ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ​ទើប​អាច​លុប​បំបាត់​ក្រុម​​រដ្ឋ​អ៊ិ​ស្លា​ម

4 ឆ្នាំ មុន

ប្រទេស​ស៊ីរី ៖ ទោះបី​បាត់បង់​ដែនដី​កាន់កាប់​ក៏​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដែល​ប្រកាស​ទទួលខុសត្រូវ លើ​ការ​ការ​វាយប្រហារ​ភេរវកម្ម​ដ៏​បង្ហូរឈាម​នៅ​ស្រី​លង្កា​កាលពី​ថ្ងៃ​ទី​២១​មេ​សា នៅ​តែ​ជា​ការ​គំរាមកំហែង​ក្នុង​ប្រទេស​ស៊ី​រី​។ ក្រោយ​កិច្ចប្រជុំ​មួយ​របស់​ក្រុម​ធ្វើ​ឲ្យ​មាន​ស្ថេ​រ​ភាព ដឹកនាំ​រួម​គ្នា​ដោយ​អា​ល្លឺ​ម៉​ង់​និង​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​ព្រម​ទាំង​​សហរដ្ឋអាមេរិក ក្រុម​នោះ​វាយតម្លៃ​ថា ក៏​ទោះជា​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ត្រូវ​លុប​បំបាត់​ចេញពី​ផែនទី​ស៊ី​រី កាលពី​ដំណាច់​ខែមីនា​ឆ្នាំ​២០១៩…

ប្រទេស​ស៊ីរី ៖ ទោះបី​បាត់បង់​ដែនដី​កាន់កាប់​ក៏​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដែល​ប្រកាស​ទទួលខុសត្រូវ លើ​ការ​ការ​វាយប្រហារ​ភេរវកម្ម​ដ៏​បង្ហូរឈាម​នៅ​ស្រី​លង្កា​កាលពី​ថ្ងៃ​ទី​២១​មេ​សា នៅ​តែ​ជា​ការ​គំរាមកំហែង​ក្នុង​ប្រទេស​ស៊ី​រី​។

ក្រោយ​កិច្ចប្រជុំ​មួយ​របស់​ក្រុម​ធ្វើ​ឲ្យ​មាន​ស្ថេ​រ​ភាព ដឹកនាំ​រួម​គ្នា​ដោយ​អា​ល្លឺ​ម៉​ង់​និង​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​ព្រម​ទាំង​​សហរដ្ឋអាមេរិក ក្រុម​នោះ​វាយតម្លៃ​ថា ក៏​ទោះជា​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ត្រូវ​លុប​បំបាត់​ចេញពី​ផែនទី​ស៊ី​រី កាលពី​ដំណាច់​ខែមីនា​ឆ្នាំ​២០១៩ ហើយ​កងកម្លាំង​ប្រឆាំង​ជី​ហា​ដ​សន្យា​បន្ត​ការ​តស៊ូ​ប្រឆាំង​អ្វី​ដែល​ក្រុម​នោះ​នៅ​សេសសល់ ពិសេស​កន្លែង​លាក់ខ្លួន​នៃ​មនុស្ស​របស់​គេ ក៏​ការ​លុប​បំបាត់​ក្នុង​រយៈពេល​យូរអង្វែង​នូវ​អង្គការ​ភេរវកម្ម​នោះ នឹង​ពុំ​អាច​ទៅ​រួច​ឡើយ បើ​អវត្តមាន​នៃ​នយោបាយ​អភិវឌ្ឍន៍ ដែល​អាច​ជីក​រំលើង​ប្ញស​​ជ្រៅ​ៗ​នៃ​បាតុភូត​ជី​ហា​ដ​។

ភាព​ក្រីក្រ ភាព​គ្មាន​ការងារ​ធ្វើ​និង​វិសមភាព​សង្គម ទាំងនោះ​ជា​បញ្ហា​ដែល​គេ​កត់សម្គាល់​ឃើញ តែ​គេ​ធ្វើ​មិនដឹង​មិន​ឭុ​ក្នុង​សុន្ទរកថា​ជា​សាធារណៈ​និង​ក្នុង​បណ្ដា​សារព័ត៌មាន គឺ​តាំងពី​ចាប់ផ្ដើម​ជម្លោះ​នៅ​ស៊ីរី​មក​ម្ល៉េះ មក​ពី​បញ្ហា​ភូមិសាស្ត្រ​នយោបាយ និង​យោធា​។

ក្រុមចម្រុះ​អន្តរជាតិ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ជា​ក្រុម​មួយ​មាន​ប្រទេស​ដល់​ទៅ​៧៤​ចូលរួម ហើយ​ជួយ​ទ្រទ្រង់​ដល់​កងកម្លាំង​មូលដ្ឋាន នៅ​ស៊ីរី​និង​អុី​រ៉ា​ក់ ដើម្បី​បណ្ដេញ​ពួក​ជី​ហា​ដ​ចេញពី​ដែនដី ដែល​ពួក​គេ​កាន់កាប់​ក្នុង​ប្រទេស​ទាំង​២​នោះ ទទួលស្គាល់​រឿង​នេះ​ដោយ​ខ្លួនឯង​។ ក៏​ទោះបី​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម បាត់បង់​ដែនដី​កាន់កាប់​នៅ​ស៊ី​រី​និង​អុី​រ៉ា​ក់ តែ​ស្ថេ​រ​ភាព​ក្នុង​តំបន់​នានា​ដែល​រំដោះ​បាន គឺ​សំខាន់​ណាស់​ដើម្បី​ធានា​ដល់​​បរាជ័យ​ជា​ស្ថាពរ​របស់​ក្រុម​នេះ រួច​មាន​តែ​ការ​អភិវឌ្ឍន៍​ទេ​ដែល​ជា​មធ្យោបាយ​ឲ្យ​សម្រេច​បាន​គោល​ដៅ​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ