ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះ​រក​គុក​ឃើញ​…

4 ឆ្នាំ មុន
  • ភ្នំពេញ

ក្នុង​លោក​នេះ​…​គ្មាន​បុគ្គល​ណា​ម្នាក់​ទាំង​បុរស​-​នារី​…​ទោះ​ស្ថិត​ក្នុង​ស្ថានភាព​រស់នៅ​កំរិត​ណា​ក៏​ដោយ​…​មិន​ចង់​ជាប់គុក​ជាប់​ខ្នោះឃ្នាង​ឡើយ​ ។ គ្រប់​សង្គម រាប់​ទាំង​សង្គម​កុំ​មុ​យនិ​ស្ត​…​សង្គម​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​…​សុទ្ធតែ​មានច្បាប់​សម្រាប់​អនុវត្ត​…​មិនមែន​ចេះ​តែ​បណ្តែតបណ្តោយ​ឱ្យ​កើត​មាន​បុគ្គល​អាក្រក់​…​ក្អេងក្អាង​ប្រព្រឹត្ត​តាម​អំពើ​ចិត្ត​កោង​កាច​របស់​ខ្លួន​បាន​ទេ​…​ប្រព្រឹត្ត​អំពើ​ណាមួយ​ក៏​ដោយ​ត្រូវ​តែ​យល់​អំពី​ច្បាប់​របស់​រដ្ឋ ។ ជាក់ស្តែង​…​ការ​ជេរ​ប្រមាថ​តិះដៀល​…​តាម​កំហឹង តាម​អំពើ​ចិត្ត​របស់​ខ្លួន​…​ទៅ​លើ​បុគ្គល​ដទៃ​…​ជា​ពិសេស​ទៅ​លើ​ថ្នាក់ដឹកនាំ​សង្គម​…​ទៅ​លើ​ប្រមុខរដ្ឋ ឬ​នាយក​រដ្ឋមន្ត្រី​…​ជា​រឿង​ដែល​មិន​អាច​ទទួលយក​បាន​ឡើយ ។ មាន​បុគ្គល​នយោបាយ​ច្រើន​នាក់ហើយ​…​ត្រូវ​ចាប់ខ្លួន​រួម​ជាមួយ​វត្ថុ​តាង​ជាក់ស្តែង​…​បញ្ជូន​ឱ្យ​តុលាការ…

ក្នុង​លោក​នេះ​…​គ្មាន​បុគ្គល​ណា​ម្នាក់​ទាំង​បុរស​-​នារី​…​ទោះ​ស្ថិត​ក្នុង​ស្ថានភាព​រស់នៅ​កំរិត​ណា​ក៏​ដោយ​…​មិន​ចង់​ជាប់គុក​ជាប់​ខ្នោះឃ្នាង​ឡើយ​ ។

គ្រប់​សង្គម រាប់​ទាំង​សង្គម​កុំ​មុ​យនិ​ស្ត​…​សង្គម​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​…​សុទ្ធតែ​មានច្បាប់​សម្រាប់​អនុវត្ត​…​មិនមែន​ចេះ​តែ​បណ្តែតបណ្តោយ​ឱ្យ​កើត​មាន​បុគ្គល​អាក្រក់​…​ក្អេងក្អាង​ប្រព្រឹត្ត​តាម​អំពើ​ចិត្ត​កោង​កាច​របស់​ខ្លួន​បាន​ទេ​…​ប្រព្រឹត្ត​អំពើ​ណាមួយ​ក៏​ដោយ​ត្រូវ​តែ​យល់​អំពី​ច្បាប់​របស់​រដ្ឋ ។

ជាក់ស្តែង​…​ការ​ជេរ​ប្រមាថ​តិះដៀល​…​តាម​កំហឹង តាម​អំពើ​ចិត្ត​របស់​ខ្លួន​…​ទៅ​លើ​បុគ្គល​ដទៃ​…​ជា​ពិសេស​ទៅ​លើ​ថ្នាក់ដឹកនាំ​សង្គម​…​ទៅ​លើ​ប្រមុខរដ្ឋ ឬ​នាយក​រដ្ឋមន្ត្រី​…​ជា​រឿង​ដែល​មិន​អាច​ទទួលយក​បាន​ឡើយ ។

មាន​បុគ្គល​នយោបាយ​ច្រើន​នាក់ហើយ​…​ត្រូវ​ចាប់ខ្លួន​រួម​ជាមួយ​វត្ថុ​តាង​ជាក់ស្តែង​…​បញ្ជូន​ឱ្យ​តុលាការ
វិ​និ​ច្ច័​យ ។ អ្នក​ច្បាប់​បាន​យក​បុគ្គល​នោះ​ដាក់​លើ​តុ​ពិចារណា​កំហុស​…​ទីបំផុត​បញ្ជូន​ទៅ​ដាក់គុក​តែ​ម្តង​…​ព្រោះ​ជា​ទ​ង្វើ​ជាប់ចោទ​ពី​បទ «​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​»…​ជា​ទោស​ព្រហ្មទណ្ឌ​ធ្ងន់ធ្ងរ ។

អីចឹង​បាន​ថា​…​រស់នៅ​សុខ​ៗ​រមាស់មាត់​…​មក​ជេរ​ប្រមាថ​ថ្នាក់ដឹកនាំ​ប្រទេស​យ៉ាង​អសុរ​ស​…​ពិតជា​អគតិ​មែន​…​ទីបំផុត​ចេះ​រក​គុក​ឃើញ​…​េ​ហ ! េ​ហ !

អត្ថបទសរសេរ ដោយ