ខេត្តព្រៃវែង ៖ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទីបានបញ្ជាក់ថា អ្នកនយោបាយមួយចំនួនមិនបានស្គាល់ មិនបានដឹង និងមិនបានយល់ពីទឹកចិត្តរបស់ប្រជាពលរដ្ឋនោះទេ ក្នុងការធ្វើនយោបាយ គឺញុះញង់ប្រជាពលរដ្ឋឲ្យខឹងរាជរដ្ឋាភិបាល ដើម្បីអំណាចតែប៉ុណ្ណោះ ។ សម្តេចមានប្រសាសន៍ទំនងឌឺទៅកាន់ក្រុមប្រឆាំងនៅក្រៅប្រទេសនៅក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធិផលនានានៃវត្តសិរីមានជ័យ ហៅវត្តអង្គរជ័យ ស្ថិតក្នុងភូមិស្វាយ ឃុំអង្គររាជ្យ ស្រុកព្រះស្ដេច ខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៧ ខែមេសាថា អ្នកនយោបាយដែលចង់បំបែកប្រជាពលរដ្ឋដែលកំពុងបានសុខ នាពេលបច្ចុប្បន្ននោះ គឺធ្វើដើម្បីអំណាចខ្លួនតែប៉ុណ្ណោះ និងបក្ខពួកខ្លួនតែមិនធ្វើដើម្បីជាតិនោះទេ ។
សម្តេចបញ្ជាក់ថា «សេចក្តីសុខដែលយើងបានមកនោះមានការវេទនាណាស់ រួចហើយនៅក្រុមខ្លះដែលមិនបានអំណាចនោះថា អាញ់មិនខុសចិត្តទេ ដូច្នេះអាញ់ត្រូវតែតស៊ូ ហើយចោ ទគេយូរហើយ ធ្វើតាមអ្វីដែលនឹកឃើញវាអីញ្ចឹង ! ប៉ុន្តែខ្ញុំគិតថា អ្នកនយោបាយមួយចំនួនមិន ស្គាល់មិនដឹងមិនយល់ពីបំណងប្រាថ្នារបស់ប្រជាពលរដ្ឋពីទឹកចិត្តយុទ្ធសាស្ត្រនោះទេ» ។ សម្តេចបន្តថា «ម៉េចបានជាខ្ញុំថា អីញ្ចឹងព្រោះថា ឥឡូវយើងបានសុខប៉ុណ្ណឹងហើយ យើងទៅបបួលប្រជាជនកើនគ្នាទៅប្រឆាំងទម្លាក់រាជរដ្ឋាភិបាលដោយខុសច្បាប់ខុសគោលការណ៍ប្រជាធិបតេយ្យនោះខ្ញុំជឿថា គាត់មិនទៅ ព្រោះថា គាត់មានការចេះដឹង និងចេះគិតគូរហើយរាង្គចាលហើយក្នុងការឈ្លោះទាស់ទាញគ្នា» ។
សម្តេចក៏បានលើកឡើងថា អ្នកមួយចំនួនដែលបបួលប្រជាពលរដ្ឋទៅផ្តួលរំលំរដ្ឋាភិបាល គឺជាអំពើខុសច្បាប់ដែលពលរដ្ឋបានដឹងអស់ហើយ ។ សម្តេចបញ្ជាក់ថា«អ្នកនយោបាយមួយចំនួនកំពុងតែនាំប្រជាពលរដ្ឋធ្វើរដ្ឋប្រហារដែលកើតចេញពីការបោះឆ្នោត ប៉ុន្តែគេមិនថា អីចឹងទេ គឺថា ផ្លាស់ប្តូរជាវិជ្ជាមាន ។ ចាំតែវិជ្ជមានតាស់ យើងដឹងហើយតាស់ ឆ្នាំ១៩៧០ ដែលកើតឡើងនោះទម្រាំដែលរកឃើញសន្តិភាព គឺជិតអស់មួយជីវិតមនុស្សដោយចំណាយកម្លាំងសាច់ស្រស់ឈាមស្រស់» ។ សម្តេចក៏បានលើកឡើងថា អ្នកដែលចង់ដឹកនាំប្រជាពលរដ្ឋធ្វើរដ្ឋប្រហារទម្លាក់រាជរដ្ឋាភិបាល គឺចង់ទៅរកការធ្វើរដ្ឋប្រហារឆ្នាំ១៩៧០ ។ សម្តេចថា រដ្ឋប្រហារមានច្រើនរបៀប គឺរដ្ឋប្រហារដោយរបបយោធាមានកម្លាំងប្រដាប់អាវុធ ដើម្បីកៀបសង្កត់ឲ្យនាយករដ្ឋមន្ត្រី ឬរាជរដ្ឋាភិបាលចេញពីដំណែង (បើនាយករដ្ឋមន្ត្រីចុះ គឺធម្មតា ប៉ុន្តែបើចុះ គឺបាញ់គ្នា) ។ ប៉ុន្តែអ្នកបបួលរាល់ថ្ងៃនេះក៏ចូលរដ្ឋប្រហារដែរ ប៉ុន្តែមិនដូចរបបយោធា ហើយក៏បានអំពាវនាវឲ្យយោធាចូលជាមួយថែមទៀតនេះ ជារដ្ឋប្រហារដូច្នេះកុំចង់សាក ៕
ចែករំលែកព័តមាននេះ