ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Jamie Foxx និង Katie Holmes ផ្អែមល្ហែម​នឹង​គ្នា​ក្រោយ​ពី​ភាព​រកាំរកូស

4 ឆ្នាំ មុន

សេចក្ដី​ស្រឡាញ់​នៅ​តែ​មាន​ភាព​ល្អូកល្អិន​ដូច​កាលពីមុន សម្រាប់​លោក​ចេ​មី ហ្វុ​ក (Jamie Foxx) តារា​សម្តែង​ដ៏​ល្បី និង​នាង​ខេ​ធី ហូ​ម ​(Katie Holmes)…

សេចក្ដី​ស្រឡាញ់​នៅ​តែ​មាន​ភាព​ល្អូកល្អិន​ដូច​កាលពីមុន សម្រាប់​លោក​ចេ​មី ហ្វុ​ក (Jamie Foxx) តារា​សម្តែង​ដ៏​ល្បី និង​នាង​ខេ​ធី ហូ​ម ​(Katie Holmes) ។ ពួក​គេ​បាន​ដើរ​កម្សាន្ត​រួម​គ្នា​នៅ​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ក្នុង​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស សហរ​ដ្ខ​អា​មេ​រិ​ក ។

នាង​ហូ​ម និង​លោក​ហ្វុ​ក​ស្រឡាញ់​គ្នា​យ៉ាង​ល្អូកល្អិន​តាំងពី​ឆ្នាំ​២០១៣ ហើយ​ក្ដី​ស្រឡាញ់​របស់​អ្នក​ទាំង​២​កាន់តែ​ប្រសើរ​ខ្លាំង​ឡើង ក្រោយ​ពី​ខាង​ស្រី​លែងលះ​ជា​ជាមួយ​លោក​ថម គ្រូ​ស​។ យ៉ាងណា​ក្ដី​មួយ​រយៈ​កន្លង​មក​មាន​ដំ​ណឺង​ថា​សម្ព័ន្ធភាព​របស់​ពួក​គេ​កើត​មាន​ភាព​ប្រេះឆា​ជា រឿយ​ៗ និង​កាលពី​ពេល ថ្មី​ៗ​នេះ «Radar Online» បាន​បញ្ជាក់​ថា​ពួក​គេ​បាន​ចែកផ្លូវ​គ្នា ប៉ុន្តែ​អ្នក​ទាំង​២​បាន​បិទ​បាំង​ព័ត៌មាន ។

ជា​ចុង​ក្រោយ​លោក​ហ្វុ​ក និង​ហូ​ម​បាន​បង្ហាញ​ភាព​ផ្អែមល្ហែម​ជា​ថ្មី​ដោយ​ដើរ​កម្សាន្ត និង​ទស្សនា​ភាពយន្ត​រួម​គ្នា ខណៈ​ពេល​កូនស្រី​របស់​លោក​ហ្វុ​ក​ក៏​អមដំណើរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ