ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ​មានការ​កកស្ទះ​ខ្លាំង​នៅ​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែមេសា​នេះ នៅ​លើ​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​កំពុង​តែ​កកស្ទះ​យ៉ាង​ខ្លាំង ដែល​ស្ទះ​ខាង​ផ្លូវ​ចូល​រាជធានី​ភ្នំពេញ ចំណែក​ផ្លូវ​ចេញពី​ភ្នំពេញ​មិន​ស្ទះ​ឡើយ ។ ដោយ​គេ​ឃើញ​ថា…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែមេសា​នេះ នៅ​លើ​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​កំពុង​តែ​កកស្ទះ​យ៉ាង​ខ្លាំង ដែល​ស្ទះ​ខាង​ផ្លូវ​ចូល​រាជធានី​ភ្នំពេញ ចំណែក​ផ្លូវ​ចេញពី​ភ្នំពេញ​មិន​ស្ទះ​ឡើយ ។ ដោយ​គេ​ឃើញ​ថា ថ្ងៃ​ច័ន្ទ​នេះ​ជា​ថ្ងៃ​ដែល​បងប្អូន​នាំ​គ្នា​ចូល​មក​ធ្វើការ​នៅ​រាជធានី​ភ្នំពេញ នៅ​សង្កាត់​ចោម​ចៅ ផ្លូវ​សហព័ន្ធ​រុ​ស្សី ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា នៅ​មហាវិថី​សហព័ន្ធ​រុ​ស្សី​ត្រង់​ចំណុច​លើ​ស្ពាន​អាកាស​ផ្សារ​ដី​ហ៊ុយ រហូត​មក​ដល់​វត្ត​ទឹកថ្លា តែងតែ​កកស្ទះ​ស្ទើរ​រាល់​ព្រឹក​នៅ​វេលា​ម៉ោង​៧-៨​ទៅ​៩ ហ្នឹង ខណៈ​ពលរដ្ឋ​មក​ធ្វើការ​នៅ​រាជធានី​ភ្នំពេញ ។

ចំណែក​ការ​កកស្ទះ​នេះ​សង្កេត​ឃើញ​ថា បណ្តាល​មក​ពីមុខ​វត្ត​ទឹកថ្លា ឬ​មុខ​ផ្សារ​ទឹកថ្លា មុខ​អតីត​រោងចក្រ​មិថុនា​… ត្រង់​ចំណុច​ហ្នឹង​មាន​ផ្លូវបំបែក​ទើប​បណ្តាល​ឲ្យ​មានការ​កកស្ទះ​បែប​នេះ ។ តែ​ទោះ​យ៉ាងណា​ក៏​សូម​បងប្អូន​ត្រូវធ្វើ​យ៉ាងណា​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ