ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​គ្រឿង​ពន្លះ​គ្នា​លើ​ផ្លូវជាតិ​លេខ​៤ ស្លា.ប់ និង​របួស​ជាង​២០​នាក់

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ម្នាក់​បាន​ស្លាប់ និង​មនុស្ស​ជា​ច្រើន​នាក់​ទៀត​បាន​រង​របួសធ្ងន់​ស្រាល​ក្នុង​ហេតុ​ការណ៍​​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​សាំ​យ៉ុ​ង​បុក​គោ​យន្ត​ពីក្រោយ ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣៩​នាទី​យប់​ថ្ងៃ​ទី​២៦ មេ​សា ២០១៩ នៅ​លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៨២-៨៣…

ខេត្តកំពង់ស្ពឺ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ម្នាក់​បាន​ស្លាប់ និង​មនុស្ស​ជា​ច្រើន​នាក់​ទៀត​បាន​រង​របួសធ្ងន់​ស្រាល​ក្នុង​ហេតុ​ការណ៍​​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​សាំ​យ៉ុ​ង​បុក​គោ​យន្ត​ពីក្រោយ ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣៩​នាទី​យប់​ថ្ងៃ​ទី​២៦ មេ​សា ២០១៩ នៅ​លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៨២-៨៣ ស្ថិត​ក្នុងភូមិ​ទី​១ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

ភាគី​ខាង​គោ​យន្ត​មាន​សណ្តោង​រ៉ឺ​ម៉ក​មួយ​គ្រឿង​ជិះ​គ្នា​ជាង​២០​នាក់ បើកបរ​ដោយ​ឈ្មោះ​ឈី​វ គឹ​ម ហៀ​ង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ និង​អ្នក​រួម​ដំណើរ​ចំនួន​៥​នាក់ ក្នុង​នោះ​១-​ឈ្មោះ​ក្រាញ់ មុំ ភេទ​ស្រី អាយុ​៤៣​ឆ្នាំ បាន​ស្លាប់ ២-​ឈ្មោះ​ងួ​ន​ខែ​ម ភេទ​ប្រុស អាយុ​៣២​បាន​រង​របួសធ្ងន់ ៣-​ឈ្មោះ​ហឿ​ង ឡា​ង ភេទ​ស្រី អាយុ​៣២​ឆ្នាំ បាន​រង​របួសធ្ងន់ ៤-​ឈ្មោះ​ធី ហឿ​ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ បាន​រង​របួសធ្ងន់ និង​៥-​ឈ្មោះ​ស៊​ង័ សៅ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ បាន​រង​របួសធ្ងន់​ ក្រៅពី​នោះ​បាន​រង​របួសស្រាល ។ ទាំង​អ្នកបើកបរ​គោ​យន្ត និង​អ្នក​រួម​ដំណើរ​រស់នៅ​ភូមិ​ព្រៃ​ឬ​ស្សី ឃុំ​ជាំ​សង្កែ ។

ចំណែក​ភាគី​ខាង​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង ពណ៌​ស ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ២A-៥៣៧១ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត់សញ្ញាណ បាន​រត់គេច​ខ្លួន​បាត់ ។

តាម​ប្រភព​ព័ត៌មាន បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​គោ​យន្ត​សណ្តោង​រ៉ឺ​ម៉ក​មួយ​គ្រឿង​ជិះ​គ្នា​ជាង​២០​នាក់ បើកបរ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាង​លើក៏​ត្រូវរថយន្ត​ម៉ាក​សាំ​យ៉ុ​ង​មួយ​គ្រឿង​ បើកបរ​ស្រប​ទិស​គ្នា​បុក​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​ភាគី​ខាង​គោ​យន្ត​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ស្រាល​ច្រើន​នាក់ ។

បន្ទាប់​ពី​កើតហេតុ​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់ ចំណែក​អ្នក​រង​របួសធ្ងន់​ស្រាល​ជា​ច្រើន​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត រីឯ​សព​ជន​រង​គ្រោះ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​វាស់វែង និង​នាំ​យក​វត្ថុ​តាង​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​រង់ចាំ​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​បង្ក​អោយ​ចូលខ្លួន​មក​ដោះស្រាយ​ជាមួយ​គា​គី​អ្នក​រង​របួស​នៅ​ចំពោះ​មុខ​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ