ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​លូកដៃ​ចូល​ជួយ​ផ្លូវដែក​កម្ពុជា​ដែល​នៅ​មិន​ទាន់​ទំនើប

4 ឆ្នាំ មុន
  • ភ្នំពេញ

ប្រទេស​ចិន​បាន​សម្រេច​នឹង​លូកដៃ​ចូល​ជួយ​ពង្រឹង​ផ្លូវដែក​កម្ពុជា​អោយ​ទំនើប ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការ​រុញច្រាន​សេដ្ឋកិច្ច​កម្ពុជា ។ ហ្វេ​ស​ប៊ុ​ករប​ស់ស​ម្តេ​តេ​ជោ​បានអោយ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គ​មហា​សេន​បតី​តេ​ជោ ហ៊ុន សែន…

ប្រទេស​ចិន​បាន​សម្រេច​នឹង​លូកដៃ​ចូល​ជួយ​ពង្រឹង​ផ្លូវដែក​កម្ពុជា​អោយ​ទំនើប ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការ​រុញច្រាន​សេដ្ឋកិច្ច​កម្ពុជា ។ ហ្វេ​ស​ប៊ុ​ករប​ស់ស​ម្តេ​តេ​ជោ​បានអោយ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គ​មហា​សេន​បតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​ឯកឧត្តម ឆិ​ន ហ្វិ​ន​ជាន ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គលេខាធិការ​ក្រុមហ៊ុន​សាជីវកម្ម សាងសង់​ផ្លូវ​រថភ្លើង​របស់​ប្រទេស​ចិន​ចូល​ជួប​សំដែង​ការ​គួរសម និង​ពិភាក្សា​ការងារ នៅ​ទីក្រុង​ប៉េ​កាំ​ង​ប្រទេស​ចិន ។

នៅ​ក្នុង​ជំនួប​នេះ គឺ​បាន​ពិភាក្សា​ដោយ​យកចិត្តទុកដាក់​ទៅ​លើ​ការ​អភិវឌ្ឍ​ផ្លូវដែក​ដែល​ប្រទេស​កម្ពុជា​នឹង​ខាង​ភាគី​ចិន​បាន​សហការ​គ្នា​ដោយ​មាន​បំណង​ចង់​ឲ្យ​ផ្លូវដែក​នៅ​ក្នុង​ប្រទេស​កម្ពុជា​មានការ​រីក​ចម្រើន​ទៅ​មុខជា​លំដាប់ ។ នៅ​ក្នុង​ជំនួប​នេះ​ក៏​បាន​ពិភាក្សា​យកចិត្តទុកដាក់​ធ្វើ​យ៉ាងណា​ឲ្យ​កម្ពុជា​មាន​ក្រុមហ៊ុន​ផ្លូវដែក​របស់​ចិន​មួយ​ច្បាស់លាស់ ដើម្បី​ទៅ​ចាប់ដៃ​សហការ​ជាមួយនឹង​ក្រុមហ៊ុន​ផ្លូវដែក​របស់​ប្រទេស​កម្ពុជា គឺ​ក្រុមហ៊ុន Royal Rialway របស់​អ្នកឧកញ៉ា​គិត​ម៉េ​ង ។

ក្នុង​ជំនួប​ដ៏​មាន​សារៈសំខាន់​នេះ​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ធ្វើការ​ដឹកនាំ​ក្នុង​ការ​ចរចា​ជាមួយ​ភាគី​ចិន ដើម្បី​នាំ​យក​នូវ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ផ្លូវដែក​របស់​ចិន​ទៅ​សហការ​ជាមួយនឹង​ក្រុមហ៊ុន Royal Railway នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​អោយ​ការ​ដឹក​ជញ្ជូន​ផ្លូវដែក​កាន់តែ​មាន​ប្រសិទ្ធភាព ។

ក្នុង​ឱកាស​នេះ​ឯកឧត្តម ឆិ​ន ហ្វិ​ន​ជាន ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គលេខាធិការ​ក្រុមហ៊ុន​សាជីវកម្ម​សាងសង់​ផ្លូវ​រថភ្លើង​របស់​ប្រទេស​ចិន បាន​ជំរាប​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ថា ក្រុមហ៊ុន​របស់​លោក គឺជា​ក្រុមហ៊ុន​ធំ​ដែល​បាន​សាងសង់​ផ្លូវដែក​បាន​២​ម៉ឺន​១​ពាន់​គីឡូម៉ែត្រ​ហើយ ហើយ​ក៏​បាន​សាងសង់​នៅ​ក្នុង​ប្រទេស​ចិន​ផង និង​ក្រៅប្រទេស​ផង ។ ឯកឧត្តម​ក៏​បាន​ជម្រាប​ជូន​សម្ដេច​តេ​ជោ​បន្ថែម​ថា ការ​រកស៊ី​ផ្លូវដែក​នេះ​មិន​ចំណេញ​នោះ​ទេ ក៏​ប៉ុន្តែ​អ្វី​ដែល​គាត់​មាន​បំណង​សហការ​ជាមួយនឹង​ក្រុមហ៊ុន​ក្នុងស្រុក​របស់​ប្រទេស​កម្ពុជា គឺ​មាន​គោលបំណង​ជួយ​ជាតិ​កម្ពុជា និង​ជា​ការ​សហការ​ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា ។ ឯកឧត្តម​ក៏​នឹង​រីករាយ​ក្នុង​ការ​ពិភាក្សា​ជាមួយ​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ស៊ុន ចាន់​ថុ​ល និង​ក្រុមហ៊ុន Royal Rialway របស់​អ្នកឧកញ៉ា​គិត​ម៉េ​ង ដើម្បី​ធ្វើ​យ៉ាងណា​រួម​គ្នា​អភិវឌ្ឍន៍​ផ្លូវដែក​ក្នុង​ប្រទេស​កម្ពុជា ។

ជា​ការ​ឆ្លើយ​តប​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ជំរុញ​ឲ្យ​ភាគី​កម្ពុជា និង​ចិន​ធ្វើ​ការងារ​នេះ​ឲ្យ​បាន​ឆាប់រហ័ស​ខិតខំ​បង្កើន​ល្បឿន​នៃ​ការ​ដំណើរការ​រថភ្លើង ។ នៅ​ក្នុង​ឱកាស​នេះ​ផង​ដែរ ឯកឧត្តម ឆិ​ន ហ្វិ​ន​ជាន ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គលេខាធិការ​ក្រុមហ៊ុន​សាជីវកម្ម​សាងសង់​ផ្លូវ​រថភ្លើង​របស់​ប្រទេស​ចិន​ក៏​បាន​គូសបញ្ជាក់ ជម្រាប​ជូន​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ផង​ដែរ​ថា គាត់​នឹង​ធ្វើ​យ៉ាងណា​ឲ្យ​ការងារ​នេះ​បាន​ជោគជ័យ​នា​ពេល​ខាង​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ