ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដល់​កម្ពុជា​លោកស្រី​អោ​ង សាន​ស៊ូ​ជី និយាយ​ពី​ការ​បោះ​ឆ្នោត និង​ការ​បង្រួបបង្រួម​ជាតិ នៅ​មី​យ៉ា​ន់​ម៉ា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មក​ដល់​ទឹកដី​កម្ពុជា​លើក​ដំបូង​អ្នកនយោបាយ​បែប​ប្រជាធិបតេយ្យ​លោកស្រី​អោ​ង សាន​ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ​នៃ​សាធារណៈ​សហភាព​មី​យ៉ា​ន់​ម៉ា​បាន​លើក​ពី​ស្ថានភាព នយោបាយ​នៅ​ក្នុង​ប្រទេស​ខ្លួន​មាន​ភាពល្អ​ប្រសើរ ក្រោយ​ពី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ត្រឹមត្រូវ កាលពី​ពេល​កន្លង​មក ។ ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​សម្តេច​ហេង…

រាជធានី​ភ្នំពេញ ៖ មក​ដល់​ទឹកដី​កម្ពុជា​លើក​ដំបូង​អ្នកនយោបាយ​បែប​ប្រជាធិបតេយ្យ​លោកស្រី​អោ​ង សាន​ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ​នៃ​សាធារណៈ​សហភាព​មី​យ៉ា​ន់​ម៉ា​បាន​លើក​ពី​ស្ថានភាព នយោបាយ​នៅ​ក្នុង​ប្រទេស​ខ្លួន​មាន​ភាពល្អ​ប្រសើរ ក្រោយ​ពី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ត្រឹមត្រូវ កាលពី​ពេល​កន្លង​មក ។ ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​សម្តេច​ហេង សំ​រិ​ន ប្រធានរដ្ឋសភា​នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៩ នៅ​វិមាន​រដ្ឋសភា លោកស្រី អោ​ង សាន​ស៊ូ​ជី បាន​លើក​ឡើង​ពី​ស្ថានភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ថា ក្រោយ​ពី​មានការ​បោះ​ឆ្នោត​ដោយ​សេរី បាន​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​មានការ​កែទម្រង់ និង​បង្រួបបង្រួម​ជាតិ ។

លោកស្រី​បាន​លើក​ឡើង​ពី​សារៈសំខាន់​របស់​រដ្ឋសភា​ដែល​ជា​កន្លែង​តាក់តែង​ច្បាប់ និង​ការពារ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ និង​ជា​យន្តការ​សំខាន់​នៅ​ក្នុង​ការ​លើកកម្ពស់ ដំណើរការ​ប្រជាធិបតេយ្យ ។ ចំណែក​សម្តេច​ហេង សំ​រិ​ន ប្រធានរដ្ឋសភា​បាន​លើក​ឡើង​ថា រដ្ឋសភា​កម្ពុជា​ចង់​ឃើញ​រដ្ឋាភិបាល​ទាំង​ពីរ (​កម្ពុជា និង​មី​យ៉ា​ន់​ម៉ា​) បន្ត​ពិចារណា​រួម​គ្នា​ថែម ទៀត​គិតគូរ​ពង្រីក និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ជា​អាទិ៍ កសិកម្ម ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ ជា​ពិសេស​វិស័យ​វប្បធម៌ ដោយ​ប្រើប្រាស់​សក្តានុពល​វប្បធម៌ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ន៏​សេដ្ឋកិច្ច ។

សម្តេច​បាន​គូសបញ្ជាក់​ថា កម្ពុជា​-​មី​យ៉ា​ន់​ម៉ា​ជា​ប្រទេស​ភូមិ​ផង​ដែល​ប្រជាជន​មាន​ប្រពៃណី វប្បធម៌ និង​អត្តសញ្ញាណ​ជាតិ​ដ៏​ល្អ​ផូរផង់​ស្រ​ដៀង​គ្នា​គោរព​ប្រ​ណិ​ប​ត្តិ ព្រះពុទ្ធ សាសនា​ដូច​គ្នា ។ សម្តេច​ក៏​បាន​កោតសរសើរ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ​នៃ​ប្រទេស​ទាំង​ពីរ ។ នា​ពេល​កន្លង​មក​សភា​ប្រទេស​ទាំង​ពីរ​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​ជា​ច្រើន​ផង​ដែរ ។ ក្រៅពី​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ការងារ​នីតិកម្ម​ក៏​តែងតែ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​លើ​វេទិកា​អន្តរ​សភា​នានា​ដូច​ជា អាយ​ប៉ា និង​ASEP​ជាដើម ។

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ហេង សំ​រិ​ន បាន​ជម្រាប​លោកស្រី​អោ​ង សាន​ស៊ូ​ជី ថា​នៅ​ឆ្នាំ​២០២០ នេះ​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​លើក​ទី​១៣ របស់​អា​សិប (SSEP) ហើយ​សភា​កម្ពុជា​សង្ឃឹមថា សភា​មី​យ៉ា​ន់​ម៉ា​នឹង​អញ្ជើញ​ចូលរួម​ផង​ក្នុង​ជំនួប​លោកស្រី​ទីប្រឹក្សា​រដ្ឋ​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ា​ន់​ម៉ា​បាន​គាំទ្រ​ការ​លើក​ឡើង​របស់​សម្តេច ហេង សំ​រិ​ន ដែល​ចង់​ឃើញ​ប្រទេស​ទាំង​ពីរ​មាន​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​គ្នា​កាន់តែ​ស៊ីជម្រៅ ។ លោក​បាន​ជម្រាប​សម្តេច​ថា នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន លោកស្រី និង​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​បាន​ជជែក​គ្នា​ជា​ច្រើន​ពី​ការ​ពង្រឹងពង្រីក​ទំនាក់ទំនង​ខាង​វិស័យ​វប្បធម៌ ។

លោកស្រី​បាន​គូសបញ្ជាក់​ថា នឹង​ខិតខំ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​រដ្ឋសភា​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត ពិសេស​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​គ្រប់​កម្រិត​រួម​ទាំង​ការ​ចូលរួម​នៅ​ក្នុង​វេទិកា​សភា​នានា ពិសេស​វេទិកា (ASEP) ដែល​កម្ពុជា​គ្រោង​ធ្វើ​ម្ចាស់ផ្ទះ​នោះ ។ លោកស្រី​បាន​លើក​ឡើង​ថា​លោកស្រី​ក៏​ចង់​ឃើញ​ប្រទេស​ទាំង​ពីរ​មាន​ទំនាក់ទំនង​ល្អ​លើ​វិស័យ​ទេសចរណ៍​អប់រំ ជា​ពិសេស​លោកស្រី​ចង់​ឃើញ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​គ្នា​រវាង​ប្រាសាទអង្គរវត្ត​កម្ពុជា និង​តំបន់​វប្បធម៌​របស់​មី​យ៉ា​ន់​ម៉ា ។ សម្តេច​ប្រធានរដ្ឋសភា​បាន​អបអរសាទរ​ចំពោះ​ជោគជ័យ​នៃ​នយោបាយ​បង្រួបបង្រួម​ជាតិ​ការ​ធ្វើ​កំណែទម្រង់សេដ្ឋកិច្ច​សង្គម​ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​លោកស្រី​ដែល​បាន​សម្រេច​បានជា​បន្តបន្ទាប់​មកនេះ ។

ជាមួយ​គ្នា​នេះ​សម្តេច​ប្រធានរដ្ឋសភា​បាន​អរគុណ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ដែល​បាន​ផ្តល់​អាហារូបករណ៍​ជា​បន្តបន្ទាប់​ដល់​សមណ​និស្សិត​កម្ពុជា​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា ។ សម្តេច​ហេង សំ​រិ​ន បាន​ស្នើ​សុំ​លោក​ជំទាវ​ជួយ​គាំទ្រ​ដល់​អ្នក​វិនិយោគទុន​កម្ពុជា​ដែល​បាន​ទៅ​វិនិយោគ​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា ដែល​បច្ចុប្បន្ន​នេះ​មាន​ប្រមាណ​៣០​ក្រុមហ៊ុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ