ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត​! មនុស្ស​កៀប​ជាប់កុ្ន​ង​រថយន្ត​ទៀត​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​សណ្តោង​ដឹក​គ្រឿងចក្រ​មួយ​គ្រឿង​ឈប់​ចត​នៅ​តាម​ផ្លូវ ត្រូវ​រថយន្ត​តូ​យ៉ូ​តា​ប្រូស​បុក​ពីក្រោយ​រង​របួស​តៃកុង​យ៉ាងធ្ងន់ធ្ងរ ចំណែក​រថយន្ត​រង​គ្រោះ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២៨ ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ទល់មុខ​ផ្សារ​ខេ​ស៊ី KC…

រាជធានី​ភ្នំពេញ ៖ រថយន្ត​សណ្តោង​ដឹក​គ្រឿងចក្រ​មួយ​គ្រឿង​ឈប់​ចត​នៅ​តាម​ផ្លូវ ត្រូវ​រថយន្ត​តូ​យ៉ូ​តា​ប្រូស​បុក​ពីក្រោយ​រង​របួស​តៃកុង​យ៉ាងធ្ងន់ធ្ងរ ចំណែក​រថយន្ត​រង​គ្រោះ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២៨ ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ទល់មុខ​ផ្សារ​ខេ​ស៊ី KC ដែល​ស្ថិត​នៅ​ភូមិ​ដំណាក់ សង្កាត់ គោក​ឃ្លៀង ខណ្ឌ​សែន​សុខ ។

រថយន្ត​បង្ក​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​លឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 3B -3745 ឈប់​ចត​នៅ​តាម​ផ្លូវ​ទិស​ដៅ​ពី​កើត​ទៅ​លិច ។ ចំណែក​រថយន្ត​រង​គ្រោះ​ម៉ាក​តូ​យ៉ូ​តា​ប្រូស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2V -1505 បើក​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច តៃកុង​រង​របួសធ្ងន់ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​សណ្តោង​ដឹក​គ្រឿងចក្រ​មួយ​ខាងលើ​ឈប់​ចត​នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ខាងលើ លុះ​បន្ទាប់​មក​ស្រាប់តែ​ឃើញ​រថយន្ត​រង​គ្រោះ​ម៉ាក​តូ​យ៉ូ​តា​ប្រូស​ខាងលើ បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​ស្រប​ជាមួយ​រថយន្ត​សណ្តោង​ដឹក​គ្រឿងចក្រ​ខាងលើ ហើយ​រថយន្ត​ម៉ាក​តូ​យ៉ូ​តា​ប្រូស​ខាងលើ​វាក់​អើ​នឹង​រថយន្ត​ឈប់ ដោយ​មិន​បាន​ជាន់​ហ្វ្រាំង ហើយ​បាន​បុក​រថយន្ត​សណ្តោង​ខាងលើ​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​រង​គ្រោះ​បុក​ចូល​ខាងក្រោម​រថយន្ត​បង្ក បណ្តាល​ឲ្យ​ខ្ទេច​មួយ​កំណាត់​មុខ និង​បណ្តាល​ឲ្យ​តៃកុង​រថយន្ត​រង​គ្រោះ​រង​របួស​កៀប​ជាប់​នៅ​ក្នុង​រថយន្ត​រង​របួស​យ៉ាងធ្ងន់ធ្ងរ​។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​គ្រោះថ្នាក់​ភ្លាម​ៗ តៃកុង​រថយន្ត​រង​គ្រោះ​ត្រូវ​បាន រថយន្ត​សា​មុ​យ​ឯកជន​ជួយ​យក​ជន​រង​គ្រោះ ព្រមទាំង​ក្រុម​គ្រួសារ​ជួយ​យក​ជន​រង​គ្រោះ​ចេញពី​រថយន្ដ​ដែល​កៀប​ជាប់​ខាងលើ និង​លើកដាក់​ក្នុង​សា​មុ​យ​ឯកជន ដើម្បី​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ​ជំនាញ​ចរាចរណ៍​ខណ្ឌ​សែន​សុខ​បាន​ប្រគល់​អោយ​ជំនាញ​ចរាចរណ៍​នៃ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ធ្វើការ​វាស់វែង និង​យក​រថយន្ត​នឹង​ស្ទូច​រថយន្ត​រង​គ្រោះ​យក​ទៅ​រក្សា​ទុក ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​ថ្ងៃក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ