ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​របស់​គេ​មែន Ronaldo បំបែក​កំណត់​ត្រា​ថ្មី​យកឈ្នះ Messi

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត​មាន Goal បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Cristiano Ronaldo បាន​រក​គ្រាប់​បាល់​ជូន​ក្លិប​សរុប​ទាំងអស់​តាំងពី​ដើម​អាជីព​មក បាន​ដល់​៦០០​គ្រាប់ ក្រោយ​ពី​យក​ស៊ុត​ចូល​មួយ​គ្រាប់​នៅ​ក្នុង​ការ​ប្រកួត​ជាមួយនឹង Inter…

តាម​ប្រភព​ព័ត​មាន Goal បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Cristiano Ronaldo បាន​រក​គ្រាប់​បាល់​ជូន​ក្លិប​សរុប​ទាំងអស់​តាំងពី​ដើម​អាជីព​មក បាន​ដល់​៦០០​គ្រាប់ ក្រោយ​ពី​យក​ស៊ុត​ចូល​មួយ​គ្រាប់​នៅ​ក្នុង​ការ​ប្រកួត​ជាមួយនឹង Inter Milan​។

នៅ​នាទី​ទី​៦២​ទៅ​ហើយ ទម្រាំ​តែ Ronaldo ស៊ី​បាន​មួយ​គ្រាប់ ធ្វើ​ឱ្យ Juventus ភ័យ​មិន​តិច​ទេ ព្រោះ​ខាង Inter ស៊ី​បាន​មុន​តាំងពី​នាទី​ដំបូង​។ ជា​លទ្ធផល​នៃ​ការ​ប្រកួត គឺ​ក្លិប​ទាំង​ពីរ​នេះ​ស្មើរ​គ្នា​។

កីឡាករ​វ័យ​៣៤​ឆ្នាំ​រូប​នេះ បាន​យកឈ្នះ​លើ​កំណត់​ត្រា​របស់ Messi ដោយ​មាន​គ្រាប់​បាល់​សរុប​៦០០​គ្រាប់ ខណៈ​ដែល Messi មាន​ត្រឹមតែ​៥៩៧​គ្រាប់​។ វា​ជា​ចំនួន​គ្រាប់​ដែល​គេ​គិតតែ​ក្នុង​ការ​ប្រកួត​ឱ្យ​ក្លិប​ប៉ុណ្ណោះ​។

អ្វី​ដែល​យើង​គួរ​ដឹង​នោះ​គឺថា Ronaldo លេង​ឱ្យ​ក្លិប​បួន​ទៅ​ហើយ ខណៈ​ដែល Messi តាំងពី​ដើម​មក​នៅ​លេង​ឱ្យ​តែ Barcelona​។ Ronaldo កាល​នៅ​ក្លិប Sporting Lisbon រកបាន ៥​គ្រាប់ នៅ​ក្លិប Man Utd រកបាន ១១៨​គ្រាប់ នៅ​ក្លិប Real Madrid រកបាន ៤៥០​គ្រាប់ និង នៅ Juventus ដែល​ជា​ក្លិប​ប​ច្ចប្ប​ន្ន រកបាន ២៧​គ្រាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ