ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ា ច័ន្ទ​បញ្ញា ចាំ​ចម្លើយ​អូន អុីង !

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង លោក​ម៉ា ច័ន្ទ​បញ្ញា និង​អូន អុីង ត្រូវ​គ្នា​វិញ​ហើយ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​ប្រកាស​ផ្តាច់ចំណង​ស្នេហ៍​កាលពី​ពេលថ្មី​ៗ​កន្លង​មក ។ ទាំង​ម៉ា…

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង លោក​ម៉ា ច័ន្ទ​បញ្ញា និង​អូន អុីង ត្រូវ​គ្នា​វិញ​ហើយ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​ប្រកាស​ផ្តាច់ចំណង​ស្នេហ៍​កាលពី​ពេលថ្មី​ៗ​កន្លង​មក ។

ទាំង​ម៉ា ច័ន្ទ​បញ្ញា និង​គូស្នេហ៍​អូន អុីង បាន​ប្រកាស​ពី​ចំណង​ស្នេហ៍​របស់​ពួក​គេ​បាន​ឈាន​ដល់​ផ្លូវបំបែក បន្ទាប់​ពី​មាន​ទំនាស់​មួយ​បាន​កើតឡើង ។ ដំណឹង​បែកបាក់​នេះ​ ត្រូវ​អ្នក​ទាំង​ពីរ​ប្រកាស​ឡើង​ព្រម​គ្នា​តាម​ហ្វេ​ស​ប៊ុ​ក ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​ខ្លាំង ក្នុង​ពេល​ដែល​ពួក​គេ​គិត​ថា អ្នក​ទាំង​ពីរ​មិន​សម​បែក​គ្នា​ឡើយ ដោយសារ​គេ​តែ​ឃើញ​ចំណង​ស្នេហ៍​របស់​អ្នក​ទាំង​ពីរ​មាន​ភាព​ផ្អែមល្ហែម ។

ពេល​នេះ​ម៉ា ច័ន្ទ​បញ្ញា និង​អូន អុី​ង​បាន​ផ្សះផ្សា​ស្នេហ៍​វិញ​ហើយ ដោយ​គេ​បានឃើញ​សារ​ដ៏​ផ្អែមល្ហែម​របស់​តារាចម្រៀង​លោក​ម៉ា ច័ន្ទ​បញ្ញា​។ នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​តារាចម្រៀង​លោក ម៉ា ច័ន្ទ​បញ្ញា បាន​បង្ហោះ​សារ​ដោយ​ភ្ជាប់​ជាមួយនឹង​រូបថត​គូស្នេហ៍​អូន អុីង ថា «​ស្អែក​បង​ទៅ​ឆ្ងាយ​ហើ​យ ១​ខែ​ក្រោយ យើង​ជួប​គ្នា​វិញ ។ ទោះ​យើង​ឈ្លោះ​គ្នា តែ​បង​សង្ឃឹមថា យើង​នឹង​ឆ្លងកាត់​ដំណាក់កាល​ស្មុគស្មាញ​នេះ ។ ថែខ្លួន​អូន » ។

តាម​រយៈ​សារ​ដែល​ម៉ា​ច័ន្ទ​បញ្ញា​បាន​សរសេរ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ចំណង​ស្នេហ៍​របស់​ពួក​គេ​ពិតជា​បាន​ផ្សារ​ភ្ជាប់​ឡើង​វិញ​ហើយ បើ​ទោះបីជា​អ្នក​ទាំង​ពីរ​មិន​បាន​ប្រកាស​ជា​សាធារណៈ​ប្រាប់​ទស្សនិកជន​ក៏​ដោយ ។

បន្ទាប់​ពី​ស្នេហា​វិល​រក​សភាព​ដើម​ឡើង​វិញ​នេះ ទស្ស​និក​មួយ​ចំនួន​បាន​ចោទ​ជា​សំនួ​រថា បើ​ត្រូវ​គ្នា​វិញ​ហើយ តើ​ពិធី​មង្គលការ​របស់​អ្នក​ទាំង​ពីរ​អាច​កើត​មាន ឆាប់​ៗ ឬ​យ៉ាងណា​នោះ ត្រូវ​បាន ម៉ា ច័ន្ទ​បញ្ហា លើក​ឡើង​ដោយ​ខ្លី​ថា លោក​រង់​ចាំតែ​ភាគី​ខាង​ស្រី​និយាយ​ថា អូ​ខេ​តែ​ប៉ុណ្ណោះ ។

ម្ចាស់​បទ «Forever Alone» លោក ម៉ា ច័ន្ទ​បញ្ញា និង​តារា​សម្តែង​រូប​ស្រស់​អូន អុី​ង បាន​ចាប់ផ្តើម​ភ្ជាប់​និស្ស័យ​ស្នេហ៍​ជាមួយ​គ្នា​មក​ដល់​បច្ចុប្បន្ន​បាន​ប្រមាណ​ជិត​៣​ឆ្នាំ​ហើយ ។ កន្លង​មក ម៉ា ច័ន្ទ​បញ្ញា បញ្ជាក់​ថា អ្នក​ទាំង​ពីរ​មិន​មាន​គម្រោង​ភ្ជាប់ពាក្យ​ឡើយ ពោល​នឹង​រៀបចំ​ពិធី​មង្គលការ​តែ​ម្តង ហើយ​ពិធី​នេះ​អាច​នឹង​កើត​មាន​នា​ពេល ឆាប់​ៗ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​បាន​ឈ្វេងយល់​ចិត្ត​គ្នា​រយៈពេល​ជាង​មួយ​ឆ្នាំ ។

គូស្នេហ៍​នេះ​ធ្លាប់​បាន​ចូលរួម​សម្ដែង​រួម​គ្នា​តាម​រយៈ MV បទ​«​ពីរ​នាក់​បាន​ហើយ​» របស់ ADDA ហើយ​ជា រឿយ​ៗ​អ្នក​ទាំង​ពីរ​បាន​បង្ហាញ​ពី​ភាព​ផ្អែមល្ហែម​ជាមួយ​គ្នា ដូច​ជា​នៅ​ពេល​ដើរ​កំសាន្ត និង​ចូលរួម​កម្មវិធី ផ្សេង​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ