ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភា​កម្ពុជា​នឹង​ធ្វើ​ម្ចាស់​កិច្ចប្រជុំ​សភា​និយាយ​ភាសា​បារាំង (APF)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​នៃ​ព្រះរាជ​ណា​កម្ពុជា​នឹង​រៀបចំ​បើក​កិច្ចប្រជុំ​គណៈកម្មការ​កិច្ច​សហប្រតិបត្តិការ និង​អភិវឌ្ឍន៍​នៃ​សភា​និយាយ​ភាសា​បារាំង​ហៅ​កាត់​ថា APF រយៈពេល​២​ថ្ងៃ ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ចេញផ្សាយ នៅ​ថ្ងៃ​ទី​២៩ មេ​សា…

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​នៃ​ព្រះរាជ​ណា​កម្ពុជា​នឹង​រៀបចំ​បើក​កិច្ចប្រជុំ​គណៈកម្មការ​កិច្ច​សហប្រតិបត្តិការ និង​អភិវឌ្ឍន៍​នៃ​សភា​និយាយ​ភាសា​បារាំង​ហៅ​កាត់​ថា APF រយៈពេល​២​ថ្ងៃ ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ចេញផ្សាយ នៅ​ថ្ងៃ​ទី​២៩ មេ​សា បាន​ឲ្យ​ដឹង​ថា កិច្ចប្រជុំ​គណៈកម្មការ​កិច្ច​សហប្រតិបត្តិការ និង​អភិវឌ្ឍន៍​នៃ​សភា​និយាយ​ភាសា​បារាំង​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៤ ខែឧសភា ដោយ​មានការ​អញ្ជើញ​ចូល រួម​ពី​គណៈប្រតិភូ​នៃ​បណ្ដា​ប្រទេស​និយាយ​ភាសា​បារាំង​ចំនួន​ប្រមាណ​៤០​រូប​មក​ពី​១៥​ប្រ​ទេ ស ។

កិច្ចប្រជុំ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​លោក​ប៉ែន បញ្ញា ប្រធាន​ក្រុម​សភាជាតិ​កម្ពុជា​និយាយ​ភាសា​បារាំង និង​មានការ​ចូលរួម​ពី​គណៈប្រតិភូ​សភា​នៃ​បណ្ដា​ប្រទេស​និយាយ​ភាសា​បារាំង (APF) សមាជិក សមាជិកា​ព្រឹទ្ធសភា រដ្ឋសភា តំណាង​អង្គទូត​នៃ​ប្រទេស​ជា​សមាជិក​សភា​និយាយ​ភាសា​បារាំង​តំណាង​អង្គការ​ជាតិ​អន្តរជាតិ និង​មន្ត្រី​ជា​ច្រើន​រូប ។ ប្រភព​បាន​បន្ត​ថា កិច្ចប្រជុំ​នេះ​មាន​សារៈសំខាន់​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត នៅ​ក្នុង​គ្រួសារ APF ហើយ​ក៏​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​តំណាង​ប្រជាពលរដ្ឋ​មក​ពី​គ្រប់​ទិស​ទី​នៅ​លើ​សកលលោក រួម​គ្នា​ត្រួតពិនិត្យ​លទ្ធផល​ដែល​បាន​អនុវត្ត​នា​ពេល​កន្លង​មក ធ្វើការ​ពិភាក្សា និង​ផ្លាស់​ប្ដូរ​ទស្សនទាន​លើ​ប្រធានបទ​សំខាន់​ៗ​ដែល​ជា​បញ្ហា​កន្លង​មក​ផង​ដែរ ។

បញ្ហា​ដែល​នឹង​ត្រូវ​លើកយក​មក​ពិភាក្សារ​មាន​១-​ការ​ពិនិត្យ​មើល​សកម្មភាព​របស់​អង្គការ (AFD ) ទាក់ទង​នឹង​ការ​អភិវឌ្ឍ​ជា​ចីរភាព​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​បណ្ដា​ប្រទេស​និយាយ​ភាសា​បារាំង ។ ២- បង្ហាញ និង​ការ​ពិនិត្យ​លើ​សេចក្តី​ព្រាង​របាយការណ៍ នឹង​សេចក្តីសម្រេច​ស្ដី​ពី​អំពើ​ពុក​រលួយ​ជា​ឧបសគ្គ​ដល់​ការ​អភិវឌ្ឍ ។ ៣- ការ​ប្រើប្រាស់​ឌី​ជី​ថ​ល​នៅ​ក្នុង​តំបន់​និយាយ​ភាសា​បារាំង ។ ៤- ផល​ប៉ះពាល់​នៃ​បដិវត្តន៍​ឌី​ជី​ថ​ល លើ​ការងារ​នៅ​ក្នុង​នោះ​ផង​នៃ​ប្រទេស​និយាយ​ភាសា​បារាំង ។ និង​៥-​ការ​បាត់បង់ និង​ការ​ខ្ជះខ្ជាយ​ចំណីអាហារ ។

សូម​ជម្រាប​ថា​គណៈកម្មការ​កិច្ច​កិច្ច​សហប្រតិបត្តិការ និង​អភិវឌ្ឍន៍​គណៈកម្មការ​មួយ​ក្នុង​ចំណោម​គណៈកម្មការ​ជំនាញ​ចំនួន​៥​ទៀត របស់​សភា​និយាយ​ភាសា​បារាំង APF ។ សភា​និ យាយ​ភាសា​បារាំង (APF) បាន​បង្កើត​ឡើង​ឡើង​នៅ​ឆ្នាំ​១៩៦៧ ហើយ​មក​ទល់​នឹង​ពេល​នេះ មាន​សមាជិក​ជាង​៨០​ក្រុម​សភាជាតិ និង​បាន​ផ្លាស់​វេន​គ្នា​រៀបចំ​កិច្ចប្រជុំ​គណៈ កម្ម​ការ​នីមួយ​ៗ​ជា​ទៀងទាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ