ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លែង​បារម្ភ​ហើយ! លាង​សម្អាត​ស​រសៃ​ឈាម ​គ្រាន់តែ​ញ៉ាំអាហារ​ទាំងនេះ

4 ឆ្នាំ មុន

យើង​ទាំងអស់​គ្នា​សុទ្ធតែ​អាច​ប្រឈម​មុខ​នឹង​បញ្ហា​ស្ទះ​ស​សៃ​ឈាម​ដែល​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ផ្សេង​ៗ​គួរ​អោយ​ព្រួយបារម្ភ រួម​បញ្ចូល​ទាំង​ជំងឺ​ស្ទះ​ស​សៃ​ឈាម​បេះដូង និង​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល​។​ បញ្ហា​ស្ទះ​ស​សៃ​ឈាម​ជា​ញឹកញយ​បណ្ដាល​មក​ពី​របៀប​នៃ​ការ​រស់នៅ​មិន​ត្រឹមត្រូវ ដោយសារ​កង្វះ​សកម្មភាព​រាង​កាយ និង​របប​អាហារ​គ្មាន​សុខភាព​ល្អ​។ ជាតិ​ខ្លាញ់ និង​កូ​ឡេ​ស្តេ​រ៉ូ​លអាច​កកើត​ឡើង​នៅ​ក្នុង​ស​សៃ​ឈាម​ដែល​បណ្ដាល​ឲ្យ​ស​សៃ​ឈាម​រួម​តូច​កកស្ទះ​។ បញ្ហា​នេះ គឺ​អាច​បង្ក​ជា​ជំងឺ​ស្ទះ​ស​សៃ​ឈាម​ដែល​នឹង​កាត់​បន្ថយ​លំហូរ​ឈាម​នៅ​ក្នុង​ស​សៃ​ឈាមអាកទែ​។…

យើង​ទាំងអស់​គ្នា​សុទ្ធតែ​អាច​ប្រឈម​មុខ​នឹង​បញ្ហា​ស្ទះ​ស​សៃ​ឈាម​ដែល​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ផ្សេង​ៗ​គួរ​អោយ​ព្រួយបារម្ភ រួម​បញ្ចូល​ទាំង​ជំងឺ​ស្ទះ​ស​សៃ​ឈាម​បេះដូង និង​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល​។​ បញ្ហា​ស្ទះ​ស​សៃ​ឈាម​ជា​ញឹកញយ​បណ្ដាល​មក​ពី​របៀប​នៃ​ការ​រស់នៅ​មិន​ត្រឹមត្រូវ ដោយសារ​កង្វះ​សកម្មភាព​រាង​កាយ និង​របប​អាហារ​គ្មាន​សុខភាព​ល្អ​។

ជាតិ​ខ្លាញ់ និង​កូ​ឡេ​ស្តេ​រ៉ូ​លអាច​កកើត​ឡើង​នៅ​ក្នុង​ស​សៃ​ឈាម​ដែល​បណ្ដាល​ឲ្យ​ស​សៃ​ឈាម​រួម​តូច​កកស្ទះ​។ បញ្ហា​នេះ គឺ​អាច​បង្ក​ជា​ជំងឺ​ស្ទះ​ស​សៃ​ឈាម​ដែល​នឹង​កាត់​បន្ថយ​លំហូរ​ឈាម​នៅ​ក្នុង​ស​សៃ​ឈាមអាកទែ​។ ប៉ុន្តែ​កុំ​បារម្ភ ក៏​ព្រោះ​អ្នក​អាច​សម្អាត​ស​សៃ​ឈាម​បាន​យ៉ាង​មាន​ប្រសិទ្ធិ​ភាព ដោយ​គ្រាន់តែ​ផ្លាស់​ប្ដូរ​របៀបរបប​នៃ​ការ​រស់នៅ និង​របប​អាហារ​ប្រចាំ​ថ្ងៃ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អាហារ​មួយ​ចំនួន​ដែល​អ្នក​គួរ​រួម​បញ្ចូល​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ដើម្បី​សម្អាត​ស​សៃ​ឈាម ៖

១. សណ្ដែក ៖ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ស​សៃ​រលាយ​ដែល​ជួយ​អោ​យស​សៃ​ឈាម​កាន់តែ​មាន​ភាពយឺត ហើយ​អាច​កាត់​បន្ថយ​សម្ពាធ​ឈាម​។ លើស​ពី​នេះ​ទៅ​ទៀត សណ្ដែក​ក៏​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ដែល​កាត់​បន្ថយ​ការ​រលាក​ក្នុង​រាង​កាយ​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ផង​ដែរ​។

២. ផ្លែ​បឺ​រ ៖ទោះបីជា ផ្លែ​បឺ​រ គឺ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់ ប៉ុន្តែ​ជា​ប្រភេទ​នៃ​ជាតិ​ខ្លាញ់​ល្អ ហើយ​អាច​ជួយ​ធ្វើ​ឲ្យ​កម្រិត​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​មាន​ភាព​ប្រសើរ​ឡើង ដោយ​កាត់​បន្ថយ​កម្រិត​នៃ​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​។ កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ត្រឹមត្រូវ​ក្នុង​ឈាម​អាច​ជួយ​បំបាត់​ការ​ស្ទះ​ក្នុង​ស​សៃ​ឈាម​។ ផ្លែ​បឺ​រ ក៏​ជា​ប្រភព​នៃ​វីតាមីន E ដែល​អាច​បញ្ឈប់​អុកស៊ីតកម្ម​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​ផង​ដែរ​។ ដូច្នេះ​ចូរ​ព្យាយាម​ទទួលទាន​ផ្លែ​បឺ​រ​ម្ខាង​រាល់​ថ្ងៃជា​ប្រចាំ ដើម្បី​ជៀស​ផុត​ពី​បញ្ហា​ស្ទះ​ស​សៃ​ឈាម​។

៣. ផ្លែ​ទទឹម ៖ ផ្លែ​ឈើ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ការពារ​ស​សៃ​ឈាម​ពី​ការ​បំផ្លាញ ឬ​ខូចខាត និង​រក្សា​សុខភាព​ស​សៃ​ឈាម​ល្អ​ប្រសើរ​។ ទទឹម​ក៏​ជួយ​កាត់​បន្ថយ​ជាតិ​ខ្លាញ់​ដែល​ប្រមូលផ្ដុំ​នៅ​ក្នុង​ស​សៃ​ឈាមអាកទែ​។ លើស​ពី​នេះ​ទៅ​ទៀត ផ្លែ​ទ​ទឺ​ម ជម្រុញ​ការ​ផលិត​អុក​ស៊ីត​នី​ទ្រិ​ក​នៅ​ក្នុង​រាង​កាយ ដើម្បី​រក្សា​ស​សៃ​ឈាម​ពី​ការ​ស្ទះ​ធ្វើ​ឲ្យ​ឈាម​ហូរ​បាន​ស្រួល​។ ទទួលទាន​ផ្លែ​ទ​ទឺ​ម ១ ឬ ២ ជា​ប្រចាំ ឬ​ទទួលទាន​ទឹក​ផ្លែ​ទ​ទឺ​ម ដើម្បី​ទប់ស្កាត់​បញ្ហា​ស្ទះ​ស​សៃ​ឈាម​។

៤. ត្រី​សម្បូរ​ខ្លាញ់ ៖ មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែល​មិន​ត្រឹមតែ​ល្អ​ចំពោះ​សុខ​ភាព​ខួរក្បាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ប្រឆាំង​ការ​រលាក​ដែល​ប្រសើរ​សម្រាប់​បេះដូង​ផង​ដែរ​។ ការ​ទទួល​ទាន​ត្រី​ប្រភេទ​នេះ​អោយ​បាន​យ៉ាង​ហោច​ណាស់ ២ ដង​ក្នុង​មួ​យស​ប្តា​ហ៍​អាច​ជួយ​សម្អាត​ស​សៃ​ឈាម​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​បេះដូង​គួរ​អោយ​កត់សម្គាល់​។

៥. ផ្កា​ខាត់ណា​ខៀវ ៖មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន K ដែល​ទប់ស្កាត់​ការ​កកស្ទះ​នៃ​ស​សៃ​ឈាម​។ ផ្កា​ខាត់ណា​ខៀវ ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​ស​សៃ​ដែល​ជួយ​កម្ចាត់​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ដែល​បង្ក​ហានិ​ភ័យ​នៃ​បញ្ហា​បេះដូង​ផ្សេង​ៗ​បាន​យ៉ាង​ប្រសើរ​ផង​ដែរ​។

៦. ដំឡូងបារាំង ៖ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម និង​ជាតិ​ស​សៃ​ដែល​មាន​ប្រសិទ្ធិ​ភាព​សម្អាត​ស​សៃ​ឈាម ហើយ​លើកកម្ពស់​សុខភាព​បេះដូង​បាន​យ៉ាង​ប្រសើរ​៕ (​ប្រភព​ពី​៖ Health.com.kh)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ