ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​៣​នាក់ រ​បួសធ្ងន់​ស្រាល​៨​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា :​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រ​ទេ​ស​ថ្ងៃ​២៩ ខែមេសា​ ឆ្នាំ​២០១៩​ កើតឡើង​៨​លើក​(​យប់​៣​លើក​)​ស្លាប់​ប្រុស​៣​នាក់ របួសធ្ងន់ប្រុស​៥​នាក់ របួសស្រាល​ប្រុស​៣​នាក់ ។…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា :​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រ​ទេ​ស​ថ្ងៃ​២៩ ខែមេសា​ ឆ្នាំ​២០១៩​ កើតឡើង​៨​លើក​(​យប់​៣​លើក​)​ស្លាប់​ប្រុស​៣​នាក់ របួសធ្ងន់ប្រុស​៥​នាក់ របួសស្រាល​ប្រុស​៣​នាក់ ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៥​លើក​ស្លាប់​២​នាក់​,​មិន​គោរព​សិទ្ធ​ិ១​លើក​,​មិន​ប្រកាន់​ស្តាំ​២​លើក​ស្លាប់​១​នាក់ ។​ សរុប​ស្លាប់​៣​នាក់​: ម៉ូតូ​២​នាក់​(​មិន​ពាក់មួក​២​នាក់​) រថយន្ត​តូច​១​នាក់ ។ គ្រោះថ្នាក់​ប៉ះទង្គិច ,​ម៉ូតូ​និង​រថយន្ត​តូច​៤​លើក​ស្លាប់​២​នាក់​,​ម៉ូតូ​និង​ថ្មើរជើង​១​លើក​,​រថយន្ត​តូច​និង​រថយន្ត​តូច​២​លើក​ស្លាប់​១​នាក់​,​រថយន្ត​ធំ​និង​រថយន្ត​ធំ​១​លើក ។

បណ្តាល​ឲ្យ​ខូចខាត​យាន​១៥​គ្រឿង​នោះ​មាន : ម៉ូតូ​៥​គ្រឿង​,​រថយន្ត​តូច​៨​គ្រឿង​,​រថយន្ត​ធំ​២​គ្រឿង​,​ថ្មើរជើង​១​នាក់ ។ យានយន្ត​បង្កហេតុ : ម៉ូតូ​១​លើក​,​រថយន្ត​តូច​៥​លើក​,​រថយន្ត​ធំ​១​លើក​,​ថ្មើរជើង​១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៤​លើក​,​ផ្លូវ​ខេត្ត​២​លើក​,​ផ្លូវលំ​២​លើក ។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន :​ខេត្តបាត់ដំបង​២​លើក​ស្លាប់​២​នាក់​របួស​២​នាក់​និង​ខេត្តពោធិ៍សាត់​១​លើក​ស្លាប់​១​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​២៩ ​ខែមេសា ឆ្នាំ​២០១៩ : មធ្យោបាយ​ចូល​គោលដៅ​៣៧៨៤​គ្រឿង​(​ម៉ូតូ​៦២%) មធ្យោបាយ​ល្មើស​៦៥៤​គ្រឿង​(២៨%) អប់រំ​១៨៦​គ្រឿង ​(​ម៉ូតូ​៦៩%) មធ្យោបាយ​ពិន័យ​៤៣៨​គ្រ​(​ម៉ូតូ​៩១%) ។ លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​២៩ ខែ​មិ​នា ឆ្នាំ​២០១៩​បាន​ចុះ​អនុវត្ត​៦៩​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​២៤៦៦​គ្រឿង​ អប់រំ​១៧​គ្រឿ​ង​ ពិន័យ​ចំនួន​សរុប​៤០៥​គ្រឿង​ (​មួក​២៩២​គ្រឿង​ កញ្ចក់​១០៦​គ្រឿង​ ស្រវឹង​គ្មាន​ ផ្សេង​ៗ៧​គ្រឿង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ