ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២៧៨​នាក់​ស្លា.ប់​តាំងពី​មានការ​វាយលុក​លើ​ក្រុង​ទ្រី​ប៉ូ​លី

4 ឆ្នាំ មុន

ប្រទេស​លី​ប៊ី ៖ ការ​ប៉ុនប៉ង​បញ្ចប់​ជម្លោះ​ដណ្ដើម​អំណាច​គ្នា​នៅ​លី​ប៊ី ក្រោយ​ការ​ផ្ដួលរំលំ​របប​លោក​មូ​អា​ម៉ា​កា​ដា​ហ្វី រវាង​ពួក​អ្នកកាន់កាប់​ភាគ​ខាងលិច​និង​ភាគ​ខាងកើត​ប្រទេស​ត្រូវ​បរាជ័យ ហើយ​នាំ​ឲ្យ​ផ្ទុះ​ការ​វាយ​លុក ពី​ថ្ងៃ​ទី​៤​មេ​សា​មក របស់​កងកម្លាំង​សេនាប្រមុខ​KHALIFA HAFTAR បុរស​ខ្លាំង​ភាគ​ខាងកើត​ប្រទេស…

ប្រទេស​លី​ប៊ី ៖ ការ​ប៉ុនប៉ង​បញ្ចប់​ជម្លោះ​ដណ្ដើម​អំណាច​គ្នា​នៅ​លី​ប៊ី ក្រោយ​ការ​ផ្ដួលរំលំ​របប​លោក​មូ​អា​ម៉ា​កា​ដា​ហ្វី រវាង​ពួក​អ្នកកាន់កាប់​ភាគ​ខាងលិច​និង​ភាគ​ខាងកើត​ប្រទេស​ត្រូវ​បរាជ័យ ហើយ​នាំ​ឲ្យ​ផ្ទុះ​ការ​វាយ​លុក ពី​ថ្ងៃ​ទី​៤​មេ​សា​មក របស់​កងកម្លាំង​សេនាប្រមុខ​KHALIFA HAFTAR បុរស​ខ្លាំង​ភាគ​ខាងកើត​ប្រទេស ចង់​ដណ្ដើម​យក​រដ្ឋធានី​ទ្រី​ប៉ូ​លី ទីតាំង​របស់់​រដ្ឋាភិបាល​រួបរួម​ជាតិ ទទួលស្គាល់​ដោយ​សហគមន៍​អន្តរជាតិ​។

យោង​តាម​អង្គការ​សុខភាព​ពិភពលោក​OMS​ថា ជាង​២០​ថ្ងៃក្រោយ​ចាប់ផ្ដើម​ការ​វាយលុក​នោះ​របស់​លោក HAFTAR លើ​ក្រុង​ទ្រី​បូ​៉​លី​និង​ភាគ​ខាងលិច​ប្រទេស​មក មនុស្ស​យ៉ាងតិច​២៧៨​នាក់​ហើយ បាន​ត្រូវ​ស្លាប់​និង​១៣៣២​នាក់​រង​របួស​។ ចំនួន​អ្នក​រត់​ភៀសខ្លួន​មាន​ដល់​យ៉ាងតិច​៣៧.០០០​នាក់​។ មនុស្ស​ដល់​ទៅ​៧៥០០​គ្រួសារ​រង​ការ​ប៉ះពាល់​ដោយ​ការ​ប្រយុទ្ធ​គ្នា​។

ការ​ប្រយុទ្ធ​គ្នា​ខ្លាំងក្លា​ប្រព្រឹត្ត​ទៅ​ជា​ពិសេស​នៅ​ភាគ​ខាងត្បូង​ក្រុង​ទ្រី​ប៉ូ​លី រវាង​កងកម្លាំង​ដែល​ស្មោះត្រង់​នឹង​រដ្ឋាភិបាល​រួបរួម​ជាតិ និង​កងទ័ព​ជាតិ​លី​ប៊ី​របស់់​លោក​HAFTAR​។ កងកម្លាំង​របស់​លោក​HAFTAR​គ្រោង​វាយលុក​របៀប​ផ្លេកបន្ទោរ ដណ្ដើម​ក្រុង​ទ្រី​ប៉ូ​លី​តែ​ពេល​នេះ​ប្រែ​ក្លាយទៅជា ប្រតិបត្តិការ​ដូច​ខ្យង​វា ដោយ​បន្សល់​ទុក​ពីក្រោយ នូវ​បណ្ដា​សាកសព​មនុស្ស និង​អ្នក​របួសធ្ងន់​ជា​ច្រើន​នាក់​។

បណ្ដា​អ្នកកាសែត​របស់​រ៉​យ​ទ័​រ​កត់សម្គាល់​ឃើញ​កាលពី​ថ្ងៃ​ទី​២៨​មេ​សា​ថា កងកម្លាំង​គាំទ្រ​រដ្ឋាភិបាល​រួបរួម​ជាតិ បាន​វាយ​រុញច្រាន​កងកម្លាំង​របស់​លោក​HAFTAR ក្នុង​តំបន់​ជា​ច្រើន​នា​ភាគ​ខាងត្បូង​រដ្ឋធានី​។ ចំណែក​យន្តហោះ​១​គ្រឿង​របស់​កងកម្លាំង​លោក​HAFTAR​កាលពី​យប់​ថ្ងៃ​ទី​២៧​មេ​សា បាន​ធ្វើការ​វាយប្រហារ​តាម​អាកាស​ជា​ច្រើន​លើក ប្រឆាំង​បណ្ដា​ទីតាំង​របស់​យុទ្ធ​ជន​ស្មោះត្រង់​រដ្ឋាភិបាល​ក្រុង​ទ្រី​ប៉ូ​លី​ដឹកនាំ​ដោយ​នាយក​រដ្ឋមន្ត្រី លោក​FAYEZ SERRAJ​។

តាម​ការ​វាយតម្លៃ​របស់​បណ្ដា​អ្នកកាសែត​រ៉​យ​ទ័​រដែ​ល​មាន​វត្ត​មាននៅ​លើ​ទីលាន​ផ្ទាល់​ថា កងកម្លាំង​ដែល​ការពារ​ក្រុង​ទ្រី​ប៉ូ​លី បាន​វាយ​រុញច្រាន​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ កងទ័ព​លោក​HAFTAR ឲ្យ​ដកថយ​ជាង​១​គីឡូម៉ែត្រ ពី​តំបន់​ជាយក្រុង​ខាងត្បូង​រដ្ឋធានី​។ ក្នុង​តំបន់​ឯទៀត​ៗ​នៃ​ខ្សែ​រណសិរ្ស សភាពការណ៍​ហាក់​នៅ​នឹង​។

លោក​SALAH BADI មេបញ្ជាការ​ម្នាក់​នៃ​កងជីវពល​ក្រុង​មី​ស្រា​តា នា​ភាគ​ខាងលិច​ប្រទេស ដែល​គាំទ្រ​រដ្ឋាភិបាល​រួបរួម​ជាតិ​ថ្លែងប្រាប់​រ៉​យ​ទ័​រថា យើង​ឈាន​ចូល​ដល់​ដំណាក់កាល​មួយ ដែល​សំដៅ​វាយ​បណ្ដេញ​ពួក​សត្រូវ​ចេញពី​រដ្ឋធានី​។

ម្យ៉ាងទៀត​រដ្ឋមន្ត្រី​មហាផ្ទៃ​នៃ​រដ្ឋាភិបាល​រួបរួម​ជាតិ លោក​FATHI BACHAGHA​និយាយ​កាលពី​ថ្ងៃ​ទី​២៨​មេ​សា​ថា មាន​ប្រទេស​អា​រ៉ាប់​២​បាន​ចូលរួម ក្នុង​ការ​បាញ់​ពី​យន្តហោះ​ប្រឆាំង​រដ្ឋធានី​លី​ប៊ី​។ លោក​អះអាង​ថា​លី​ប៊ី​ជា​គោលដៅ​នៃ​ការ​ឈ្លានពាន​របស់​ប្រទេស​ក្រៅ ដែល​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន​។ រដ្ឋមន្ត្រី​រូប​នោះ​ធ្លាប់​បាន​រិះគន់​បារាំង ថា​ជួយ​ទ្រទ្រង់​ដល់​កងកម្លាំង​លោក​HAFTAR ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ