ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយកាត់កាល់កូន​ចោល…​ព្រោះយក​ឪ​ចុង​ធ្វើជា​​​​ប្តី​

4 ឆ្នាំ មុន

តាម​ប្រភព​The Sunឱ្យ​ដឹង​ថា ស្ត្រី​វ័យក្មេង​ម្នាក់​បាន​រៀប​ការ​ជាមួយ​​ឪពុកចុង​របស់​ខ្លួន ក្រោយ​ពី​ម្តាយ​បង្កើត​សម្រេចចិត្ត​លែងលះ ​។ កាលពីមុន គឺជា​ឪពុកចុង​ក៏​ពិតមែន តែ​ពេល​នេះ​គឺជា​ប្តី ខណៈ​ដែល​ម្តាយ​បង្កើត​ ក៏បាន​ប្រកាស​មិន​ទទួលស្គាល់​ធ្វើ​ជា​ម្តាយ​និង​កូន​ទៀត​ឡើយ…

តាម​ប្រភព​The Sunឱ្យ​ដឹង​ថា ស្ត្រី​វ័យក្មេង​ម្នាក់​បាន​រៀប​ការ​ជាមួយ​​ឪពុកចុង​របស់​ខ្លួន ក្រោយ​ពី​ម្តាយ​បង្កើត​សម្រេចចិត្ត​លែងលះ ​។ កាលពីមុន គឺជា​ឪពុកចុង​ក៏​ពិតមែន តែ​ពេល​នេះ​គឺជា​ប្តី ខណៈ​ដែល​ម្តាយ​បង្កើត​ ក៏បាន​ប្រកាស​មិន​ទទួលស្គាល់​ធ្វើ​ជា​ម្តាយ​និង​កូន​ទៀត​ឡើយ ។

នាងSarah អាយុ​២៨​ឆ្នាំ​ បាន​ជួប​ជាមួយ​​សា្វ​មី David អាយុ​៦៩​ឆ្នាំ​ ជា​លើក​ដំបូង តាំងពី​ពេល​នាង​នៅ​ធ្វើ​កូន​កំដ​ម្តាយ​របស់​នាង ក្នុង​ពិធី​មង្គលការ ​។ ម្តាយ​របស់​នាង​បាន​នៅ​ជាមួយនឹង David ជា​ប្តី​ប្រពន្ធ តាំងពី Sarah មាន​អាយុ​ត្រឹមតែ​១៤​ឆ្នាំ​ ។

Sarah បាន​ប្រាប់​ថា​៖ «ខ្ញុំ និង David មាន​មិត្តភាព​ពី​ធម្មជាតិ ដោយ​និយាយ​ស្រួល​ចុះសម្រុង​គ្នា និង សប្បាយចិត្ត​ពេល​បាន​នៅ​ជាមួយ​គ្នា​ជា​មិត្ត​ភ័ក្ត្រ​»។ David បាន​បន្ថែម​ថា​៖ «​ថ្វីបើ​មាន​គម្លាត​អាយុ​ឆ្ងាយ​ក៏​ដោយ តែ​ផ្នត់គំនិត​គឺ​ដូច​គ្នា​តែ​ម្តង ​។ វា​គឺ​មក​ពី​ច​រិ​ត​របស់​ពួក​យើង ដែល​ធ្វើ​ឱ្យ​យើង​អាច​នៅ​ជាមួយ​គ្នា​បាន​ដោយ​សប្បាយ​រីករាយ​» ។

ពួក​គេ​ទាំង​ពីរ​បាន​សម្រេចចិត្ត​រៀប​ការ ក្រោយ​ពី David លែងលះ​ដាច់ស្រេច​ជាមួយនឹង​ម្តាយ​របស់ Sarah​។ នា​ពេល​នេះ ម្តាយ​របស់ Sarah បាន​កាត់​ទំនាក់ទំនង​ជាមួយនឹង​នាង​ហើយ ដោយសារ​តែ​រឿង​មួយ​នេះ​។ Sarah ដែល​មាន​អាយុ​ក្មេង​ជាង David ដល់​ទៅ៤១​ឆ្នាំ ប្រាប់​ថា​៖ «​គ្រួសារ​របស់ខ្ញុំ​បាន​កាត់​ទំនាក់ទំនង​ខ្ញុំ​ទាំងអស់​តែ​ម្តង» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ដោយសារ​តែ​គ្រួសារ​របស់​នាង​មិន​ទទួលស្គាល់ ពិធី​មង្គលការ​របស់​អ្នក​ទាំង​ពីរ​ គឺ​គ្មាន​អ្នកចូលរួម​នោះ​ទេ​។ គេ​បាន​យក​សត្វ​ឆ្កែ​មក​ធ្វើ​ជា​អ្នក​កំដរ​ជំនួស​។ នៅ​ពេល​នេះ ពួក​គេ​គ្រោង​នឹង​ធ្វើ​
ពិធី​រំលឹក​ខួបអាពាហ៍ពិពាហ៍​១០​ឆ្នាំ ដែល​នឹង​ហៅ​មនុស្ស​ម្នា​ចូលរួម​ជា​ច្រើន ដើម្បី​យក​វា​ចាត់​ទុក​ធ្វើ​ជា​ពិធី​មង្គល​ការ​ម្តងទៀត​៕

អត្ថបទសរសេរ ដោយ