ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​អន់​ថយ​សេដ្ឋកិច្ច​និង​ទំនាក់ទំនង​ជា​មួយ​​កូរ៉េ​ខាងជើង​ប៉ះពាល់​ដល់​អនាគត​អ្នក​ដឹកនាំ​កូរ៉េ

4 ឆ្នាំ មុន

សេ​អ៊ូ​ល ៖ ភ្នាក់ងារ​សារព័ត៌មាន Bloomberg បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៧​កន្លង​មក​ថា លោក Moon Jae-in បាន​ក្លាយជា​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ព្រោះតែ​ការ​សន្យា​ថា​នឹង​ដោះស្រាយ​បញ្ហា​ធំ​ៗ​ពីរ​គឺ បញ្ហា​កូរ៉េ​ខាងជើង…

សេ​អ៊ូ​ល ៖ ភ្នាក់ងារ​សារព័ត៌មាន Bloomberg បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៧​កន្លង​មក​ថា លោក Moon Jae-in បាន​ក្លាយជា​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ព្រោះតែ​ការ​សន្យា​ថា​នឹង​ដោះស្រាយ​បញ្ហា​ធំ​ៗ​ពីរ​គឺ បញ្ហា​កូរ៉េ​ខាងជើង និង​សេដ្ឋកិច្ច ប៉ុន្តែ​បញ្ហា​ទាំង​ពីរ​មិនមែន​ជា​បញ្ហា​ងាយស្រួល​ដោះស្រាយ​ឡើយ​។

ធនាគារជាតិ​កូ​រ៉ែ​ខាងត្បូង​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ថា ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​ប្រទេស​បាន​ធ្លាក់​ចុះ ០.៣% កាលពី​ត្រីមាស​ទី​១​កន្លង​មក ដែល​ជា​ការ​ធ្លាក់​ចុះ​ច្រើន​ជាងគេ​ក្នុង​រយៈពេល​១០​ឆ្នាំ​មកនេះ​។

លោក Park Sangin ដែល​ជា​សាស្ត្រាចារ្យ​មួយ​រូប​នៅ​មហាវិទ្យាល័យ​រដ្ឋបាល​សាធារណៈ​ក្រោម​សាកលវិទ្យាល័យ​ជាតិ​សេ​អ៊ូ​ល​បាន​ឲ្យ​ដឹង​ថា “​មិន​ត្រឹមតែ​ទិន្នន័យ​ក្នុងថ្ងៃនេះ​ទេ តែ​ទិន្នន័យ​ថ្មី​ៗ​ដទៃ​ក៏​បាន​បង្ហាញ​ថា​សេដ្ឋកិច្ច​កំពុង​តែ​ដំណើរការ​ទៅ​មុខ​មិនល្អ​ដូច​ការ​គិត​ដែរ​។ វា​ពិតជា​ស្ថាន​ការ​ដ៏​មាន​សម្ពាធ​មួយរ​ដល់​រដ្ឋាភិបាល​លោក Moon Jae-in ណាស់​”​។

បញ្ហា​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ដែល​រួម​មានការ​អន់​ថយ​នៃ​សេដ្ឋកិច្ច​ចិន និង​ការ​ធ្លាក់​ចុះ​នៃ​តម្រូវការ Semiconductor នឹង​ផ្តល់​បញ្ហា​ដល់​អ្នកដឹកនាំ​កូរ៉េ​ខាងត្បូង​គ្រប់​រូប​។ ដោយហេតុ​ដូច្នេះ លោក Moon មិន​បាន​សន្យា​ថា​នឹង​បង្កើត​ការងារ​ទេ ប៉ុន្តែ​លោក​បាន​ដើរតួ​នាទី​បញ្ចុះបញ្ចូល​លោក​ប្រធានា​ធិបតី​ដូ​ណា​ល់​ត្រាំ (Donald Trump) នឹង​លោក Kim ឲ្យ​បញ្ឈប់​កា​រក​ឲ​គម្រាមកំហែង​និង​មក​ពិភាក្សា​គ្នា​វិញ​។

ការ​ជំរុញ​នេះ​បាន​ជួយ​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​មួយ​ចំនួន ប៉ុន្តែ​ការ​គាំទ្រ​របស់​លោក​បែរជា​ធ្លាក់​ចុះ​បន្ទាប់​ពី​ការ​ចរចា​រវាង​សហរដ្ឋអាមេរិក​និង​កូរ៉េ​ខាងជើង​មាន​ភាព​រអាក់រអួល​។

គណបក្ស Liberty Korea Party កំពុង​តែ​មាន​ប្រជាប្រិយភាព​កាន់តែ​ខ្លាំង​ឡើង​ផង​ដែរ ខណៈ​ដែល​ពួក​គេ​ប្រឆាំង​នឹង​សំណើរ​ចាត់តាំង​របស់​លោក Moon នៅ​សភាជាតិ និង​រិះគន់​គោលនយោបាយ​របស់​លោក​ទាក់ទិន​នឹង​កូរ៉េ​ខាងជើង​កាលពី​ស​ប្តា​ហ៍​មុន​ផង​ដែរ​។

ជាមួយ​គ្នា​នេះ​ទៀត លោក Kim Jong-un បាន​បង្កើន​ការ​រិះគន់​ដល់​លោក​ប្រធានាធិបតី Moon ដោយ​ប្រាប់​ដល់​លោក​ឲ្យ​បញ្ឈប់​ការ​តាំងខ្លួន​ជា​អ្នកសម្របសម្រួល​ចេះ​ដឹង​ច្រើន​ជ្រុល​ខណៈ​ដែល​សារ​ព​ត៌​មាន​កូរ៉េ​ខាងជើង​រិះគន់​ពី​ការ​ផ្លាស់​ប្តូរ​ផ្នែក​យោធា​រវាង​សហរដ្ឋអាមេរិក​និង​កូរ៉េ​ខាងត្បូង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ