ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​បញ្ជូន​នាវាចម្បាំង​២​គ្រឿង​មក​ច្រក​សមុទ្រ

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​ចិន ៖ កងទ័ព​អា​មេ​រិ​ក​ថ្លែង​ថា បាន​បញ្ជូន​កាលពី​ថ្ងៃ​ទី​២៨​មេ​សា នូវ​នាវាចម្បាំង​២​គ្រឿង មក​ច្រក​សមុទ្រ​តៃវ៉ាន់​ជា​តំបន់​យុទ្ធសាស្ត្រ​មួយ​ដែល​មាន​សកម្មភាព​ញឹក​របស់​កង​ម៉ា​រី​ន​អា​មេ​រិ​ក ទោះបី​មានការ​តវ៉ា​និង​ការ​ព្រមាន​នានា​របស់​ចិន​ក្ដី​។ ក្រុង​វ៉ា​ស៊ិន​តោន​ដែល​ប្រឆាំង​នឹង​មហិច្ឆតា​ដែនដី​របស់​ចិន​និយាយ​ថា ចង់​ការពារ​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍​ក្នុង​តំបន់​សមុទ្រ​នោះ​និង​គោរព​ច្បាប់​អន្តរជាតិ​។ នោះ​ជា​ចំណុច​តានតឹង​មួយ​ក្នុង​ចំណោម​ចំណុច​តានតឹង​ទាំងឡាយ…

សហរដ្ឋអាមេរិក​-​ចិន ៖ កងទ័ព​អា​មេ​រិ​ក​ថ្លែង​ថា បាន​បញ្ជូន​កាលពី​ថ្ងៃ​ទី​២៨​មេ​សា នូវ​នាវាចម្បាំង​២​គ្រឿង មក​ច្រក​សមុទ្រ​តៃវ៉ាន់​ជា​តំបន់​យុទ្ធសាស្ត្រ​មួយ​ដែល​មាន​សកម្មភាព​ញឹក​របស់​កង​ម៉ា​រី​ន​អា​មេ​រិ​ក ទោះបី​មានការ​តវ៉ា​និង​ការ​ព្រមាន​នានា​របស់​ចិន​ក្ដី​។

ក្រុង​វ៉ា​ស៊ិន​តោន​ដែល​ប្រឆាំង​នឹង​មហិច្ឆតា​ដែនដី​របស់​ចិន​និយាយ​ថា ចង់​ការពារ​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍​ក្នុង​តំបន់​សមុទ្រ​នោះ​និង​គោរព​ច្បាប់​អន្តរជាតិ​។ នោះ​ជា​ចំណុច​តានតឹង​មួយ​ក្នុង​ចំណោម​ចំណុច​តានតឹង​ទាំងឡាយ ដែល​មានការ​កើនឡើង រវាង​សហរដ្ឋអាមេរិក​និង​ចិន ដែល​ម្យ៉ាងទៀត​កំពុង​តែ​មាន​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​គ្នា​។

អ្នកនាំពាក្យ​កងកម្លាំង​ម៉ា​រី​ន​អា​មេ​រិ​ក មេបញ្ជាការ​CLAY DOSS ក្នុង​សេចក្ដី​ប្រកាស​មួយ​ថ្លែង​ថា ការ​បញ្ជូន​នាវា​ពិឃាត​ទាំង​២​គ្រឿង​នោះ បង្ហាញ​ពី​ការ​សន្យា​របស់​អា​មេ​រិ​ក​សម្រាប់​តំបន់​ឥណ្ឌូ​-​ប៉ា​ស៊ីហ្វិ​ក​សេរី​និង​បើកចំហ​។

ក្រុង​ប៉េ​កាំ​ង​កាលពី​ថ្ងៃ​ទី​២៥​មេ​សាបាន​បរិហារ ការ​បើក​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់ របស់​នាវា​ពិឃាត​បារាំង​១​គ្រឿង ដែល​ក្រុងប៉ារីស​បញ្ជូន​ទៅ​សំអាង​ថា ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​គោរព​ច្បាប់​សមុទ្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ