ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ផ្តល់​ថវិកា​៦០០​លាន​យ័ន​ដើម្បី​ពង្រឹង​វិស័យ​ការពារ​ជាតិ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចិន​បាន​ផ្តល់​ថវិកា​៦០០​លាន​យ័ន​ស្មើនឹង​ប្រមាណ​ជិត​៩០​លាន​ដុល្លារ​មក​កម្ពុជា ដើម្បី​ពង្រឹង​វិស័យ​ការពារ​ជាតិ ។ មុន​ចាក​ចេញពី​ប្រទេស​ចិន នៅ​ថ្ងៃ​ទី​២៩ ខែមេសា សម្តេច​តេ​ជោ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ថា នៅ​ពេល​នេះ…

រាជធានី​ភ្នំពេញ ៖ ចិន​បាន​ផ្តល់​ថវិកា​៦០០​លាន​យ័ន​ស្មើនឹង​ប្រមាណ​ជិត​៩០​លាន​ដុល្លារ​មក​កម្ពុជា ដើម្បី​ពង្រឹង​វិស័យ​ការពារ​ជាតិ ។ មុន​ចាក​ចេញពី​ប្រទេស​ចិន នៅ​ថ្ងៃ​ទី​២៩ ខែមេសា សម្តេច​តេ​ជោ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ថា នៅ​ពេល​នេះ ខ្ញុំ​កំពុង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ចាក​ចេញពី​ប្រទេស​ចិន​ជា​មិត្ត​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ហើយ បន្ទាប់​ពី​បាន​ចូលរួម​ក្នុង​វេទិកា​ផ្លូវ​១ និង​ខ្សែ​ក្រ​វ៉ា​ត់​១ លើក​ទី​២ កាលពី​ថ្ងៃ​ទី​២៥-២៩ មេ​សា​២០១៩ ក្នុង​នោះ​ក៏​មាន​ជំនួប​ទ្វេភាគី​ជាមួយ លោក​ប្រធានាធិបតី​ចិន​ស៊ី ជិន​ពីង និង​លោកនាយក​រដ្ឋមន្ត្រី​ចិន លី គឺ​ឈៀង ដែល​ប្រទេស​ទាំង​ពីរ​បាន​ចុះ​កិច្ចព្រមព្រៀង​៦​ថែម​ទៀត ដើម្បី​ជំរុញ​ទំនាក់ទំនង​កម្ពុជា​-​ចិន អោយ​ឡើង​ដល់​កម្រិត​កំពូល ។

ក្នុង​នាម​ជា​ប្រទេស​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​ជា​មិត្ត​ដែកថែប គឺ​យើង​ជា​បងប្អូន​ដែល​ចែករំលែក​នូវ​ផលប្រយោជន៍​នៃ​អនាគត​តែ​១ ។ សម្តេច​បន្ត​ថា តាម​រយៈ​ជំនួប​ប្រជុំ​ជាមួយ​ពាណិជ្ជករ និង​ក្រុមហ៊ុន​វិនិយោគ​ចិន​ធំ​ៗ​នៅ​ទីក្រុង​ប៉េ​កាំ​ង គឺ​នឹង​មាន​ក្រុមហ៊ុន​ចិន​ជា​ច្រើន​ថែម​ទៀត​នឹង​មក​កម្ពុជា ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ​ស្រប​ពេល​ដែល​ប្រទេស​ជាតិ កំពុង​មាន​ស្ថិរភាព សុខ​សន្តិភាព និង​រីក​ចម្រើន​ជាមួយនឹង​កំណើនសេដ្ឋកិច្ច​រឹង​មាំ​ល្អ ។

សម្តេច​បញ្ជាក់​ថា​« ខ្ញុំ​សូម​អរគុណ​មិត្ត​ចិន​ដែល​តែងតែ​យកចិត្តទុកដាក់​ជួយ​ដល់​កម្ពុជា​រហូត​មានការ​រីក​ចម្រើន​មក​ដល់​សព្វ​ថ្ងៃនេះ ។ ហើយ​នៅ​ថ្ងៃនេះ​ផង​ដែរ សូម​អរគុណ​មិត្ត​ចិន​ដែល​ផ្តល់​ជំនួយ​ជាង​៦០០​លាន​យ័ន ដើម្បី​ពង្រឹង​វិស័យ​ការពារ​ជាតិ​កម្ពុជា​អោយ​កាន់តែ​រឹង​មាំ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ