ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ទេច​បណ្ដាញ​ចាក់​ល្បែង​ស៊ី​សង​ធំ​មួយ ប្រមូល​ប្រាក់​បាន​​ជាង​១​ពាន់​លាន​ដុល្លារ

4 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ បើតាមសារព័ត៌មាន​វៀតណាម​​បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៧ ខែមេ​សា ឆ្នាំ​២០១៩​​ថា ប៉ូលិស​វៀតណាម​បាន​កម្ទេច​បណ្ដាញ​ចាក់​ល្បែង​ស៊ី​សង​ខុសច្បាប់​ធំ​មួយ ដោយ​ប្រមូល​ប្រាក់​បាន​ដល់​ទៅ​ជាង​១​ពាន់​លាន​ដុល្លារ ហើយ​ចាប់ខ្លួន​មនុស្ស​២២​នាក់​។ ប្រតិបត្តិការ​កម្ទេច​នោះ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ប្រតិបត្តិការ​សំខាន់​បំផុត​មួយ ក្នុង​ប្រទេស​កុំ​មុ​យ​នី​ស្ត​នេះ…

ប្រទេស​វៀតណាម ៖ បើតាមសារព័ត៌មាន​វៀតណាម​​បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៧ ខែមេ​សា ឆ្នាំ​២០១៩​​ថា ប៉ូលិស​វៀតណាម​បាន​កម្ទេច​បណ្ដាញ​ចាក់​ល្បែង​ស៊ី​សង​ខុសច្បាប់​ធំ​មួយ ដោយ​ប្រមូល​ប្រាក់​បាន​ដល់​ទៅ​ជាង​១​ពាន់​លាន​ដុល្លារ ហើយ​ចាប់ខ្លួន​មនុស្ស​២២​នាក់​។

ប្រតិបត្តិការ​កម្ទេច​នោះ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ប្រតិបត្តិការ​សំខាន់​បំផុត​មួយ ក្នុង​ប្រទេស​កុំ​មុ​យ​នី​ស្ត​នេះ ដែល​សកម្មភាព​ចាក់​ល្បែង​ស៊ី​សង​ភាគច្រើន​ត្រូវ​បាន​ហាមឃាត់ ប៉ុន្តែ​ទីផ្សារ​ខុសច្បាប់​នោះ​រិ​ក​ដុះដាល​យ៉ាង​ខ្លាំង ពិសេស​តាម​រយៈ​ការ​ចាក់​បាល់​។

ប៉ូលិស​បាន​ធ្វើ​ប្រតិបត្តិការ ប​ង្រា្ក​ប​ការ​ចាក់​ល្បែង​នោះ ក្នុង​ទីក្រុង​និង​ខេត្ត​ជា​ច្រើន​ក្នុង​រយៈពេល​១​ស​ប្ដា​ហ៍ ក្រោយ​រក​ឃើញ​គណនី​ជា​ច្រើន​រយ​ពាន់ ដែល​ប្រើ​សម្រាប់​ចាក់​ល្បែង ហើយ​ប្រមូលប្រាក់​បាន​ប្រមាណ​ជា​១២៨០​លាន​ដុល្លារ​។ នេះ​បើ​តាម​កាសែត​រដ្ឋ​THAN NIEN​។ បណ្ដាញ​ចាក់​ល្បែង​ស៊ី​សង​នោះ​ដំណើរ​ការ​ដោយ​ទំនើប​បំផុត ពិបាក​ចាប់​បាន​។ យោង​តាម​ប្រភព​ប៉ូលិស​កាសែត​នោះ​បន្ត​ថា ពួក​អ្នក​ចាក់​ដែល​មើល​បណ្ដាញ​អុីន​ធើ​រ​ណេ​ត​FXX88.COM អាច​ដាក់​លុយ​ក្នុង​ធនាគារ ដែល​អាច​ទូទាត់​គ្នា​បាន តាម​បណ្ដា​គណនី​មាន​លេខ​កូត ពិសេស​សម្រាប់​ការ​ចាក់​បាល់​។ មនុស្ស​២២​នាក់​បាន​ត្រូវ​ចាប់ខ្លួន​រហូត​មក​ទល់​ពេល​នេះ ក្នុង​នោះ​មាន​អ្នក​រៀបចំ​១២​នាក់​។

វៀតណាម​ចាប់ផ្ដើម​សម្រាល​ច្បាប់​ស្ដី​ពី​ល្បែង​ស៊ី​សង ដោយ​អនុញ្ញាត​ជា​ពិសេស​ឲ្យ​ពលរដ្ឋ​ខ្លួន​ចូល​កា​ស៊ី​ណូ ក្នុង​នាម​ជា​ការ​សាកល្បង ហើយ​បើកដៃ​បន្តិច​ដល់​ការ​ចាក់​បាល់​។ ប៉ុន្តែ​កន្លែង​ចាក់​ល្បែង​ស៊ី​សង​ខុស​ច្បាប់​រីក​ដុះដាល​យ៉ាង​ខ្លាំង នាំ​ឲ្យ​អាជ្ញាធរ​ឈឺក្បាល​។ កាលពី​ឆ្នាំទៅ​មិ​ញ​មនុស្ស​៩១​នាក់ ក្នុង​នោះ​មាន​ប៉ូលិស​ថ្នាក់ខ្ពស់​ច្រើន​នាក់ បាន​ត្រូវ​ចាប់​ឃុំឃាំង​ឬ​ត្រូវ​កាត់ទោស​ឲ្យ​បង់ប្រាក់​ពិន័យ ពី​បទ​មាន​ទំនាក់​ទំនង ជាមួយ​បណ្ដាញ​ប្រមូល​ឬ​ផ្ទេរ​ប្រាក់​ល្បែង ទាក់ទិន​នឹង​ទឹកប្រាក់​ដល់​ទៅ​៤២០​លាន​ដុល្លារ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ