ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា ! កិច្ចព្រមព្រៀង Apple និង Qualcomm បាន​ជំរុញ​ឱ្យ Intel បោះបង់​ចោលការ​អភិវឌ្ឍ 5G

4 ឆ្នាំ មុន

កាលពី​ដើមខែ​នេះ​យើង​បានឮ​ថា ក្រុមហ៊ុន Intel បាន​សម្រេច​បោះបង់​ការ​អភិវឌ្ឍ​ម៉ូ​ឌឹ​ម 5G របស់​ខ្លួន​បន្ទាប់​ពី​ការ​ដោះស្រាយ​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​រវាង​ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Qualcomm…

កាលពី​ដើមខែ​នេះ​យើង​បានឮ​ថា ក្រុមហ៊ុន Intel បាន​សម្រេច​បោះបង់​ការ​អភិវឌ្ឍ​ម៉ូ​ឌឹ​ម 5G របស់​ខ្លួន​បន្ទាប់​ពី​ការ​ដោះស្រាយ​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​រវាង​ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Qualcomm ។

ក្រុមហ៊ុន Intel បាន​ប្រកាស​ពី​ការ​ព្យាករ​ហិរញ្ញវត្ថុ​ទាប​ដោយ​បញ្ជាក់​ថា​កិច្ច​ព្រម ព្រៀង​រវាង​គូប្រកួត​ប្រជែង និង ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ iPhone គឺជា​ហេតុផល​សំខាន់​ក្នុង​ការ បោះបង់​គំនិត​ពី​ការ​ផលិត​ម៉ូ​ឌឹ​ម 5G សម្រាប់​ទូរស័ព្ទ​ចល័ត ។

ការ​បោះបង់​ផែនការ​សម្រាប់​កា​រត​ភ្ជាប់​ជំនាន់​បន្ទាប់​ហាក់ដូចជា​ជំហាន​ដែល​សម​ហេតុផល​ចាប់តាំងពី​ក្រុមហ៊ុន Apple ជា​អតិថិជន​ដ៏​ធំ​បំផុត​របស់​ម៉ូ​ឌឹ​ម Intel ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ​ក្រុមហ៊ុន Intel នឹង​បន្ត​ធ្វើការ​លើ​បណ្តាញ និង ផលិតផល​ហេដ្ឋារចនាសម្ព័ន្ធ​ក៏​ដូច​ជា​ម៉ូ​ឌឹ​ម​សម្រាប់​ឧបករណ៍​ដែល​មិនមែន​ជា​ស្មា​ត​ហ្វូ​ន ។

ចំណែកឯ​ក្រុមហ៊ុន Qualcomm គឺ​មាន​ម៉ូ​ឌឹ​ម 5G រួច​ហើយ​ដូច​ជា Snapdragon X50 ប៉ុន្តែ​វា​មិន​ទំនង​នោះ​ទេ​ដែល​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប​មាន​មូល​ដ្ខា​ន​នៅ​ទីក្រុង San Diego មួយ​នេះ​នឹង​ផ្តល់​ឱ្យ​សម្រាប់​ទូរស័ព្ទ iPhone ឆ្នាំ ២០១៩ ។

អ្នកវិភាគ​បាន​ព្យាករណ៍​ថា​យើង​នឹង​មើលឃើញ​ទូរស័ព្ទ​របស់ Apple ដែល​មាន​សមត្ថភាព gigabit នៅ​ឆ្នាំ ២០២០ នៅ​ពេល​ដែល​យើង​រំពឹង​ថា​ល្បឿន 5G នឹង​ត្រូវ​បាន​ចែកចាយ​យ៉ាង​ទូលំទូលាយ​នៅ​ទូ​ទាំង​សហរដ្ឋអាមេរិក និង ទីផ្សារ​ធំ​ៗ​ផ្សេង​ទៀត​បើ​ប្រៀបធៀប​ទៅ​នឹង​ការ​ម្រិ​ត​ដែល​មាននៅ​ពេល​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ