន​ដុល្លារ​។ កាលពី​ខែមេសា ឆ្នាំ​២០១៨ សហរដ្ឋអាមេរិក បន្ត​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ​នេះ ដល់​កម្ពុជា រហូត​ដល់​ឆ្នាំ ២០២០ ៕  

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ