ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ចិន ៖ ទោះ​មាន​បញ្ហា​អ្វី​ក៏​ដោយ​មិន​អាច​បំបែក​ចំណងមិត្តភាព​ចិន​-​កម្ពុជា​បាន​ឡើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

ប៉េ​កាំ​ង​- ភ្នំពេញ ៖ នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ទោះបី​មាន​បញ្ហា​អ្វី​ក៏​ដោយ​មិន​អាច​បំបែកបំបាក់​ចំណងមិត្តភាព​រវាង​កម្ពុជា​-​ចិន​បាន​ឡើយ ។ ការ​ប្តេជ្ញា​របស់​នាយក​រដ្ឋមន្ត្រី​ចិន​លោក​លី ឌឹ​ក​ឈាង ក្នុង​ជំនួប​ជាមួយ​សម្តេច​តេ​ជោ​ហ៊ុន សែន…

ប៉េ​កាំ​ង​- ភ្នំពេញ ៖ នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ទោះបី​មាន​បញ្ហា​អ្វី​ក៏​ដោយ​មិន​អាច​បំបែកបំបាក់​ចំណងមិត្តភាព​រវាង​កម្ពុជា​-​ចិន​បាន​ឡើយ ។ ការ​ប្តេជ្ញា​របស់​នាយក​រដ្ឋមន្ត្រី​ចិន​លោក​លី ឌឹ​ក​ឈាង ក្នុង​ជំនួប​ជាមួយ​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុ​ជានា ថ្ងៃ​ទី​២៨ មេ​សា​ឆ្នាំ​២០១៩ ។ ក្នុង​ជំនួប​លោកនាយក​រដ្ឋមន្ត្រី​ចិន​បាន​អរគុណ​ជូន​ចំពោះ​សម្តេច​តេ​ជោ​ដែល​បាន​អញ្ជើញ​ចូលរួម​វេទិកា​ខ្សែ​ក្រ​វ៉ា​ត់ និង​ផ្លូវ​លើក​ទី​២ សម្រាប់​កិច្ច​ស​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ទីក្រុង​ប៉េ​កាំ​ង​ប្រទេស​ចិន ។

លោក​បន្ត​ថា ប្រទេស​កម្ពុជា គឺជា​មិត្ត​ដ៏​ល្អ​របស់​ប្រទេស​ចិន ។ ប្រទេស​ចិន​ជា​មិត្ត​របស់​កម្ពុជា​ហើយ​ចិន​ជឿជាក់ និង​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ។ ជា​ការ​ឆ្លើយ​តប​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា ក្នុង​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ា​ត់ និង​ផ្លូវ​បច្ចុប្បន្ន​នេះ​កម្ពុជា​- ចិន​កំពុង​ធ្វើ​យ៉ាងណា​ឲ្យ​គំនិត​ផ្លូវ​ផ្តើម​ខ្សែ​ក្រ​វ៉ា​ត់ និង​ផ្លូវ និង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​កម្ពុជា​មានការ​ស៊ីសង្វាក់​គ្នា និង​មានការ​ត​ភ្ជាប់​គ្នា ពិសេស​កា​រត​ភ្ជាប់​គ្នា​ទាំង​ផ្នែក​ទុន និង​ផ្នែក​រឹង ។

សម្តេច​តេ​ជោ​ក៏​បាន​លើក​ឡើង​ពី​យន្តការ​នៃ​ការ​បន្ត​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​ក្នុង​ក្រប​ខណ្ឌ​នៃ​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ា​ត់ និង​ផ្លូវ ។ ក្នុង​ជំនួប​ពិភាក្សា​គ្នា​នោះ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​អរគុណ​ជូន​ចំពោះ​រដ្ឋាភិបាល​ចិន​ដែល​ផ្តើម​ការ​ពិភាក្សា​ជាមួយ​កម្ពុជា​ដែល​ទាក់ទិន​ទៅ​នឹង​សហភាព​អឺរ៉ុប ដែល​ត្រៀម​ដក EBA ពី​កម្ពុជា ។ តាម​រយៈ​អ្វី​ដែល​ភាគី​ចិន​មាន​គម្រោង​ជួយ​ដល់​កម្ពុជា​នោះ​សម្តេច​បាន​ស្នើ​នៅ​ចំពោះ​មុខ​លោកនាយក​រដ្ឋមន្ត្រី​ចិន ធ្វើ​យ៉ាងណា​ជួយ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ចិន​បន្ត​ការ​បណ្តាក់ទុន​វិនិយោគ និង​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​កម្ពុជា​ជា​បន្ត​ទៅ​ទៀត ។

សម្តេច​តេ​ជោ​បន្ត​ថា កម្ពុជា​នឹង​បន្ត​ធ្វើ​កំណែទម្រង់​ផ្ទៃក្នុង​ខ្លួនឯង​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត ដើម្បី​ធ្វើ​យ៉ាងណា​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ឲ្យ​កាន់តែ​មាន​ល្បឿន​ខ្ពស់​ជាង​មុន ។ ក្នុង​ជំនួប​ពិភាក្សា​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​ស្នើ​ដល់​ភា​កី​ចិន​ជួយ​ដល់​ខេត្ត​ព្រះ​សីហ​នុ​លើ​ការ​គ្រប់គ្រង ពិសេស​ជួយ​ដល់​បញ្ហា​ទឹក​កខ្វក់ តាម​រយៈ​ការ​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​អភិវឌ្ឍ​ទឹក​ស្អាត និង​ការ​អភិវឌ្ឍ​ជនបទ ដើម្បី​ឲ្យ​ខេត្ត​ព្រះ​សីហ​នុ​ក្លាយជា​ខេត្ត​គំរូ​នៃ​ការ​នុ​វត្ត​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ា​ត់ និង​ផ្លូវ​នេះ ។

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ប្រសាសន៍​លើក​ឡើង​របស់​សម្តេច​តេ​ជោ​លោកនាយក​រដ្ឋមន្ត្រី​ចិន​បាន​លើក​ឡើង​ថា អ្វី​ដែល​លោក​ចង់​ឃើញ គឺ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​រឹង​មាំ និង​បោះ​ជំហាន​ទៅ​មុខ និង​ការ​បម្រើ​ផលប្រយោជន៍​រួម​សម្រាប់​ប្រទេស និង​ប្រជាជន​ទាំង​ពីរ ពិសេស​ចិន​នឹង​បន្ត​គាំទ្រ​ដល់​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។ លោក​បញ្ជាក់​ថា​«​ចិន​មាន​ឆ​ន្ទះ​ច្បាស់លាស់​ក្នុង​ការ​ជួយ​ដល់​ប្រទេស​កម្ពុជា ពិសេស​ពាក់ព័ន្ធ​ទៅ​នឹង​ក្រុមហ៊ុន​ចិន​ដែល​កំពុង​ធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​នៅ​កម្ពុជា ។ រដ្ឋាភិបាល​ចិន នឹង​ជំរុញ​និង​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ទាំងនោះ​បង្កើន​ខ្សែ​សង្វា​ក់​ផលិត​បន្ថែម​ទៀត​នៅ​កម្ពុជា​» ។

លោក​ក៏​បាន​សង្កត់ធ្ងន់​ថា «​បើ​ទោះបីជា​មាន​បញ្ហា​អ្វី​ក៏​ដោយ គឺ​មិន​អាច​បំបែក​ចំណងមិត្តភាព​ដ៏​រឹង​មាំ​រវាង​ចិន និង​កម្ពុជា​បាន​ឡើយ ហើយ​ចិន​បន្ត​ជួយ​ដល់​កម្ពុជា​លើ​គ្រប់​ផ្នែក​ទាំងអស់​» ។ ទាក់ទិន​ទៅ​នឹង​សំណើរ​របស់​សម្តេច​តេ​ជោ​ដែល​បាន​ស្នើ​ឲ្យ​ភាគី​ចិន​បន្ត​បើកចំហរ​ទីផ្សារ​ក្នុង​ប្រទេស​ចិន ដើម្បី​ទទួលយក​នូវ​ផលិតផល​ពី​ប្រទេស​កម្ពុជា ។ លោកនាយក​រដ្ឋមន្ត្រី​ចិន​បាន​បន្ថែម​ថា ភាគី​ចិន​នឹង​ពិនិត្យ​លទ្ធភាព​គ្រប់​បែប​យ៉ាង​ក្នុង​ការ​ទទួល​នូវ​ផលិតផល​ពី​ប្រទេស​កម្ពុជា​លើ​អ្វី​ដែល​ប្រទេស​ចិន​មាន​តម្រូវការ​ចាំបាច់​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ