ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​មានការ​សប្បាយចិត្ត​ខ្លា​ង​ខណៈ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ត្រជាក់ត្រជុំ

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មាន​ភ្លៀង​កក់ខែ​ធ្លាក់​រាយ​បាយ​គ្រប់​ក្រុង​ស្រុក​ទាំង​៨ ចាប់ពី​វេលា​ម៉ោង​១​និង​១៥​នាទី ដល់​វេលា​ម៉ោង​២​និង​០៥​នាទី​រសៀល ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០១៩​នេះ នៅ​ក្នុង​ក្រុង​ស្វាយ​រៀង​ក៏​ដូច​ជា នៅ​តាម​បណ្តា​ក្រុង​ស្រុក​ទាំង​៨​ទៀត…

ខេត្តស្វាយរៀង ៖ មាន​ភ្លៀង​កក់ខែ​ធ្លាក់​រាយ​បាយ​គ្រប់​ក្រុង​ស្រុក​ទាំង​៨ ចាប់ពី​វេលា​ម៉ោង​១​និង​១៥​នាទី ដល់​វេលា​ម៉ោង​២​និង​០៥​នាទី​រសៀល ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០១៩​នេះ នៅ​ក្នុង​ក្រុង​ស្វាយ​រៀង​ក៏​ដូច​ជា នៅ​តាម​បណ្តា​ក្រុង​ស្រុក​ទាំង​៨​ទៀត ក្នុង​ខេត្តស្វាយរៀង​ទាំងមូល គឺ​ទទួល​បាន​ទឹកភ្លៀង​១​មេ​ច្រើន​គួរសម​ដែល​បាន​ធ្វើ​ឱ្យ​អាកាសធាតុ​មានការ​ប្រែប្រួល​ពី​ក្តៅ​ហួតហែង​មក​ជា​ត្រជាក់ត្រជុំ​គួរ​ជាទី​ពេញចិត្ត​ពី​សំណាក់​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ ដែល​កន្លង​មក​អាកាសធាតុ​មាន​សភាព​ក្តៅ​ហួតហែង​ពិបាក​ក្នុង​ការ​រស់នៅ​ជា​ខ្លាំង ។

បើ​តាម​អ្នកស្រី​សុខ សុ​វ​ណ្ណា អាយុ​៥៦​ឆ្នាំ ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​មេភ្លើង សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង បានឱ្យ​ដឹង​ថា ថ្ងៃនេះ​រូប​គាត់​មាន​អារម្មណ៍​ថា ពិតជា​ស្រស់ស្រាយ​ក្នុង​ចិត្ត​មែនទែន ដោយសារ​តែ​នៅ​រសៀល​នេះ​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ ធ្វើ​ឱ្យ​អាកាសធាតុ​ប្រែ​ពី​ក្តៅ​មក​ត្រជាក់​ល្មម​ស្រួល រស់នៅ​ខុស​ពី​ប៉ុន្មាន​ថ្ងៃមុន ដោយសារ​តែ​អាកាសធាតុ​មានកំ​ដៅ​ខ្លាំង​ពិបាក​ទ្រាំ​ណាស់ ចង់​ធ្វើ​ដំណើរ​ទៅ​ណា​ក្តៅ​ខ្លាំង ដោយសារ​តែ​បញ្ហា​អាកាសធាតុ​វា​មិនសូវ​អំណោយផល ហើយ​ម្យ៉ាង​ធ្វើ​ឲ្យ​សុខភាព​របស់​គាត់​ជួប​នូវ​ជម្ងឺ​ថែម​ទៀត​ផង ។

ដោយឡែក​អាជីវករ​នៅ​ភូមិ​រោង​បន្លែ សង្កាត់​ស្វាយ​រៀង បានឱ្យ​ដឹងផង​ដែរ​ថា ទោះបី​រូប​គាត់​ជា​អាជីវករ​លក់ដូរ​យ៉ាងណា​ក៏​ដោយ នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ពេល​មេឃ​កំពុង​តែ​ក្តៅ​អ​ញ្ចឹ​ង គឺ​ធ្វើ​ឱ្យ​គាត់​មានចិត្ត​ត្រេកអរ​មែនទែន ពីព្រោះ​បញ្ហា​អាកាសធាតុ គឺ​សំខាន់ និង​ចាំបាច់​ណាស់​ក្នុង​ការ​រស់នៅ​របស់​យើង​សព្វថ្ងៃ បើ​មេឃ​ក្តៅ​ពេក​ក៏​ពិបាក​រស់នៅ តែបើ​មេឃ​ត្រជាក់ត្រជុំ​ពេក​ក៏​ពិបាក​លក់ដូរ​ដែរ ។

សូម​បញ្ជាក់​ផង​ដែរ​ថា បើ​តាម​ការ​ជូនដំណឹង​របស់​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តស្វាយរៀង​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០១៩​នេះ បណ្តា​ក្រុង​ស្រុក​ដែល​មាន​ភ្លៀង​ធ្លាក់​មាន​ក្រុង​បា​វិត ស្រុក​ច​ន្ទ្រា ស្រុក​ស្វាយ​ទាប ស្វាយ​ជ្រំ ស្រុក​កំពង់​រោ​ទិ៍ និង​ក្រុង​ស្វាយ​រៀង មាន​ភ្លៀង​ធ្លាក់​ច្រើន មានទឹក​ដក់​ក្នុង​ស្រែ និង​នៅ​ក្រុង​ស្វាយ​រៀង​ក៏​មានទឹក​ដក់​តាម​ដងផ្លូវ​លើកលែងតែ​ស្រុក​រំដួល និង​ស្រុក​រមាស​ហែក គឺ​មាន​ភ្លៀង​ធ្លាក់​ដោយ​កន្លែង និង​មាន​ភ្លៀង​តិចតួច​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ