ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ុម​ព័ទ្ធមិន​ឱ្យ​​ទិញ​ប្រេងឆៅពី​​​​វេ​ណេ​ស៊ុ​យ​អេ​ឡា​ ចាប់ផ្ដើមហើយ

4 ឆ្នាំ មុន

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ ការ​ហ៊ុម​ព័ទ្ធ​ដែល​ហាមឃាត់​រាល់​សហគ្រាស​អា​មេ​រិ​ក មិន​ឲ្យ​ទិញ​ប្រេង​ឆៅ ពី​ក្រុម​ហ៊ុន​ប្រេង​រដ្ឋ​វេ​ណេ​ស៊ុ​យ​អេ​ឡា PDVSA​ ឬ​សាខា និង​ហាមឃាត់​រាល់​ក្រុមហ៊ុន​បរទេស​មិន​ឲ្យ​ប្រើ​ប្រាស់ ប្រព័ន្ធ​ធនាគារ​អា​មេ​រិ​ក ក្នុង​ការ​ទូទាត់​ថ្លៃ​ប្រេង​ប្រទេស​នេះ…

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ ការ​ហ៊ុម​ព័ទ្ធ​ដែល​ហាមឃាត់​រាល់​សហគ្រាស​អា​មេ​រិ​ក មិន​ឲ្យ​ទិញ​ប្រេង​ឆៅ ពី​ក្រុម​ហ៊ុន​ប្រេង​រដ្ឋ​វេ​ណេ​ស៊ុ​យ​អេ​ឡា PDVSA​ ឬ​សាខា និង​ហាមឃាត់​រាល់​ក្រុមហ៊ុន​បរទេស​មិន​ឲ្យ​ប្រើ​ប្រាស់ ប្រព័ន្ធ​ធនាគារ​អា​មេ​រិ​ក ក្នុង​ការ​ទូទាត់​ថ្លៃ​ប្រេង​ប្រទេស​នេះ បាន​ចូល​ជា​ធរមាន​ហើយ​កាលពី​ថ្ងៃ​ទី​២៨​មេ​សា​។

ទណ្ឌកម្ម​ទាំងនោះ​សំដៅ​ជម្រុញ​ឲ្យ​ប្រធានាធិបតី​វេ​ណេ​ស៊ុ​យ​អេ​ឡា លោក​នី​កូ​ឡាស់​ម៉ា​ឌូ​រ៉ូ​ចាក​ចេញពី​តំណែង​។ ទណ្ឌកម្ម​នោះ​ពិត​ណាស់​នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស ដែល​ពឹង​តែ​លើ​ការ​លក់​ប្រេង​នោះ​កាន់តែ​យ៉ាប់​យ៉ឺ​ន​ទៅ​។ ការ​ហាមឃាត់​ចូល​ជា​ធរមាន ចាប់ពី​ម៉ោង​០០​និង​០១​នាទី​ម៉ោង​ក្នុងស្រុក​ទៅ​។ វា​ជា​វិធានការ​មួយ​ក្នុង​ចំណោម​វិធានការ ប្រកាស​ដោយ​លោក​ដូ​ណា​ល់​ត្រាំ ដើម្បី​ផ្ដួលរំលំ​រដ្ឋាភិបាល​វេ​ណេ​ស៊ុ​យ​អេ​ឡា ហើយ​ជួយ​ទ្រទ្រង់​ដល់​មេដឹកនាំ​ប្រឆាំង លោក​JUAN GUAIDO​ប្រធានាធិបតី​ស្ដីទី​ប្រកាស​ដោយ​ខ្លួនឯង​។

ម្យ៉ាងទៀត​ក្រុង​វ៉ា​ស៊ិ​ន​តោន​កាលពី​ថ្ងៃ​ទី​២៦​មេ​សាបាន​ដាក់​ទណ្ឌកម្ម រដ្ឋមន្ត្រី​ការ​បរទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា លោក​JORGE ARREAZA ដោយ​មិន​ឲ្យ​លោក​ភ្ជាប់​ប្រើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ​ជា​ប្រាក់​ដុល្លារ​។ ទ្រព្យសម្បត្តិ​របស់​លោក​នៅ​សហរដ្ឋអាមេរិក​ត្រូវ​ផ្អឹប​ទុក ដោយ​រតនាគារ​អា​មេ​រិ​ក​ដែល​បញ្ចូល​អ្នកការទូត​រូប​នោះ ទៅ​ក្នុង​បញ្ជីខ្មៅ​នៃ​ទណ្ឌកម្ម​ហិរញ្ញវត្ថុ​។

វេ​ណេ​ស៊ុ​យ​អេ​ឡា​នាំ​ចេញ​កាលពី​ដំណាច់ឆ្នាំ​២០១៨ នូវ​ប្រេង​ឆៅ​កន្លះ​លាន​ធុង​ក្នុង​មួយ​ថ្ងៃ ឆ្ពោះទៅ​កាន់​សហរដ្ឋអាមេរិក ហើយ​៣​ភាគ​៤​នៃ​ចំណូល​ពី​ប្រេងកាត បាន​មក​ពី​បណ្ដា​អតិថិជន​អា​មេ​រិ​ក​។ បន្ទាប់​ពី​អា​មេ​រិ​ក​និង​ចិន ឥណ្ឌា​ជា​ប្រទេស​នាំ​ចូល​ប្រេង​វេ​ណេ​ស៊ុ​យ​អេ​ឡា​ធំ​ទី​៣​ក្នុង​ឆ្នាំ​២០១៧​។ ប៉ុន្តែ​បណ្ដា​ក្រុមហ៊ុន​ប្រេង​ឥណ្ឌា​បាន​ចាប់ដក​ខ្លួន​ថយ បង្ការ​ទណ្ឌកម្ម​នៅ​សល់​តែ​រុ​ស្សុ​ី​និង​ចិន​ដែល​ជា​អ្នកគាំទ្រ​សំខាន់​ដល់​លោក​ម៉ា​ឌូ​រ៉ូ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ