ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ​ស្មា​ត​ហ្វូ​ន​ដំបូង​របស់ Huawei ជាមួយ​កាមេរ៉ា​ស៊ែ​ល​ហ្វី​លៀន​ចេញ​ក្រៅ

4 ឆ្នាំ មុន

ក្រុមហ៊ុន Huawei កំពុង​តែ​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​បង្ហាញ​ស្មា​ត​ហ្វូ​ន​ស៊េរី P Smart ថ្មី​ជាមួយនឹង​កាមេរ៉ា​ថតរូប​ដែល​មាន​លក្ខណៈ​ពិសេស ។ ស្មា​ត​ហ្វូ​ន​នេះ​ត្រូវ​បាន​គេ​ហៅ​ថា «Huawei P…

ក្រុមហ៊ុន Huawei កំពុង​តែ​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​បង្ហាញ​ស្មា​ត​ហ្វូ​ន​ស៊េរី P Smart ថ្មី​ជាមួយនឹង​កាមេរ៉ា​ថតរូប​ដែល​មាន​លក្ខណៈ​ពិសេស ។ ស្មា​ត​ហ្វូ​ន​នេះ​ត្រូវ​បាន​គេ​ហៅ​ថា «Huawei P Smart Z» ដែល​មាន​និន្នាការ​ស្រ​ដៀង​ម៉ូ​ដែល Vivo NEX S និង Oppo Find X ដែរ ។

តាម​ការ​លេច​ធ្លាយ​ពី Mobielkopen គឺ​បាន​បង្ហាញ​នូវ​លក្ខណៈ​ពិសេស​ស​របស់ P Smart Z ដែល​មាន​កាមេរ៉ា​មុខ​លៀន​ឡើង​ចេញ​ក្រៅ​ទំហំ 16MP ជាមួយនឹង f / 2.0 aperture ។ ទូរស័ព្ទ​នេះ​វា​នឹង​មាន​អេ​ក្រង់​ដ៏​ធំ​ទំហំ 6.59 អ៊ី​ង​ជាមួយនឹង Full HD + 2340 x 1080 px ជាមួយ​ដង់ស៊ីតេ​ភី​ក​ស៊ែ​ល 391 ppi និង មាន​សមាមាត្រ 19.5:9 ។

P Smart Z ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មាន​មក​ជាមួយ​ពណ៌​ខ្មៅ​, ពណ៌​បៃតង ( Emerald Green) និង ពណ៌​ខៀវ (Sapphire Blue) ផង​ដែរ ។ សូម​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន Huawei មិន​មាន​ព្រឹត្តិការណ៍​ធំ​សម្រាប់​បង្ហាញ​ឧបករណ៍​កម្រិត​កណ្តាល​នេះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ