ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​វិនិយោគ​ដោយ​ជនជាតិ​អាស៊ី​ក្នុង​តំបន់​កើន​ដល់​កម្រិត​ខ្ពស់​កាលពី​ឆ្នាំ​មុន

4 ឆ្នាំ មុន

ហុងកុង ៖​យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន South China Morning Post បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៦​ខែមេសា​កន្លង​មក​ថា ការ​វិនិយោគ​អាស៊ី​លើ​អចលនទ្រព្យ​ក្នុង​តំបន់​បាន​កើនឡើង​ដល់​ទៅ​១០%​មក​ស្មើ ៩៨​ប៊ី​លាន​ដុល្លារ ដែល​ជា​កម្រិត​ខ្ពស់​ជាងគេ​កាលពី​ឆ្នាំ​មុន​។…

ហុងកុង ៖​យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន South China Morning Post បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៦​ខែមេសា​កន្លង​មក​ថា ការ​វិនិយោគ​អាស៊ី​លើ​អចលនទ្រព្យ​ក្នុង​តំបន់​បាន​កើនឡើង​ដល់​ទៅ​១០%​មក​ស្មើ ៩៨​ប៊ី​លាន​ដុល្លារ ដែល​ជា​កម្រិត​ខ្ពស់​ជាងគេ​កាលពី​ឆ្នាំ​មុន​។ ទិន្នន័យ​នេះ​ត្រូវ​បាន​ប្រកាស​ដោយ​ក្រុមហ៊ុន Colliers International ដែល​បាន​ប្រាប់​ទៀត​ថា​អត្រា​នឹង​កើនឡើង​ពីរ​ខ្ទង់​ផង​ដែរ​ក្នុងឆ្នាំនេះ​។

Colliers បាន​និយាយ​ក្នុង​របាយការណ៍​មួយ​ថា ការ​វិនិយោគ​អាស៊ី​លើ​អចលនទ្រព្យ​ក្នុង​ទ្វីបអាស៊ី​ខ្ពស់​ជាង​ការ​វិនិយោគ​អាស៊ី​លើ​អចលនទ្រព្យ​ក្នុង​តំបន់​ដទៃ​ដល់​ទៅ​ទ្វេ​ដង​កាលពី​ឆ្នាំ ២០១៨ ហើយ​ពួក​គេ​ព្យាករណ៍​ថា​វា​នឹង​កើនឡើង​ថែម ១០%​ទៀត​ក្នុងឆ្នាំនេះ​មក​ស្មើ​ប្រមាណ​១០៨​ប៊ី​លាន​ដុល្លារ​។ ការ​វិនិយោគ​លើ​អចលនទ្រព្យ​នៅ​ក្រៅ​អាស៊ី​វិញ​បាន​ធ្លាក់​ចុះ ៣១% មក​ស្មើ ៥០.៥​ប៊ី​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន​ព្រោង​តែ​មានការ​ធ្លាក់​ចុះ​នៃ​លំហូរ​មូលធន​ចេញពី​ប្រទេស​ចិន​។

ទិ​ន្នា​ការ​នេះ​បង្ហាញ​ពី​គោល​ជំហរ​របស់​អាស៊ី​ជា​ក្បាលម៉ាស៊ីន​លូតលាស់​របស់​ពិភពលោក​ដោយ​មាន​សេដ្ឋកិច្ច​កាន់តែ​ច្រើន​ឡើង​លូតលាស់​បាន​យ៉ាងតិច ៤% ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ ដែល​មាន​ន័យ​ថា​វិនិយោគិន​អាច​រក​ផល​ចំណេញ​មក​វិញ​ច្រើន​ពី​ការ​វិនិយោគ​។
លោក Terence Tang ដែល​ជា​ប្រធាន​គ្រប់គ្រង​ទីផ្សារ​មូលធន និង​សេវាកម្ម​វិនិយោគ​ប្រចាំ​អាស៊ី​នៅ Colliers បាន​និយាយ​ថា វិនិយោគិន​មិន​អាច​រក​ប្រាក់​ចំណេញ​ច្រើន​ដូច​មុន​ឡើយ​ពេល​ដែល​វិនិយោគ​ក្នុង​ទីផ្សារ​អុ​ឺ​រ៉ុ​ប​និង​សហរដ្ឋអាមេរិក​។ លោក​បាន​បន្ត​ថា “​បច្ចុប្បន្ន​នេះ​វិនិយោគិន​បាន​ស្វែងរក​ទីផ្សារ​ដែល​អាច​ផ្តល់​ប្រាក់​ចំណេញ​បាន​ច្រើន​ជាង​មុន ហើយ​វា​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​អាស៊ី​អាច​ទាក់ទាញ​មូលធន​មួយ​ចំនួន​មក​វិញ​ដែល​ត្រូវ​បាន​ហូរ​ចេញ​ទៅ​សហរដ្ឋអាមេរិក​និង​អុ​ឺ​រ៉ុ​ប​។​”

លោក Tang បាន​និយាយ​ថា កាលពី​៥​ឆ្នាំ​មុន វិនិយោគិន​អាច​រក​ប្រាក់​ចំណេញ​ពី​ការ​វិនិយោគ​លើ​អចលនទ្រព្យ​ក្នុង​សហរដ្ឋអាមេរិក​ប្រមាណ​៥%​មក​វិញ ប៉ុន្តែ​អត្រា​នេះ​បាន​ធ្លាក់​ចុះ​មក​ស្មើ​ត្រឹម ៤%​ប៉ុណ្ណោះ​។ ក្នុង​អុ​ឺ​រ៉ុ​ប​វិញ អត្រា​ចំណេញ​ក្នុង​ទីផ្សារ​ចក្រភព​អង់គ្លេស​បាន​ធ្លាក់​ចុះ​ពី ៦% មក​ស្មើ​ក្រោម ៥%​ថែម​ទៀត​។ប៉ុន្តែ​អចលនទ្រព្យ​អាស៊ី​វិញ​អាច​រក​ប្រាក់​ចំណេញ​ប្រចាំឆ្នាំ​ប្រមាណ​ពី​១០​ទៅ ១៥%​ឯណោះ​។ សេដ្ឋកិច្ច​អាស៊ី​ជា​ច្រើន​មានការ​លូតលាស់​សេដ្ឋកិច្ច​យ៉ាងតិច​ក៏​៦%​ដែរ ដោយ​មាន​ប្រទេស​ចិន ឥណ្ឌា ហ្វី​លី​ពី​ន និង​វៀតណាម​មើលឃើញ​សេដ្ឋកិច្ច​លូតលាស់​បាន​យ៉ាងតិច​៦%​ក្នុង​កំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ