ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្យាម​គូ​បូ​តា ឧបត្ថម្ភ​ទាំងស្រុង​ក្នុង​កម្មវិធី ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ ទម្ងន់ 63.5 គីឡូ​ក្រាម គូ​បូ​តា រដូវ​កាល​ទី​១០

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ ទម្ងន់ ៦៣,៥​គីឡូក្រាម របស់​ស្យាម​គូ​បូ​តា បាន​ចាប់ផ្ដើម​ជា​ផ្លូវការ​សម្រាប់​រដូវ​កាល​ទី ១០ ។ កាលពី​ថ្ងៃ​ទី​២៦…

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ ទម្ងន់ ៦៣,៥​គីឡូក្រាម របស់​ស្យាម​គូ​បូ​តា បាន​ចាប់ផ្ដើម​ជា​ផ្លូវការ​សម្រាប់​រដូវ​កាល​ទី ១០ ។ កាលពី​ថ្ងៃ​ទី​២៦ មេ​សា ២០១៩ ក្រុមហ៊ុន​ស្យាម​គូ​បូ​តា​ក៏​បាន​រៀបចំ​សន្និសីទ​សារព័ត៌មាន​មួយ បង្ហាញ​កីឡាករ​ក្នុង​ការ​ប្រកួត​ពានរង្វាន់​នេះ និង​បង្ហាញ​ពី​លក្ខខណ្ឌ​មួយ​ចំនួន​ផង​ដែរ ។

អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​កិច្ចសហការ​ដ៏​ស្អិតរ​មួ​ត​ជា​បន្តបន្ទាប់​រវាង​ក្រុមហ៊ុន គូ​បូ​តា សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ និង​ស្ថានីយទូរទស្សន៍​បាយ័ន បាន​នាំ​មក​ជូន​លោក​អ្នក​នូវ​កំពូល​កីឡាករ​ជើង​ខ្លាំង ខ្មែរ​-​ថៃ ចំនួន​៨​រូប ដើម្បី​ធ្វើការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ដ៏​ស្វិតស្វាញ និង​ជក់ចិត្ត​ក្នុង​កម្មវិធី «​គូ​បូ​តា បច្ចេកវិទ្យា​កសិកម្ម​ថ្មី​ដើម្បី​អនាគត​» នាំ​មក​ជូន​ជើងឯក​ប្រដាល់​លេខ​មួយគូ​បូ​តា រដូវ​កាល​ទី ១០​។

អ្នក​សេ្ន​ហា​កីឡាប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​ទាំងអស់​អាច​ទស្សនាការ​ប្រកួត​នេះ​រៀងរាល់ថ្ងៃ​សុក្រ ចាប់ពី​ម៉ោង ៧ យប់ ដល់​ម៉ោង ៩ យប់ នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ ឬ​អាច​ទស្សនា​តាម​រយៈ​ការ​ផ្សាយ​ផ្ទាល់​ពី​ស្ថានីយ​ទូ​ទស្សន៍​ប៉ុស្តិ៍​បាយ័ន​។

នៅ​ក្នុង​រដូវ​កាល​ទី ១០ នេះ មាន​កីឡាករ​ជើង​ខ្លាំង​ប្រភេទ​ទម្ងន់ 63.5 គីឡូក្រាម ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ដូច​ជា រិ​ទ្ធ ភូ​លូ​, ផល សោ​ភ័​ណ្ឌ​, ចាន់ ប៊ុ​ន​ហឿ​ន និង ធន់ ចាន់​តាក់ និង​កីឡាករ​ជើង​ខ្លាំង​ប្រភេទ​ទម្ងន់ 63.5 គីឡូក្រាម ប្រចាំ​ប្រទេស​ថៃ​មាន​ដូច​ជា កូ​លាប​ដាម ផ្រា​ន​, ហ្វា​នី​មិត្ត វី​រយៈ​ហ្វា​ម​, យុគ​ផេ​ត ផេ​ត​កា​សាម និង ប្រា​កៃ​ផេ​ត នី​ថៃ​សា​មុ​យ ។

ដោយ​មានការ​គ្រាំ​ទ្រ​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​ប្រជាជន​កម្ពុជា​កន្លង​មក គូ​បូ​តា បាន​ឧបត្ថម្ភ​ទាំងស្រុង​ក្នុង​កម្មវិធី​ប្រដាល់​នេះ​អស់​រយៈពេល​៦​ឆ្នាំ​ជាប់​ៗ​គ្នា​ដោយ​ជោគជ័យ ដែល​បច្ចុបន្ន​នេះ​វា​បាន​ក្លាយជា​កម្មវិធី​ប្រដាល់​ដ៏​ពេញ​និយម​បំផុត​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ លើស​ពី​នេះ​ទៅ​ទៀត គូ​បូ​តា ក៏​បាន​ដំណើរការ​កម្មវិធី​ប្រដាល់​ជាមួយនឹង​ការ​ប្រគំ​តន្ត្រី​នៅ​តាម​បណ្តា​ខេត្ត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ឥឡូវនេះ​រហូត​ដល់​ចុងឆ្នាំ ២០១៩ ដើម្បី​ផ្តល់​ភាព​សប្បាយ​រីករាយ​ដល់​កសិករ​កម្ពុជា​។

គូ​បូ​តា សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ប្រជាជន​កម្ពុជា ជា​ពិសេស​កសិករ​កម្ពុជា​ដែល​តែងតែ​គាំទ្រ​កម្មវិធី «​ជើងឯក​ប្រដាល់​លេខ​មួយគូ​បូ​តា​» ដែល​បាន​ធ្វើ​ឱ្យ​វា​ក្លាយជា​កម្មវិធី​ប្រដាល់​ដ៏​ពេញ​និយម​បំផុត​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ដូច​ជា​តែងតែ​ប្រើប្រាស់​គ្រឿងចក្រ​កសិកម្ម គូ​បូ​តា ជួយ​ឲ្យ គូ​បូ​តា លក់ដាច់​លេខ​មួយ​នៅ​កម្ពុជា​។

គូ​បូ​តា សន្យា​ថា តែងតែ​នាំ​មក​ជូន​លោក​អ្នក​នូវ​ភាព​សប្បាយ​រីករាយ​ជា​និច្ច និង​តែងតែ​នៅ​ជាមួយ​កសិករ​ដើម្បី​ចែករំលែក​ចំនេះដឹង និង​បទ​ពិសោធន៍ ក៏​ដូច​ជា​នាំ​មក​ជូន​កសិករ​នូវ «​បច្ចេកវិទ្យា​កសិកម្ម​ថ្មី​ដើម្បី​អនាគត​» ដែល​ជួយ​ឱ្យ​វិស័យ​កសិកម្ម​កាន់តែ​រីក​ចម្រើន​។

យើង​សង្ឃឹមថា​ប្រជា​កសិករ​អាច​ធ្វើ​កសិកម្ម​បាន​កាន់តែ​ងាយស្រួល មានការ​ចំណាយ​តិច ប៉ុន្តែ​ទទួល​បាន​ផលដំណាំ​ច្រើន អាច​បង្កើន​ចំណូល​បាន​កាន់តែ​ច្រើន​ធ្វើ​ឱ្យ​ជីវភាព​ធូរធារ និង​មាន​ភាព​រុងរឿង ហើយ​ក៏​ជួយ​ផ្តល់​ពិភពលោក​នូវ​ចំណីអាហារ​ដែល​មានគុណ​ភាព និង​សុវត្ថិភាព​ផង​ដែរ ៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ