ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​នឹង​ប្រើ​គ្រប់​ធនធាន​ប្រឆាំង​អុីរ៉​ង់

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ទូរទស្សន៍​SKY NEWS ARABIA​រាយការណ៍​ថា នាយសេនាធិការ​កងទ័ព​អា​មេ​រិ​ក ឧត្ដមសេនីយ​KENNETH MCKENZIE ថ្លែង​កាលពី​ថ្ងៃ​ទី​២៧​មេ​សា​ថា សហរដ្ឋអាមេរិក​នឹង​ប្រើ​រាល់​ធនធាន​ដែល​ចាំបាច់…

សហរដ្ឋអាមេរិក ៖ ទូរទស្សន៍​SKY NEWS ARABIA​រាយការណ៍​ថា នាយសេនាធិការ​កងទ័ព​អា​មេ​រិ​ក ឧត្ដមសេនីយ​KENNETH MCKENZIE ថ្លែង​កាលពី​ថ្ងៃ​ទី​២៧​មេ​សា​ថា សហរដ្ឋអាមេរិក​នឹង​ប្រើ​រាល់​ធនធាន​ដែល​ចាំបាច់ ដើម្បី​ប្រឆាំង​នឹង​រាល់​សកម្មភាព​គ្រោះថ្នាក់​របស់​អុីរ៉​ង់​។

ពេល​មក​បំពេញ​ទស្សនកិច្ច​មួយ​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស៍ ឧត្ដមសេនីយ​រូប​នោះ​និយាយ​ថា យើង​នឹង​បន្ត​ចាប់ដៃ​ជាមួយ​បណ្ដា​ដៃគូ​និង​មិត្ត​របស់​យើង​ក្នុង​តំបន់ ដើម្បី​ធានា​ថា​យើង​អាច​បំពេញ​មូលហេតុ​រួម ប្រឆាំង​​ការ​គំរាមកំហែង​របស់​អុី​រ៉​ង់​។ ខ្ញុំ​ជឿ​ថា​យើង​មាន​បណ្ដា​ធនធាន​ចាំបាច់ ដើម្បី​រារាំង​អុី​រ៉​ង់​កុំ​ឲ្យ​ចាត់វិធានការ​នានា​ដែល​មាន​គ្រោះថ្នាក់​។ យើង​នឹង​អាច​ឆ្លើយ​តប​ដោយ​ប្រសិទ្ធភាព​។

ភាព​តានតឹង​រវាង​ក្រុង​វ៉ា​សិ​ុ​ន​តោន​និង​ក្រុង​តេ​ហេ​រ៉​ង់​មានការ​កើនឡើង ជាមួយ​ការ​សម្រេច​របស់​លោក​ដូ​ណា​ល់​ត្រាំ​ដកខ្លួន​ថយ កាលពី​ខែឧសភា​កន្លង​ទៅ​ពី​កិច្ចព្រមព្រៀង​ស្ដី​ពី​នុយក្លេអ៊ែរ​អុីរ៉​ង់ ហើយ​ចាត់​បណ្ដា​វិធានការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​ប្រទេស​នោះ ពិសេស​រាំង​ខ្ទប់​ការ​នាំ​ចេញ​ប្រេង ព្រមទាំង​បញ្ចូល​កង​ឆ្មាំ​បដិវត្តន៍​អុី​រ៉​ង់ ទៅ​ក្នុង​បញ្ជី​នៃ​អង្គការ​ភេរវកម្ម​បរទេស​។

ចំណែក​រដ្ឋមន្ត្រី​ការ​បរទេស​អុីរ៉​ង់ លោក​JAVAD ZARIF​គ្រោង​មក​បំពេញ​ទស្សនកិច្ច​មួយ នៅ​កូរ៉េ​ខាង​ជើង​។ អុី​រ៉​ង់​និង​កូរ៉េ​ខាងជើង​ជា​ប្រទេស​ដែល​រង​ទណ្ឌកម្ម​របស់​អា​មេ​រិ​ក​ដូច​គ្នា ដោយសារ​តែ​កម្មវិធី​នុយ​ក្លេអ៊ែរ​និង​បាលី​ស្ទិ​ក​របស់​ពួក​គេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ