ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ហ៊ុន ម៉ា​ណែ​ត ៖ គោលការណ៍​កំណែទម្រង់កងទ័ព គឺ​ធ្វើ​ជា​ជំហាន​ៗ​ច្បាស់លាស់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្លែង​នៅ​ក្នុង​ពិធី​បូក​សរុប​លទ្ធផល​ការងារ​យោធា​ឆ្នាំ​២០១៨ និង​ផ្សព្វផ្សាយ ផែនការ​សកម្មភាព​ការងារ​យោធា​ឆ្នាំ​២០១៩ នៅ​ទីបញ្ជាការដ្ឋាន​កងពលធំ អន្តរាគមន៍​លេខ​២ កាលពី​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ​ឧត្តមសេនីយឯក…

រាជធានី​ភ្នំពេញ ៖ ថ្លែង​នៅ​ក្នុង​ពិធី​បូក​សរុប​លទ្ធផល​ការងារ​យោធា​ឆ្នាំ​២០១៨ និង​ផ្សព្វផ្សាយ ផែនការ​សកម្មភាព​ការងារ​យោធា​ឆ្នាំ​២០១៩ នៅ​ទីបញ្ជាការដ្ឋាន​កងពលធំ អន្តរាគមន៍​លេខ​២ កាលពី​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ​ឧត្តមសេនីយឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​បាន​បញ្ជាក់​ថា គោលការណ៍​នៃ​ការ​ធ្វើ​កំណែទម្រង់​របស់​រាជរដ្ឋាភិបាល​ចំពោះ​វិស័យ​កងទ័ព គឺ​មិនមែន​ពេល​នេះ​ទេ គឺ​មាន​ជំហាន​ច្បាស់លាស់ ។

លោក​បន្ត​ថា នាយទាហាន​ដែល​ឡើង​ខ្ពស់​ហើយ​មិន​អាច​កាត់​ទម្លាក់​មក​វិញ​បាន​ទេ ។ ចំណែក​ការ​ដំឡើង​ឋានន្តរស័ក្តិ​ចំពោះ​នាយទាហាន​ដែល​មានការ​តស៊ូ​ជំនាន់​មុន គឺ​មិន​ខុស​ទេ​ព្រោះថា ការ​ធ្វើ​កំណែទម្រង់​នេះ គឺជា​ការ​លើកទឹកចិត្ត​ចំពោះ​នាយទាហាន​ដែល​បាន​តស៊ូ​ពី​ជំនាន់​មុន ហើយ​កំណែទម្រង់​របស់​រាជរដ្ឋាភិបាល គឺ​មាន​ជា​ជំហាន​ៗ​នៅ​ពេល​ក្រោយ​ទៀត ។ នា​ឱកាស​នោះ​ដែរ​លោក ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ថ្លែង​នូវ​ការ​គាំទ្រ និង​កោតសរសើរ​ចំពោះ​ការ​ហ្វឹកហ្វឺន ការ​ពង្រឹងសមត្ថភាព​កងទ័ព​ការ​អប់រំ​ចិត្តសាស្ត្រ​សម្រាប់​កងទ័ព ព្រោះ​ការ​យកចិត្តទុកដាក់​ទាំង​អស់នេះ គឺ​សំខាន់​ណាស់​សម្រាប់​ប្រសិទ្ធភាព​ប្រយុទ្ធ និង​ការ​គ្រប់គ្រង​សតិអារម្មណ៍ ។

ដូច្នេះ​សូម​បន្ត​យកចិត្តទុកដាក់​ក្នុង​ការ​បំពាក់​ការ​ថែទាំ​អាវុធ​យុទ្ធ​ភ័​ណ្ឌ បច្ចេកទេស ការងារ​ទូទៅ​ឲ្យ​សម​ស្រប​ទៅ​នឹង​ភារកិច្ច​ការ​រៀបចំ​កម្លាំង​ត្រៀមប្រយុទ្ធ និង​ការ​ហ្វឹកហ្វឺន ។ លោក​បញ្ជាក់​បន្ថែម​ថា ថ្វី​ដ្បិតតែ​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​លើក​ដំឡើង​កិត្តិយស និង​លើក​ស្ទួយ​កម្រិតជីវភាព​របស់​កងទ័ព ប៉ុន្តែ​តម្រូវការ​កងទ័ព​របស់​យើង គឺ​ធំ ដូច្នេះ​ការ​ខិតខំ​បង្កបង្កើន​ផល​ការងារ ធានា​ច្នៃប្រឌិត​ផ្សេង​ៗ​ម្ចាស់​ការ​លើ​ខ្លួនឯង ដើម្បី​ជីវភាព​រស់នៅ​របស់​កងទ័ព គឺជា​ការងារ​ចាំបាច់ ។

លោក ហ៊ុន ម៉ា​ណែ​ត អំពាវនាវ​ផង​ដែរ សូម​ឲ្យ​គ្រប់​ស្ថាប័ន​ទាំងអស់​ត្រូវ​សហការ​ជាមួយនឹង កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និង​ជាមួយ​ភាគី​មិត្ត​នៅ​តាម​បណ្ដា​ព្រំដែន ដើម្បី​ថែរក្សា​សុខ សន្តិភាព ស្ថិរភាព សន្តិសុខ​ជូន​ប្រជាពលរដ្ឋ និង​ទប់ស្កាត់​នូវ​អំពើ​ខុសច្បាប់​ផ្សេង​ៗ ហើយ​នោះ គឺជា​ក​ត្វ​កិច្ច​យើង​ទាំងអស់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ