ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ចិន​ចុះ MoU លើ​បច្ចេកវិទ្យា​ទូរគមនាគមន៍​5G នាំ​ឲ្យ​កម្ពុជា​ក្លាយជា​ប្រទេស​ទី​១ នៅ​អាស៊ាន​លើ​ការ​អភិវឌ្ឍន​ប្រព័ន្ធ​បច្ចេកវិទ្យា​អុ​ី​ន​ធឺ​ណិ​ត​ជំនាន់​ថ្មី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ដំណើរ​ចូលរួម «​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ​លើក​ទី​២ សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​» ប្រមុខ​ថ្នាក់ដឹកនាំ​ប្រទេស​កម្ពុជា និង​ចិន​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​នៃ​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី ៥ (5G)…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ដំណើរ​ចូលរួម «​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ​លើក​ទី​២ សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​» ប្រមុខ​ថ្នាក់ដឹកនាំ​ប្រទេស​កម្ពុជា និង​ចិន​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​នៃ​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី ៥ (5G) នៅ​ទីក្រុង​ប៉េ​កាំ​ង កាលពី​ថ្ងៃ​ទី ២៨ ខែមេសា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ ដែល​អនុញ្ញាតិ​ឲ្យ​ប្រទេស​កម្ពុជា​ក្លាយទៅជា​ប្រទេស​ទី​១ ហើយ​នៅ​ក្នុង​តំបន់​អាស៊ាន​ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អភិវឌ្ឍ​ទៅ​លើ​បច្ចេកវិទ្យា​អុ​ី​ន​ធឺ​ណិ​ត​ថ្មី​មួយ​នេះ ។

ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​នៃ​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី ៥ (5G) ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​លោក សុខ ពុទ្ធិ​វុ​ធ រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង​តំណាង​ក្រុមហ៊ុន ហួ​វ៉ៃ ថេ​ក​ណូ​ឡូ​ជី របស់​ចិន និង​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ។ នៅ​ព្រឹក​ថ្ងៃ​ទី ២៨ ខែមេសា​ឆ្នាំ នោះ​ផង​ដែរ សម្តេច​តេ​ជោ ក៏​បាន​អនុញ្ញាត​ឲ្យ​លោក វ៉ុ វ៉ៃ​តា​វ ប្រធាន​ក្រុមហ៊ុន ហួ​វ៉ៃ ថេ​ក​ណូ​ឡូ​ជី​ប្រចាំ​តំបន់​អាស៊ី​អា​គ្នេ​យ៏ ចូល​ជួប​សំដែង​ការ​គួរសម និង​ពិភាក្សា​ការងារ នៅ​ទីក្រុង​ប៉េ​កាំ​ង​ប្រទេស​ចិន ដែល​នៅ​ក្នុង​កិច្ច​ពិភាក្សា​នេះ សម្ដេច​តេ​ជោ បាន​មាន​ប្រសាសន៍​ថា ប្រសិនបើ​ប្រទេស​កម្ពុជា​មាន​ប្រព័ន្ធ​បច្ចេកវិទ្យា​អុ​ី​ន​ធឺ​ណិ​ត 5G នេះ​គឺ​ពិតជា​ល្អ​បំផុត ព្រោះ​អុ​ី​ន​ធឺ​ណិ​ត​ដើរ​លឿន​។

លោក វ៉ុ វ៉ៃ​តា​វ បាន​ជម្រាប​ជូន​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ថា កន្លង​មក​ក្រុមហ៊ុន​របស់​លោក​ក៏​បាន​បើក​ការិយាល័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ 1998 មក​ម្លេះ ឥឡូវនេះ​មាន​រយៈពេល 20 ឆ្នាំ​ហើយ ហើយ​រហូត​ដល់​ពេល​នេះ​បាន​ធ្វើការ​វិនិយោគ​បាន​ជោគជ័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ការ​សហការ​ជាមួយនឹង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា​។ លោក​ប្រធាន​ក្រុមហ៊ុន​ហួ​វ៉ៃ ថេ​ក​ណូ​ឡូ​ជី​ប្រចាំ​តំបន់​អាស៊ី​អា​គ្នេ​យ៏ ក៏​បាន​ជម្រាប​ជូន​សម្តេច​តេ​ជោ​ថា «​ប្រទេស​កម្ពុជា​ជា​ប្រទេស​ទី​មួយ​ហើយ​នៅ​ក្នុង​តំបន់​អាស៊ាន​ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អភិវឌ្ឍ​ទៅ​លើ​បច្ចេកវិទ្យា​ថ្មី​គឺ​5G» ។ លោក​ប្រធាន​ក្រុមហ៊ុន​ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា វិស័យ​ឌី​ជី​ថ​ល​នេះ​គឺ​ពិតជា​អាច​ជួយ​ដល់​វិស័យ​អប់រំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​ដូច​ជា​រាជរដ្ឋាភិបាល​កម្ពុជា​។ ក្រៅពី​នេះ​លោក​ក៏​បាន​ជម្រាប​ជូន​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ថា ក្រុមហ៊ុន​នឹង​សហការ​ជាមួយនឹង​ក្រសួង​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​បន្ថែម​ទៀត​ព្រមទាំង​បន្ត​ពង្រឹង​បន្ថែម​ជាមួយនឹង​ក្រសួង​ស្ថាប័ន​នានា​ទៅ​លើ​វិស័យ​ឌី​ជី​ថ​ល​នៅ​កម្ពុជា ។

លោក អុ​ឹ​ម វុ​ត្ថា អ្នក​នាំ ពាក្យ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ផលប្រយោជន៍​នៃ​បណ្តាញ​ទូរគមនាគមន៍​ជំនាន់​ទី​៥ (5G) គឺ​មាន​ច្រើន​។ កា​រវិ​វ​ត្តិ​នៃ​បច្ចេកវិទ្យា ជំនាន់​ទី​១ (1G) , ជំនាន់​ទី​២ (2G), ជំនាន់​ទី​៣ (3G) និង​ជំនាន់​ទី​៤ (4G-LTE) ប៉ុន្តែ​អី​ឡូ​វ​យើង​ឮ​សូរ​អំពី​អ្វី​ដែល​ហៅ​ថា​ការ​ធ្វើ​បដិវត្តន៍​ឧស្សាហកម្ម​ទី ៤.០ ដែល​លេច​ចេះ​នៅ​បច្ចេកវិទ្យា​ជំនាន់​ទី​៥ (5G) ។ តើ​អ្វី​ទៅ​ជា 5G ហើយ​មាន​អត្ថប្រយោជន៍​អ្វីខ្លះ​លើស​ពី​បច្ចេកវិទ្យា​ជំនាន់​មុន​ៗ​? បច្ចេកវិទ្យា​ជំនាន់​ទី​៥ ឬ 5G នេះ​គឺជា​របត់​បដិវត្តន៍​មួយ​នៃ​បច្ចេកវិទ្យា​ទូរគមនាគមន៍​ឥត​ប្រើប្រាស់​ខ្សែ​និង​ចល័ត ដែល​វា​នឹង​រំពឹង​ថា​អាច​ដាក់​ឲ្យ​ដំណើរ​នៅ​ក្នុង​ឆ្នាំ​២០២០ នៅ​ទូ​ទាំង​ពិភពលោក​យើង​នេះ​។ បច្ចេកវិទ្យា​ថ្មី​នេះ វា​ជា​បច្ចេកវិទ្យា​បូក​បញ្ចូល​គ្នា​រវាង បច្ចេកវិទ្យា GSM, WiFi និង LTE ព្រមទាំង​ជា​បច្ចេកវិទ្យា​វិទ្យុ​ថ្មី​បំផុត​។ លោក​បន្ត​ថា «​បច្ចេកវិទ្យា​ជំនាន់​ទី​៥ (5G) នឹង​នាំ​មក​នូវ​សមត្ថភាព​ខ្ពស់​ជាង​បច្ចេកវិទ្យា​ជំនាន់​ទី​៤ (4G) សព្វថ្ងៃ​។ វា​នឹង​រំពឹង​ថា​នឹង​ផ្តល់​នូវ​ក​ម្រឹត​អត្រា​បញ្ជូន​ទិន្នន័យ​មា​នក​ម្រឹត​ខ្ពស់​ជាង 1Gbits/s ខ្ពស់​ជាង​បច្ចេកវិទ្យា​ប្រ៊​ដ​ប៊ែ​ន​ឥត​ប្រើប្រាស់​ខ្សែ​ដទៃ​ទៀត​ជូន​ដល​អ្នក​ប្រើប្រាស់​។ វា​ជា​បណ្តាញ​មួយ​ដែល​អាច​ផ្តល់​លទ្ធភាព​នូវ​ល្បឿន​ទាញ​យក​ទិន្នន័យ​រហូត​ដល់​ទៅ 20Gbit/s និង​ល្បឿន​បញ្ជូន​ទិន្នន័យ​រហូត​ដល់ 10Gbits/s ឯណោះ​។ វា​ជា​បច្ចេកវិទ្យា​មួយ​ដែល​ផ្តល់​នូវ​ភាពយឺត​ក្នុង​រយៈពេល​ខ្លី​បំផុត រាប់រយ​ដង​បើ​ធៀប​ជាមួយ​បច្ចេកវិទ្យា​មុន​ៗ និង​កាត់​បន្ថយ​ការ​ប្រើប្រាស់​ឋា​ម​ពល​ចរន្ត រហូត​ដល់ ៩០% ព្រមទាំង​មាន​អាយុកាល​អា​គុយ​វែង រហូត​ដល់ ១០០​ឆ្នាំ​»​។

លោក អុ​ឹ​ម វុ​ត្ថា បញ្ជាក់​ថា បច្ចេកវិទ្យា 5G នឹង​ផ្តល់​លទ្ធ​ភាណ​ត​ភ្ជាប់​ជាមួយនឹង រាប់រយ រាប់​ពាន់​កុំព្យូទ័រ ជាមួយ​បណ្តាញ​អុ​ី​ន​ធឺ​ណិ​ត​ល្បឿន​លឿន ឬ​ប្រ៊​ដ​ប៊ែ​ន​។ បណ្តាញ 5G នឹង​ផ្តល់​ប្រយោជន៍​យ៉ាង​ធំធេង​ណាស់ មិន​ថា​វិស័យ​ទូរគមនាគមន៍​ប៉ុណ្ណោះ​ទេ គឺ​ដល់​វិស័យ​ដទៃ​ទៀត​ផង​ដែរ​។ វា​នឹង​ផ្តល់​លទ្ធភាព​នៃ​ការ​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន និង​ឧបករណ៍​ស្មា​ត​ទាំងឡាយ​ជាមួយ​ល្បឿន​អុ​ី​ន​ធឺ​ណិ​ត​យ៉ាង​លឿន​បំផុត និង​កាត់​បន្ថយ VR (Virtual Reality) & AV (Augmented Reality) នៅ​ក្នុង​ស្មា​ត​ហ្វូ​ត​ឬ​ឧបករណ៍​ស្មា​ត​ហ្វូ​ន​។

លោក​បន្ត​ថា បច្ចេកវិទ្យា 5G នឹង​ផ្តល់​ផលប្រយោជន៍ ដូច​តទៅ​៖ ១) ផ្តល់​សមត្ថភាព​បញ្ជូន​ទិន្នន័យ និង​ទាញ​យក​ទិន្នន័យ​លឿន​បំផុត ដូច​ជា​ការ​បញ្ចាំង​ឬ​ទាញ​យក​ទិន្នន័យ​ជា​ខ្សែភាពយន្ត នៅ​ក្នុង​មួយ​វិនាទី​។ ២) បង្កើន​សមត្ថភាព​បញ្ជូន​ទិន្នន័យ​លឿន​ជាង​បច្ចេកវិទ្យា 4G រហូត​ដល់​រាប់​ពាន់​ដង​។ ៣) កាត់​បន្ថយ Latency ដោយ​មិន​មាន​ភាព​យើ​ត​ទៀត​ទេ​។ ៤) ផ្តល់​ដំណោះស្រាយ​ខ្ពស់ និង​ទំហំ​បញ្ជូន​ល្បឿន​លឿន​ធំ​ទូលាយ​។ ៥) វា​នឹង​ផ្តល់​បណ្តាញ​សេវា​ជា​ច្រើន នៅ​ក្នុង​ផ្លូវ​តែ​មួយ​។ ៦) កាត់​បន្ថយ​ការ​ប្រើប្រាស់​ថាមពល​ចរន្ត​នៃ​ថ្ម​។ ៧) បង្កើត​ឲ្យ​មានការ​ត​ភ្ជាប់​ជា​ច្រើន​បណ្តាញ​ក្នុង​ពេល​តែ​មួយ​។ ៨) ផ្តល់​លទ្ធភាព​ត​ភ្ជាប់​ប្រើប្រាស់​សេវា​ខុស​ៗ​គ្នា​ក្នុង​ពេល​ជាមួយ​គ្នា​។ ៩) ផ្តល់​លទ្ធភាព​ជា​បណ្តាញ​បញ្ជា​ពី​ចម្ងាយ ឬ Remote Controller ។ ១០) ជា​បណ្តាញ​អាច​ចាប់​ការពារ​បញ្ហា​គ្រោះ​ធម្មជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ