ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ក្លាយជា​ប្រទេស​ទី​១​នៅ​អាស៊ាន​ចុះហត្ថលេខា​លើ​បច្ចេកវិទ្យា​5G​ជាមួយ​ចិន

4 ឆ្នាំ មុន
  • ភ្នំពេញ

កម្ពុជា និង​ចិន​បាន​ចុះហត្ថលេខា​ទៅ​លើ​បច្ចេកវិទ្យា 5G ដោយ​ធ្វើ​អោយ​កម្ពុជា​ក្លាយ​ជ្រា​ទេស​ដំបូង​គេ នៅ​ក្នុង​ការ​ចុះហត្ថលេខា​ជាមួយ​ចិន​ក្នុង​ចំ​ណោ​ប្រទេស​អាស៊ាន ។ សម្តេច​អគ្គ​មហា​សេន​បតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​រាជាណាចក្រ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​២៨…

កម្ពុជា និង​ចិន​បាន​ចុះហត្ថលេខា​ទៅ​លើ​បច្ចេកវិទ្យា 5G ដោយ​ធ្វើ​អោយ​កម្ពុជា​ក្លាយ​ជ្រា​ទេស​ដំបូង​គេ នៅ​ក្នុង​ការ​ចុះហត្ថលេខា​ជាមួយ​ចិន​ក្នុង​ចំ​ណោ​ប្រទេស​អាស៊ាន ។ សម្តេច​អគ្គ​មហា​សេន​បតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​រាជាណាចក្រ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែមេសា​ឆ្នាំ​២០១៩​នេះ​បាន​អនុញ្ញាត​ឲ្យ​លោក វ៉ុ វ៉ៃ​តា​វ ប្រធាន​ក្រុមហ៊ុន ហួ​វ៉ៃ ថេ​ក​ណូ​ឡូ​ជី ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​ចូល​ជួប​សំដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​នៅ​ទីក្រុង​ប៉េ​កាំ​ង​ប្រទេស​ចិន ។

នៅ​ក្នុង​កិច្ច​ពិភាក្សា​នេះ​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា ប្រសិនបើ​ប្រទេស​កម្ពុជា​មាន​ប្រព័ន្ធ​បច្ចេកវិទ្យា​អ៊ីនធឺណិត 5G នេះ គឺ​ពិតជា​ល្អ​បំផុត ព្រោះ​អ៊ិ​ន​ធឺ​ណេ​ត​ដើរ​លឿន ។ នៅ​ក្នុង​ឱកាស​នេះ​ខាង​ប្រធាន​ក្រុមហ៊ុន​ហួ​វ៉ៃ ថេ​ក​ណូ​ឡូ​ជី ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​ក៏​បាន​ថ្លែងអំណរគុណ​ដល់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ដែល​បាន​អនុញ្ញាត​ឲ្យ​គាត់​ក៏​ដូច​ជា ប្រតិភូ​របស់​គាត់​ជួប​សំដែង​ការ​គួរសម និង​ពិភាក្សា​ការងារ ។

លោក​ប្រធាន​ក្រុមហ៊ុន​ហួ​វ៉ៃ ថេ​ក​ណូ​ឡូ​ជី ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​បាន​ជម្រាប​ជូន​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ថា កន្លង​មក​ក្រុមហ៊ុន​របស់​លោក​ក៏​បាន​បើក​ការិយាល័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩៨​មក​ម្លេះ ឥឡូវនេះ​មាន​រយៈពេល​២០​ឆ្នាំ​ហើយ ហើយ​រហូត​ដល់​ពេល​នេះ​បាន​ធ្វើការ​វិនិយោគ​បាន​ជោគជ័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ការ​សហការ​ជាមួយនឹង​ក្រសួង​ប្រៃសណីយ និង​ទូរគមនាគមន៍​កម្ពុជា ។ នៅ​ក្នុង​ជំនួប​នេះ​លោក​ក៏​បាន​ជម្រាប​ជូន​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ថា កាលពី​ឆ្នាំ​កន្លង​ទៅ​នេះ​ក្រុមហ៊ុន​របស់​គាត់​មានការ​គាំទ្រ​យ៉ាងច្រើន​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​ក៏​ដូច​ជា ទូ​ទាំង​ពិភពលោក​ផង​ដែរ ដោយសារ​ក្រុមហ៊ុន​មាន​ឯកទេស​គ្រប់គ្រាន់​ក្នុង​ការ​បម្រើ​សេវាកម្ម​ដែល​ធ្វើ​អោយ​ក្រុមហ៊ុន huawei ជា​ក្រុមហ៊ុន​មួយ​ឈានមុខ​គេ​ក្នុង​វិស័យ​ទូរ​គនា​គម​ន៍​ដូច​ជា ការ​ផ្ដល់​បច្ចេកវិទ្យា​នេះ​លោក​ក៏​បាន​ជម្រាប​ជូន​សម្ដេច​តេ​ជោ​បន្ថែម​ថា បច្ចុប្បន្ន​ក្រុមហ៊ុន huawei បាន​ចុះហត្ថលេខា​ជាមួយ​បណ្ដា​ប្រទេស​ប្រមាណ​ជា​៤០​ប្រទេស​ហើយ ។

លោក​ប្រធាន​ក្រុមហ៊ុន​ហួ​វ៉ៃ ថេ​ក​ណូ​ឡូ​ជី ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​ក៏​បាន​ជម្រាប​ជូន​សម្តេច​តេ​ជោ​ថា ប្រទេស​កម្ពុជា​ជា​ប្រទេស​ទី​មួយ​ហើយ​នៅ​ក្នុង​តំបន់​អាស៊ាន​ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អភិវឌ្ឍ​ទៅ​លើ​បច្ចេកវិទ្យា​ថ្មី គឺ​5G លោក​ប្រធាន​ក្រុមហ៊ុន​ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា វិស័យ​ឌី​ជី​ថ​ល​នេះ គឺ​ពិតជា​អាច​ជួយ​ដល់​វិស័យ​អប់រំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​ដូច​ជា រាជរដ្ឋាភិបាល​កម្ពុជា ។ ក្រៅពី​នេះ​លោក​ក៏​បាន​ជម្រាប​ជូន​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ថា ក្រុមហ៊ុន​នឹង​សហការ​ជាមួយនឹង​ក្រសួង​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​បន្ថែម​ទៀត ព្រមទាំង​បន្ត​ពង្រឹង​បន្ថែម​ជាមួយនឹង​ក្រសួង​ស្ថាប័ន​នានា​ទៅ​លើ​វិស័យ​ឌី​ជី​ថ​ល​នៅ​កម្ពុជា ។

ក្នុង​ឱកាស​នេះ​ក្រុមហ៊ុនខាងលើក៏​បាន​ថ្លែងអំណរគុណ​ដល់​សម្តេច​តេ​ជោ​ដែល​បាន​គាំទ្រ​កន្លង​មក​បាន​ផ្ដល់​ឱកាស​ឲ្យ​ក្រុមហ៊ុន​មាន​លទ្ធភាព​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​យ៉ាង​ជោគជ័យ ។ នៅ​ក្នុង​ឱកាស​នេះ​ផង​ដែរ​សម្ដេច​តេ​ជោ​មន្ត្រី​ក៏​បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​ខិតខំ​ប្រឹងប្រែង​ជា​បន្ត​ទៀត ក្នុង​ការ​សហការ​ជាមួយនឹង​កម្ពុជា​សម្ដេច​ក៏​បាន​គូសបញ្ជាក់​ផង​ដែរ​ថា សម្ដេច​ចង់​ឲ្យ​ក្រុមហ៊ុនមួយនេះជួយ​កសាង​សមត្ថភាព ជា​ពិសេស​ទៅ​វិស័យ​បច្ចេកវិទ្យា​បង្កើន​សេវា​ល្បឿន​លឿន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ