ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈរ​តវ៉ា​ប្រឆាំង​ក្រុមហ៊ុន​ដឹក​សំរាម​សុ​ី​ន​ទ្រី​..!

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ជាង​៥០​នាក់​នៅ​ភូមិ​ព្រៃរ​ងៀង សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌពោធិ៍​សែន​ជ័យ តំណាង​ឲ្យ​រាប់រយ​គ្រួសារ​ដែល​រស់នៅ​ក្នុងភូមិ​ចំនួន​៨ បាន​ប្រមូលផ្ដុំ​គ្នា​ធ្វើការ​តវ៉ា កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៨ ខែមេសា ដើម្បីប្រឆាំង​តវ៉ា​មិន​ឲ្យ​ក្រុមហ៊ុន​ប្រមូល​សំរាម​សុ​ី​ន…

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ជាង​៥០​នាក់​នៅ​ភូមិ​ព្រៃរ​ងៀង សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌពោធិ៍​សែន​ជ័យ តំណាង​ឲ្យ​រាប់រយ​គ្រួសារ​ដែល​រស់នៅ​ក្នុងភូមិ​ចំនួន​៨ បាន​ប្រមូលផ្ដុំ​គ្នា​ធ្វើការ​តវ៉ា កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៨ ខែមេសា ដើម្បីប្រឆាំង​តវ៉ា​មិន​ឲ្យ​ក្រុមហ៊ុន​ប្រមូល​សំរាម​សុ​ី​ន ទ្រី ដឹក​សំរាម​យក​ទៅ​ចាក់ចោល​នៅ​ក្នុង​រណ្ដៅ​ដី​មួយ​កន្លែង ដែល​នាំ​ឲ្យ​មានការ​ប៉ះពាល់​បរិស្ថាន សុខភាព អនាម័យ និង​ការ​រស់នៅ​របស់​អ្នក
ភូមិ​ទាំងអស់​ខាងលើ ជា​ពិសេស​វត្ត​អារាម​និង​សាលារៀន​ដែល​ស្ថិត​នៅ​ក្បែរ​នោះ ។

ក្រុម​អ្នក​តវ៉ា​និយាយ​ថា រថយន្ត​ក្រុមហ៊ុន​ប្រមូល​សំរាម​សុ​ី​ន​ទ្រី បាន​សម្រុក​ដឹក​សំរាម​ចូល​ទៅ​ចាក់ចោល​ក្នុង​រណ្ដៅ​ដី​ខាងលើ​នោះ​ទាំង​យប់​ទាំង​ថ្ងៃជា​បន្តបន្ទាប់ អស់​រយៈពេល​៤​ថ្ងៃ​មក​ហើយ ដែល​មិនដឹង​ថា មានការ​អនុញ្ញាត​ពី​អាជ្ញាធរ​ថ្នាក់​ណា​ឡើយ ។ ក្រោយ​ពេល​ឃើញ​ទិដ្ឋភាព​បែប​នេះ ធ្វើ​ឲ្យ​ពួក​គាត់​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ម្យ៉ាងទៀត​ទើបតែ​៤​ថ្ងៃ​សោះ សំរាម​ត្រូវ​បាន​យក​ទៅ​ចាក់ចោល​នៅ​ទីនោះ​រាប់​សិប​តោន និង​កំពុង​ជះក្លិន​ស្អុយ​អសោចិ៍ បង្ក​ផល​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ពួក​គាត់ ។

ពួក​គាត់​មានការ​ព្រួយបារម្ភ​ពី​សុខភាព អ​នាម័​យ ជា​ពិសេស​ធ្វើ​ឲ្យ​សិស្សសាលា​ជិត​នោះ​រៀន សូត្រ​មិនកើត ព្រោះតែ​ទ្រាំ​នឹង​ក្លិនស្អុយ​មិន​បាន​។ ចំណែក​ព្រះសង្ឃ​នៅ​វត្ត​ជន្លង់ម្លូ​ដែល​ស្ថិត​នៅ​ក្បែរ​នោះ ក៏​ទទួល​រង​ក្លិន​សំរាម​នេះ​ខ្លាំង​ដែរ ។ ប្រភព​ដដែល​បន្ត​ថា នៅ​ជុំវិញ​ទីតាំង​រណ្ដៅ​ដី​ដែល​ក្រុមហ៊ុន​សុ​ី​ន​ទ្រី​ចាក់សំរាម​នោះ មាន​ភូមិ​ចំនួន​៨​ដែល​រង​ផល​ប៉ះពាល់ ហើយ​អ្នក​ភូមិ​ទាំងអស់​ប្រាកដជា​មិន​អាច​នៅ​ស្ងៀម​បាន​ឡើយ​បើ​ក្រុមហ៊ុន​សុ​ី​ន​ទ្រី​នៅ​តែ​បន្ត​ដឹក​សំរាម​យក​ទៅ​ចោល​នៅ​ទីនោះ​តទៅ​ទៀ​នោះ ។

ដោយឡែក​ ពួក​គាត់​ធ្វើការ​ប្រមូលផ្ដុំ​គ្នា​នា​ពេល​នេះ គឺ​ដើម្បី​ធ្វើការ​ប្រឆាំង​តវ៉ា​នឹង​ក្រុមហ៊ុន​នេះ ឲ្យ​បញ្ឈប់​ការ​ចាក់សំរាម​នេះ​ជា​បន្ទាន់ ព្រោះ​ទីនោះ​មិន​សម​នឹង​យក​សំរាម​ទៅ​ចាក់ចោល​ឡើយ ដោយសារ​វា​ស្ថិត​នៅ​ក្បែរ​ភូមិឋាន វត្ត​អារាម និង​សាលារៀន ។ បើ​គ្មាន​ការ​ទប់ស្កាត់​ទេ ទីនោះ​នឹង​ក្លាយទៅ​ជា​ភ្នំ​សំរាម​មាន​ក្លិនស្អុយ មាន​រុយ​និង​សត្វ​ចម្លង​មេរោគ​ផ្សេង​ៗ​ទៀត ហើយ​ពួក​គាត់​មិន​អាចរស់នៅ​បាន​ឡើយ ។

អ្នក​ភូមិ​លើក​ឡើង​ថា គោលបំណង​សំខាន់​ក្នុងការ​តវ៉ា​នេះ ពួក​គាត់​ចង់​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ជួយ​ធ្វើការ​ទប់ស្កាត់​បញ្ឈប់​រាល់​សកម្មភាព​ចាក់សំរាម​នៅ​ចំណុចខាងលើ​របស់​ក្រុមហ៊ុន​នេះ​ជា​បន្ទាន់ ហើយ​ពួកគាត់​ក៏​បាន​ទូរស័ព្ទ​ទៅ​ជម្រាបសួរ​អភិបាល​ខណ្ឌពោធិ៍​សែន​ជ័យ លោក ហែម ដា​រិ​ទ្ធិ ពី​បញ្ហា​នេះ​ដែរ ។

ខណៈនោះ លោក​អភិបាល​ខណ្ឌ​បាន​ប្រាប់​ពួកគាត់​ថា លោក​មិន​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​សុ​ី​ន​ទ្រី​យក​សំរាម​ទៅ​ចាក់​នៅ​ទីនោះ​ឡើយ ហើយ​ចាំ​លោក​ទូរស័ព្ទ​ទៅ​ប្រាប់​ក្រុមហ៊ុននេះ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់ ។ មិនតែប៉ុណ្ណោះ សំរាម​ដែល​ចាក់​ចូល​រណ្ដៅ​ហើយ​មិន​អាច​ដឹក​ចេញ​វិញ​ទេ ប៉ុន្តែ​ពួក​គាត់​ស្នើ​សុំ​ឲ្យ​ធ្វើការ​ឈូស​ឆាយ និង​ចាក់​ដី​លុប​ផង​កុំ​ឲ្យ​ជះក្លិន​ស្អុយ​តទៅ​ទៀត ៕

អត្ថបទសរសេរ ដោយ