ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់​តតាំង​គ្នា​ជាមួយ​ពួក​អ៊ិ​ស្លា​ម​និយម​ស្រី​លង្កា​ស្លា.ប់​១៥​នាក់

4 ឆ្នាំ មុន

ប្រទេស​ស្រី​លង្កា ៖ អ្នកនាំពាក្យ​យោធា​ម្នាក់​ថ្លែង​កាលពី​ថ្ងៃ​ទី​២៧ ​មេ​សា​ថា សាកសព​មនុស្ស​១៥​នាក់​ក្នុង​នោះ​មាន​កុមារ​៦​នាក់ បាន​ត្រូវ​រក​ឃើញ​នៅ​កន្លែង​មួយ ដែល​មានការ​បាញ់​តតាំង​គ្នា​យ៉ាង​ខ្លាំង កាលពី​យប់​ថ្ងៃ​ទី​២៦​មេ​សា នៅ​ភាគ​ខាងកើត​ស្រី​លង្កា រវាង​កងកម្លាំង​សន្តិសុខ​និង​ពួក​ជនប្រដាប់អាវុធ…

ប្រទេស​ស្រី​លង្កា ៖ អ្នកនាំពាក្យ​យោធា​ម្នាក់​ថ្លែង​កាលពី​ថ្ងៃ​ទី​២៧ ​មេ​សា​ថា សាកសព​មនុស្ស​១៥​នាក់​ក្នុង​នោះ​មាន​កុមារ​៦​នាក់ បាន​ត្រូវ​រក​ឃើញ​នៅ​កន្លែង​មួយ ដែល​មានការ​បាញ់​តតាំង​គ្នា​យ៉ាង​ខ្លាំង កាលពី​យប់​ថ្ងៃ​ទី​២៦​មេ​សា នៅ​ភាគ​ខាងកើត​ស្រី​លង្កា រវាង​កងកម្លាំង​សន្តិសុខ​និង​ពួក​ជនប្រដាប់អាវុធ ដែល​សង្ស័យ​ស្ថិត​ក្នុង​ក្រុម​អ៊ិ​ស្លា​ម​និយម​មួយ​។

ការ​បាញ់​តតាំង​គ្នា​នេះ​កើត​មាន​ខណៈ​មាន​ប្រតិបត្តិការ​របស់​កងកម្លាំង​សន្តិសុខ កាលពី​ថ្ងៃ​ទី​២៦​មេ​សា នៅ​AMPARA SAINTHAMARUTHU ជិត​ក្រុង​BATTICALOA ជាក​ន្លៃ​ង​មានការ​វាយប្រហារ​មួយ ក្នុង​ចំណោម​ការ​វាយប្រហារ​ភេរវកម្ម កាលពី​ថ្ងៃ​ទី​២១​មេ​សា ប្រឆាំង​បណ្ដា​ព្រះ​វិហារ​និង​សណ្ឋាគារ​ទំនើប​ៗ​របស់​ប្រទេស​។

តុល្យការ​នៃ​ការ​វាយប្រហារ​ទាំងនោះ​ដែល​មានការ​សម្របសម្រួល​គ្នា ប្រកាស​ទទួលខុសត្រូវ​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម មានការ​ចុះ​ថយ​ដោយ​អាជ្ញាធរ​ពេល​នេះ​និយាយ​ពី​ចំនួន​អ្នក​ស្លាប់​ថា​មាន​២៥៣​នាក់ ពុំ​មែន​៣៥៩​នាក់​ឡើយ​។

យោង​តាម​អ្នកនាំពាក្យ​យោធា​រូប​នោះ លោក​SUMITH ATAPATTU​ថា មានការ​ផ្ទុះ​៣​កើត​មាន​ខណៈ​កងកម្លាំង​សន្តិសុខ​ចូល​ទៅ​ក្បែរ​ផ្ទះ​មួយ ជា​កន្លែង​លាក់ខ្លួន​របស់​បណ្ដា​មនុស្ស​ដែល​តាម​រក ព្រោះ​មាន​ទំនាក់ទំនង​ជាមួយ​ការ​វាយប្រហារ​ភេរវកម្ម ហើយ​ក៏​ផ្ទុះ​ការ​បាញ់​តតាំង​គ្នា​រួម​នឹង​ការ​វាយលុក​។ កងកម្លាំង​សន្តិសុខ​បាន​រក​ឃើញ​កន្លែង​ស្តុក​គ្រឿងផ្ទុះ​មួយ​នៅ​ទីនោះ​។

អ្នកនាំពាក្យ​ម្នាក់​របស់​ប៉ូលិស​និយាយ​ថា ជន​អត្តឃាត​៣​នាក់ ស្ថិត​ក្នុង​ចំណោម​អ្នក​ស្លាប់​ក្រោយ​ការ​បាញ់​តតាំង​គ្នា​។ ជន​អត្តឃាត​ទាំងនេះ​សង្ស័យ​ស្ថិត​ក្នុង​ក្រុម​NATIONAL THAWHEED JAMA’UT (NTJ)​ជា​ក្រុម​មួយ ក្នុង​ចំណោម​ក្រុម​អ៊ិ​ស្លា​ម​និយម​ស្រី​លង្កា​២ ដែល​អាជ្ញាធរ​សង្ស័យ​ហើយ​ទម្លាក់​ការ​ទទួលខុសត្រូវ លើ​ការ​វាយប្រហារ​ទាំងឡាយ​កាលពី​ថ្ងៃ​ទី​២១​មេ​សា​។ ប៉ូលិស​តាម​រក​ជនសង្ស័យ​១៤០​នាក់ មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ហើយ​ចាប់ពី​ថ្ងៃ​ទី​២១​មេ​សា​មក បាន​ចាប់ខ្លួន​មនុស្ស​៧៦​នាក់​ហើយ ក្នុង​នោះ​មាន​ជនជាតិ​ដើម​កំណើត​ស៊ីរី​និង​អេ​ហ្ស៊ីប​។

ក្រសួងការបរទេស​អា​មេ​រិ​ក កាលពី​ថ្ងៃ​ទី​២៦​មេ​សា បាន​ណែនាំ​ដល់​ពលរដ្ឋ​អា​មេ​រិ​ក កុំ​ឲ្យ​ទៅ​កាន់​ស្រី​លង្កា​ដោយ​គូសបញ្ជាក់​ថា ការ​គំរាមកំហែង​ភេរវកម្ម​នៅ​ទីនោះ​នៅ​តែ​មាន​កម្រិត​ខ្ពស់​។

យោង​តាម​រដ្ឋាភិបាល​ស្រី​លង្កា​ថា​ការ​វាយប្រហារ​ទាំងនេះ ប្រព្រឹត្ត​ដោយ​ជន​អត្តឃាត​៩​នាក់​ក្នុង​នោះ​មាន​នារី​ម្នាក់​។ ក្នុង​ចំណោម​ជន​អត្តឃាត​ទាំងនេះ​មាន​ម្នាក់​ឈ្មោះ​MOHAMED ZAHRAN ជា​គ្រូ​ប្រដៅ​សាសនា​អ៊ិ​ស្លា​ម​ម្នាក់​នា​ភាគ​ខាងកើត​ស្រី​លង្កា ហើយ​ជន​នោះ​អាច​ជា​អ្នក​រៀបចំ​ការ​វាយប្រហារ​ទាំង​នោះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ