ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​បាត់​! ក្រោយ​បុក​បុរស​ដឹក​ផ្កា​តែង​រោងការ​…​បើក​ចូល​ផ្ទះ​ធ្វើ​មិនដឹង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​មួយ​គ្រឿង​បុក​ជាមួយ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ដឹក​ផ្កា​តែង​រោងការ បណ្តាល​ឱ្យ​ភាគី​ខាង​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​រង​របួសធ្ងន់​ចំនួន​២​នាក់ ចំណែកឯ​រថយន្ត​បើក​ចូល​ផ្ទះ​បាត់ តែ​ត្រូវ​ប្រជាពលរដ្ឋ​ស្គាល់​ផ្ទះ​ផង​ដែរ ។ ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​មួយ​គ្រឿង​បុក​ជាមួយ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ដឹក​ផ្កា​តែង​រោងការ បណ្តាល​ឱ្យ​ភាគី​ខាង​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​រង​របួសធ្ងន់​ចំនួន​២​នាក់ ចំណែកឯ​រថយន្ត​បើក​ចូល​ផ្ទះ​បាត់ តែ​ត្រូវ​ប្រជាពលរដ្ឋ​ស្គាល់​ផ្ទះ​ផង​ដែរ ។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០១៩ តាម​បណ្ដោយ​ផ្លូវ​បេតុង ក្នុង​បុរី​ពិភព​ឈូក​វ៉ា​៣ ដែល​ស្ថិត​នៅ​ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ភាគី​ខាង​រថយន្ត​មួយ​គ្រឿង​ខាងលើ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដឹង​ថា​ជា​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AN-៨១០៤ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ។ ចំណែក​ភាគី​ខាង​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ម៉ាកស៊ី​រុស ពណ៌​ក្រហម អត់​ស្លាក​លេខ មាន​ដឹក​ផ្កា​តែង​រោងការ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​រង​របួសធ្ងន់ និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ បាន​រង​របួសធ្ងន់ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​មាន​ដឹក​ផ្កា​តែង​រោងការ​ខាងលើ​ជិះ​គ្នា​២​នាក់ បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង ពណ៌​ស បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ស្រប​ទិស​គ្នា ហើយ​រថយន្ត​សាំ​យ៉ុ​ង​នោះ​បាន​បុក​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​ធ្លាក់​ជន​រង​គ្រោះ​ពីលើ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​រង​របួសធ្ងន់​ទាំង​២​នាក់​តែ​ម្តង រីឯ​ផ្កា​សម្រាប់​តែង​រោងការ​បាន​ធ្លាក់​រាយ​ប៉ាយ​ពេញ​ផ្លូវ ។

ប្រភព​ព័ត៌មាន​ដដែល​បាន​បន្ត​ទៀត​ថា ពេល​ភ្លាម​ៗ​នោះ រថយន្ត​បង្ក​ខាងលើ​បាន​បើក​ចូល​ផ្ទះ ទល់មុខ​កន្លែង​កើតហេតុ ហើយ​បិទទ្វារ​ជិត ។ ចំណែក​ជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​ឯកជន​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ កំលាំង​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​២ និង​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​សហការ​ជាមួយ​អាជ្ញាធរ​ភូមិ ដើម្បី​ហៅ​ម្ចាស់ផ្ទះ​ដែល​រថយន្ត​បង្ក​បើក​ចូល​ខាងលើ តែ​ម្ចាស់ផ្ទះ​ខាងលើ​មិន​ចេញ​មក​សហការ​ជាមួយ​កំលាំង​នគរបាល​ប៉ុស្តិ៍ និង​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឡើយ បន្ទាប់​មក​កំលាំង​នគរបាល​ប៉ុស្តិ៍​កំពុង​យាម​នៅ​ខាង​មុខ​ផ្ទះ​នោះ រង​ចាំ​ពេល​ភ្លឺ​នឹង​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ