ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាំ​យ៉ុ​ង​ពន្លះ​សាំ​យ៉ុ​ង​លើ​ផ្លូវជាតិ​លេខ​៥ ស្លា.ប់​និង​របួស​ច្រើន​នាក់

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ អ្នក​បើករថយន្ត​ម្នាក់​បាន​ស្លាប់ ខណ​:​អ្នក​រួម​ដំណើរ​ចំនួន​៣​នាក់​ទៀត​បាន​រង​របួសធ្ងន់​និង​ស្រាល ដោយសារ​ត្រូវ​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​បើក​ស្រប​ទិស​គ្នា​បាន​បុក​ពីក្រោយ​ពេញទំហឹង ពេល​កំពុង​ឈប់​ស្ងៀម​នៅ​លើ​ចិញ្ចើមថ្នល់ កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល​ថ្ងៃ​២៨ មេ​សា នៅ​លើ​កំណាត់​ផ្លូវជាតិ​៥ ត្រង់​ចំណុច​អូរ​តា​មៀ​វ…

ខេត្តបាត់ដំបង ៖ អ្នក​បើករថយន្ត​ម្នាក់​បាន​ស្លាប់ ខណ​:​អ្នក​រួម​ដំណើរ​ចំនួន​៣​នាក់​ទៀត​បាន​រង​របួសធ្ងន់​និង​ស្រាល ដោយសារ​ត្រូវ​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​បើក​ស្រប​ទិស​គ្នា​បាន​បុក​ពីក្រោយ​ពេញទំហឹង ពេល​កំពុង​ឈប់​ស្ងៀម​នៅ​លើ​ចិញ្ចើមថ្នល់ កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល​ថ្ងៃ​២៨ មេ​សា នៅ​លើ​កំណាត់​ផ្លូវជាតិ​៥ ត្រង់​ចំណុច​អូរ​តា​មៀ​វ ស្ថិត​ក្នុងភូមិ​កកោះ ឃុំ​កកោះ ស្រុក​មោងឫស្សី​។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​នេះ​បង្ក​ឡើង​ដោយ​រថយន្ត​មួយ​គ្រឿង​ម៉ាក​សាំ​យ៉ុ​ង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AH-៥០៤៨ បើកបរ​ដោយ​ឈ្មោះ​ច្រឹ​ក ទិ​ត្យ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​តា​នេស ឃុំ​រលៀប្អៀ ខេត្តកំពង់ឆ្នាំង​។ រថយន្ត​បង្ក​នេះ​បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ឆ្ពោះទៅ​លិច លុះ​មក​ដល់​ចំណុច​ខាងលើ​ក៏​បាន​បុក​ពី​គូថ​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​សាំ​យ៉ុ​ង ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ ២V-៩៦០៤ បើកបរ​ដោយ​ឈ្មោះ​អំ ជៀន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​ម្ន​ង ឃុំ​ជ្រៃ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ខណៈ​ដែល​រថយន្ត​នេះ​កំពុង​ឈប់​លើ​ចិញ្ចើមថ្នល់​ត្រង់​ចំណុច​ខាងលើ បណ្ដាល​ឲ្យ​អ្នកបើកបរ​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​ពណ៌​ខៀវ​ស្លាប់ និង​អ្នក​រួម​ដំណើ​រ​ចំនួន​៣​នាក់​ទៀត​បាន​រង​របួសធ្ងន់ និង​ស្រាល​។

បើ​តាម​សាក្សី​បាន​និយាយ​ថា មុន​កើតហេតុ គេ​ឃើញ​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង ពណ៌​ខៀវ បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​ឈប់​អែប​កៀន​ខាងស្ដាំ ហើយ​ពេល​នោះ​គេ​ឃើញ​អ្នកបើកបរ​រ​រថយន្ត​បាន​ចុះ​មក​មើល​អីវ៉ាន់​ផ្នែក​ខាងក្រោយ រីឯ​អ្នក​រួម​ដំណើ​ក៏​ចុះ​មក​ឈរ​មើល​ផង​ដែរ ប៉ុន្តែ​ភ្លាម​ៗ​នោះ​ស្រាប់តែ​គេ​ឃើញ​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង ពណ៌​ស បើកបរ​ក្នុង​ល្បឿន​លឿន​មក​ពីក្រោយ​ក្នុង​ទិស​ដៅ​ស្រប​ទិស​គ្នា​ដោយ​គ្មាន​បង្អង់ ហើយ​ក៏​ជ្រុល​ទៅ​បុក​អ្នកបើកបរ​រថយន្ត​ដែល​កំពុង​ឈរ​ពិនិត្យ​អីវ៉ាន់​ទាំង​កំរោល​ផ្ទប់​ជាប់​ទៅ​នឹង​គូថ​រថយន្ត បណ្តាល​ឱ្យ​អ្នកបើកបរ​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង ពណ៌​ខៀវ ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្ដង ខណ​:​មនុស្ស​ចំនួន​៣​នាក់​ផ្សេង​ទៀត​ដែល​ឈរ​ក្បែរ​នោះ​បាន​រង​របួសធ្ងន់​និង​ស្រាល​ផង​ដែរ​។

នៅ​ក្នុង​របាយ​ការ​ណ៏​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​៣​នាក់​ដែល​រង​របួសធ្ងន់​និង​ស្រាល ក្នុង​នោះ​រួម​មាន ១-​ឈ្មោះ​គី​ម អ៑ន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ​កម្មករ បាន​របួសស្រាល ២-​ឈ្មោះ​ឆ​ន វី​រៈ ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករ បាន​រង​របួសស្រាល ហើយ​ជន​រង​គ្រោះ​ទាំង​២​រស់នៅ​ភូមិ​ពពេល ឃុំ​ត្រស់ ស្រុក​រមាស់​ហែក ខេត្ត​សា្វ​យ​រៀង និង​៣-​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ បាន​រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ មន្ទីរពេទ្យ​ខេត្តបាត់ដំបង​ភ្លាម​ៗ​ផង​ដែរ ។

មន្ត្រី​ចរាចរ​ណ៏​បាន​និយាយ​ថា ករណី​គ្រោះថ្នាក់​ខាងលើ​នេះ បើ​តាម​ការ​ពិនិត្យ​ទីតាំង​កើតហេតុ គឺ​បង្ក​ឡើង​ដោយ​រថយន្ត​សាំ​យ៉ុ​ង ពាក់​ស្លាក​លេខ ភ្នំពេញ ២AH-៤០៥៨ ដែល​បើកបរ​ដោយ​ឈ្មោះ​ច្រឹ​ក ទិ​ត្យ ភេទ​ប្រុស បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​។ ទោះ​យ៉ាងណា​ក្រោយ​ពិនិត្យ​និង​ធ្វើការ​វាស់វែង មន្ត្រី​ជំនាញ​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ជន​រង​គ្រោះ​ឲ្យ​ទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ស្រុក​កំណើត​ហើយ​។ ចំណែក​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​ទាំង​២​គ្រឿង​ត្រូវ​បាន​មន្ត្រី​ជំនាញ​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​នគរបាល​ស្រុក​មោង​ឬ​ស្សី​ជា​បណ្ដោះអាសន្ន​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ