ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក សួន សេរីរ​ដ្ឋា លាតត្រដាង​ក្រយៅ​លោក សម រុ​ង្ស៊ី គ្មាន​សល់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​លោក សួន សេរីរ​ដ្ឋា ហើយ​ក៏​ជា​អ្នកនយោបាយ​ប្រឆាំង​មួយ​រូប​បាន​លាតត្រដាង​ពី​គំនិត​បង្កើត​នយោបាយ​លាប​ពណ៌​របស់​អតីត​គណបក្សប្រឆាំង​មក​លើក​រាជរដ្ឋាភិបាល​កម្ពុជា តាំងពី​ដើម ។ លោក​សួន សេរីរ​ដ្ឋា​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ ខែមេសា…

រាជធានី​ភ្នំពេញ​៖ អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​លោក សួន សេរីរ​ដ្ឋា ហើយ​ក៏​ជា​អ្នកនយោបាយ​ប្រឆាំង​មួយ​រូប​បាន​លាតត្រដាង​ពី​គំនិត​បង្កើត​នយោបាយ​លាប​ពណ៌​របស់​អតីត​គណបក្សប្រឆាំង​មក​លើក​រាជរដ្ឋាភិបាល​កម្ពុជា តាំងពី​ដើម ។ លោក​សួន សេរីរ​ដ្ឋា​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ ខែមេសា យ៉ាង​ដូច្នេះ​ថា ថ្ងៃនេះ​ខ្ញុំ​និយាយ​ពី​មេគំនិត​បង្កើត​នយោបាយ​លាប​ពណ៌ ។

វប្បធម៌​លាប​ពណ៌​នយោបាយ​ជា​គំនិត​នយោបាយ​របស់​សម រ​ង្ស៊ី ដែល​លោក​សម រ​ង្ស៊ី លោក យឹ​ម សុវណ្ណ និង​លោក​អ៊ូ ប៊ុ​ន​ឡុ​ង បាន​និយាយ​ផ្ទាល់​ក្រៅផ្លូវការ​ជាមួយ​ពួក​ខ្ញុំ តំណាង​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​តាំងពី​ឆ្នាំ​២០០១ មក​ម្ល៉េះ​!» ។ លោក​បន្ត​ថា លោក​សម រ​ង្ស៊ី និយាយ​ថា «​ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​អ្នក​ស្អប់​សម្តេច​ហ៊ុន សែន ស្អប់​យួន​ទាំងអស់​គាំទ្រ និង​បោះ​ឆ្នោត​ឲ្យ​គណបក្ស សម រ​ង្ស៊ី គឺ​ត្រូវ​តែ​និយាយ​ថា គណបក្ស​ផ្សេង​ៗ​ដែល​បង្កើត​ដែល​មិន​ចូលរួម​ជាមួយ​សម រ​ង្ស៊ី នោះ គឺជា​គណបក្ស​អា​យ៉ង ហ៊ុន សែន និង​ជា​គណបក្ស​ដែល ហ៊ុន សែន ឲ្យ​លុយ​ង្កើ​ត​» ។ គាត់​បាន​បន្ត​ថា ៖ «​ខ្មែរ​អ្នក​ប្រជាធិបតេយ្យ អ្នក​ស្នេហា​ជាតិ ស្អប់ ហ៊ុន សែន ដល់​ឆ្អឹង ។ ដូច្នោះ​ឲ្យ​ពួក​យើង​និយាយ​ថា គណបក្ស​ដែល​ក្រៅពី​គណបក្ស សម រ​ង្ស៊ី ជា​គណបក្ស​អា​យ៉ង សម្តេច​ហ៊ុន សែន ហើយ​សម្តេច​ហ៊ុន សែន ឲ្យ​លុយ​ង្កើ​ត​នោះ​គ្មាន​ន​ណា​បោះ​ឆ្នោត​ឲ្យ​ទេ ។ ពេល​នោះ​យើង​គណបក្ស​សម រ​ង្ស៊ី ទទួល​បាន​សំឡេង​អ្នក​ស្អប់ ហ៊ុន សែន ទាំងអស់​» ។

លោក​សួន សេរីរ​ដ្ឋា​បាន​លើក​ឡើង​ថា ក្នុង​កិច្ចប្រជុំ​នោះ​មាន​លោក អ៊ូ ប៊ុ​ន​ឡុ​ង និង​លោក​យឹ​ម សុវណ្ណ ជា​អ្នក​ងក់ក្បាល​បន្ថែម និង​ទទួលយក​គំនិត​នេះ ។ ដូច្នោះ​ហើយ​ទើប​ក្រុម​សម រ​ង្ស៊ី និយម​នេះ​ប្រើ​នយោបាយ​លាប​ពណ៌​នេះ​រហូត​ដល់​ថ្ងៃនេះ ។ ឲ្យ​តែ​គេ​មិន​ចូល​ជាមួយ​ខ្លួន គឺ​លាប​ពណ៌​ថា ជា​អា​យ៉ង​បក្ស​កាន់​អំណាច​ថា យក​លុយ​ហ៊ុន សែន និង​ថា​ហ៊ុន សែន ឲ្យ​បង្កើត​ទាំងអស់ ។ អតីត​ប្រធាន​បក្ស​អំណាច​ខ្មែរ​ក៏​បាន​លើក​ឡើង​ថា ពី​ឆ្នាំ​១៩៩៩ ដល់​ឆ្នាំ​២០០៧ មុន​ពេល​ខ្ញុំ​ចាកចេញ​ទៅ​អា​មេ​រិ​ក គឺ​ខ្ញុំ​ធ្វើការ​ជា​មន្ត្រីជាន់ខ្ពស់​របស់​អង្គការ​សង្គម​ស៊ី​វិល​នៅ​ក្នុង ប្រទេស​ខ្មែរ​រហូត​បោះ​ឆ្នោត​ជាប់​ជា​សមាជិក​ក្រុមប្រឹក្សា​គណកម្មាធិការ​តស៊ូ​មតិ​នៅ​អាស៊ី​អា គ្នេ​យ៍ (Member of Board Council of South East Asia Committee for Advocacy) សម័យប្រជុំ​នៅ Jorjakata ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ។

មុន​ការ​បោះ​ឆ្នោ ត​ក្រុមប្រឹក្សា ឃុំ​សង្កាត់​ដំបូង​នៅ​ឆ្នាំ​២០០២ អង្គការ​សង្គម​ស៊ី​វិល​ជា​ច្រើន​ធ្វើការ​តស៊ូ​មតិ​ទាមទារ​ឲ្យ​បោះ​ឆ្នោត​រើស​មេឃុំ ចៅសង្កាត់ និង​បោះ​ឆ្នោត​រើស​មេ​ភូមិ មិនមែន​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ រើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ និង​តែងតាំង​មេ​ភូមិ​ដូច​រាល់​ថ្ងៃនេះ​ទេ ។ ដែល​ក្នុង​នោះ​មាន​គណបក្ស​៣ ដែល​មាន​កៅអី​ក្នុង​រដ្ឋសភា​កាល​ណោះ គឺ គណបក្ស សម រ​ង្ស៊ី (​តំណាង​ដោយ​លោក អ៊ូ ប៊ុ​ន​ឡុ​ង​) កាល​ណោះ​ជំទាស់​ខ្លាំង​បំផុត មិន​ព្រម​ទទួលយក​ការ​បោះ​ឆ្នោត​រើស​មេឃុំ ចៅសង្កាត់ និង​មេ​ភូមិ​ទេ ដោយ​ខ្លាច​មិន​បាន​កៅអី​មេឃុំ មេ​ភូមិ​នឹង​គេ (​បញ្ជាក់​ថា គណបក្ស​២​ទៀត គឺ CPP & Funcinpec មិន​ជំទាស់​ទេ​) ។ លោក​បន្ថែម​ថា មុន​នឹង​ឈាន​ដល់​ការ​សម្រេច​បោះ​ឆ្នោត​រើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​នោះ​ក្រុម​តំណាង​អង្គការ​សង្គម​ស៊ី​វិល (​ខ្ញុំ និង​ក្រុមការងារ​) បាន​ជួប​មេ​បក្ស និង​តំណាង​គណបក្ស​ច្រើន​លើក​ណាស់​ដែល​រួម​ទាំង​ទៅ​ធ្វើ​ជា​គ្រូ​បង្គោល​បង្ហាត់​មន្ត្រី​គណបក្ស​នយោបាយ​ពី​យុទ្ធនាកា​បោះ​ឆ្នោត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ