ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ភ្ញៀវ​ដាក់​ពាក្យ​ប្តឹង​…​សមត្ថកិច្ច​នឹង​កោះហៅ​ថៅកែ​ស្រី​រូប​ស្រស់​នៅ​ពេល​ឆាប់​ៗ​​នេះ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៩ លោក ឡាក់ ម៉េ​ង​ធី ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌកំ​រឹត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​បានអោយ​ដឹង​ថា ថៅកែ​ភោជនីយដ្ឋានឡូហ្សិក២…

ខេត្តកណ្តាល ៖ នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៩ លោក ឡាក់ ម៉េ​ង​ធី ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌកំ​រឹត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​បានអោយ​ដឹង​ថា ថៅកែ​ភោជនីយដ្ឋានឡូហ្សិក២ និង​ខារ៉ាអូខេ​ ត្រូវ​បាន​ភ្ញៀវ​ប្តឹង ដោយសារ​តែ​ថៅកែ​ម្នាក់​នេះ​ដើរ​និយាយ​ចោទ​ភ្ញៀវ​ថា​យក​លុយ​ដុល្លារ​ក្លែងក្លាយ​ទៅ​ចាយ​នៅ​កន្លែង​របស់​ខ្លួន​និង​ប្រមាថមើលងាយ​ភ្ញៀវ​ទៀត​នោះ ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ លោក​ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌកំ​រឹត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​នឹង​អោយ​ជំនាញ​ធ្វើ​លិខិត​កោះ​អញ្ជើញ​ថៅកែ​ភោជនីយដ្ឋាន​ឡូ​ហ្សិ​ក​២ និង​ខារ៉ាអូខេ​ ​អោយ​ចូលខ្លួន​មក​ការិយាល័យ​ដើម្បី​ធ្វើការ​សាកសួរ​នៅ​ពេល​ឆាប់​ៗ​នេះ បន្ទាប់​ពី​សមត្ថកិច្ច​បាន​ធ្វើការ​សាកសួរ​សាក្សី​ដើមបណ្តឹង​រួច​មក​។

ថៅកែ​ភោជនីយដ្ឋាន​ឡូ​ហ្សិ​ក​២ និង​ខារ៉ាអូខេ​ មាន​ឈ្មោះ ម៉េ​ត សុភា ភេទ​ស្រី អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

ចំណែក​ភ្ញៀវ​ដែល​ជាដើម​បណ្តឹង​ឈ្មោះ លី គឹ​ម​សូរ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឬ​ស្សី​ស្រុក ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

សូម​រំលឹក​ថា ៖ ភោជនីយដ្ឋាន​ឡូ​ហ្សិ​ក​២ និង​ខារ៉ាអូខេ​ ដែល​ល្បីឈ្មោះ​បោះ​សំឡេង​នៅ​ក្រុង​តា​ខ្មៅ និង​ជា​ហាង​ខារ៉ាអូខេ​ល្បី​ជាងគេ​នោះ ឥឡូវនេះ​ត្រូវ​បាន​ភ្ញៀវ​ដែល​ធ្លាប់​ចូល​ជា​ញឹកញាប់​បាន​ដាក់​ពាក្យប្តឹង​ថៅកែ​ភោជនីយដ្ឋាន និង​ខារ៉ាអូខេ ឡូ​ហ្សិ​ក​២ ពី​បទ «​បង្កាច់​កេរ្តិ៍​» ដោយ​ដើរ​និយាយ​ចោទ​ភ្ញៀវ​ថា យក​លុយ​ដុល្លារ​ក្លែងក្លាយ​ទៅ​ចាយ​នៅ​ទីតាំង​នោះ និង​ថែម​ទាំង​ប្រមាថមើលងាយ​ភ្ញៀវ​បន្ថែម​ទៀត​។

ភោជនីយដ្ឋាន​ឡូ​ហ្សិ​ក​២ និង​ខារ៉ាអូខេ​ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

បើ​តាម​លោក លី គឹ​ម​សូរ ជាដើម​បណ្តឹង​បាន​ប្រាប់​អោយ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៩ ថា លោក​បាន​ដាក់​ពាក្យបណ្តឹង​ថៅកែ​ភោជនីយដ្ឋាន​ឡូ​ហ្សិ​ក​២ និង​ខារ៉ាអូខេ ពី​បទ «​បង្កាច់​កេរ្តិ៍ » នៅ​ការិយាល័យ​ព្រហ្មទណ្ឌកំ​រឹត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដោយ​លោក​បញ្ជាក់​ថា ក្នុង​ឆ្នាំ​២០១៩ លោក​ឧស្សាហ៍​ចេញចូល​ហូប​បាយ​ពេល​ថ្ងៃត្រង់​នៅ​ភោជនីយដ្ឋាន​ឡូហ្សិ​ក​២​ និង​ខារ៉ាអូខេ​ ។

ប្រភព​ដដែល​បាន​បន្ត​ថា លុះ​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០១៩ ថៅកែ​ភោជនីយដ្ឋានឡូហ្សិក២ និង​ខារ៉ាអូខេ បាន​និយាយ​ប្រាប់​ឈ្មោះ​មាស សុខ​ឡាយ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជា​មេការ​នៅ​ភោជនីយ​ឡូ​ហ្សិ​ក​២ ​មាន​ទីលំនៅ​ភូមិ​អ្នកតា​ទ្វារ ឃុំ​ព្រះ​ធាតុ ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ ថា លោក​យក​លុយ​ដុល្លារ​ក្លែងក្លាយ​មក​ចាយ​នៅ​ភោជនីយដ្ឋាន​ឡូ​ហ្សិ​ក​២ មិនតែប៉ុណ្ណោះ​ថែម​ទាំង​ប្រមាថមើលងាយ​មក​លើ​លោក​ថា មាន​លុយ​ចាយ​ហើយ​ច​រឹត​ដូច​បាត​ផ្សារ​ចឹ​ង​។

ពាក់​ព​ន្ធ័​នឹង​ករណី​ខាងលើ​នេះ ភ្នាក់ងារ​កោះសន្តិភាព​បាន​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ទៅ​លោកស្រី ម៉េ​ត សុភា ជា​ថៅកែ​ភោជនីយដ្ឋាន​ឡូ​ហ្សិ​ក​២ និង​ខារ៉ាអូខេ​​ដែរ តែ​គ្មាន​អ្នក​ទទួល​។

តាម​ប្រភពពី​ម​ជ្ឃ​ដ្ឋា​ន​ជា​ច្រើន​នៅ​ក្បែរ​ភោជនីយដ្ឋាន​ឡូ​ហ្សិ​ក​២ និង​ខារ៉ាអូខេ បាន​លួច​បង្ហើប​ថា ស្ទើរ​ជា​រៀង​រាល់​យប់ ទីតាំង​ខាងលើ​បាន​បង្ក​សំឡេង​រំខាន​ដល់​ពួក​គាត់ និង​ជា​ពិសេស​គឺ​ភ្ញៀវ​ដែល​ចូល​ទៅ​ទីតាំង​នោះ​តែងតែ​ផឹកស្រា​ហើយ​បោក​កែវ បោក​ចាន និង​ធ្វើ​អោយ​ពួក​គាត់​មានការ​ភិតភ័យ ហើយ​ពួក​គាត់​ក៏​ស្នើ ដល់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់​មេត្តា​មាន​វិធានការ​ទៅ​លើ​ទីតាំង​នេះ​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ