ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅហួតហែងយ៉ាងនេះ…កំពុង​ប្រឈម​នឹង​​​ខ្វះ​ចំណីពីហ្វូងសត្វក្រៀល

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ អាកាសធាតុ​ក្តៅ​ហួតហែង​បច្ចុប្បន្ន​នេះ​ មិនមែន​តែ​មនុស្ស​ទេ សូ​ម្បី​តែ​សត្វ​ក៏​មាន​បញ្ហា​ដែរ ។ ដោយឡែក​ ហ្វូង​សត្វ​ក្រៀល​ដ៏​កម្រ​និង​ជិត​ផុត​ពូជ​ ​ដែល​កំពុង​ទទួល​បានការ​អភិរក្ស​ក្នុង​តំបន់​ការពារ​សត្វ​ក្រៀល​នៅ​អន្លង់​ព្រីង​ជាប់​ព្រំដែន​ប្រទេស​វៀតណាម ស្ថិត​នៅ​ក្នុង​ឃុំ​បឹង​សាលា​ខាងត្បូង…

ខេត្តកំពត ៖ អាកាសធាតុ​ក្តៅ​ហួតហែង​បច្ចុប្បន្ន​នេះ​ មិនមែន​តែ​មនុស្ស​ទេ សូ​ម្បី​តែ​សត្វ​ក៏​មាន​បញ្ហា​ដែរ ។ ដោយឡែក​ ហ្វូង​សត្វ​ក្រៀល​ដ៏​កម្រ​និង​ជិត​ផុត​ពូជ​ ​ដែល​កំពុង​ទទួល​បានការ​អភិរក្ស​ក្នុង​តំបន់​ការពារ​សត្វ​ក្រៀល​នៅ​អន្លង់​ព្រីង​ជាប់​ព្រំដែន​ប្រទេស​វៀតណាម ស្ថិត​នៅ​ក្នុង​ឃុំ​បឹង​សាលា​ខាងត្បូង ស្រុក​កំពង់ត្រាច ដែល​បច្ចុប្បន្ន​គ្រប់គ្រង​ដោយ​មន្ទីរ​បរិស្ថាន​ខេត្ត​ កំពុង​ប្រឈម​នឹង​ការ​ខ្វះ​ចំណី ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​បារម្ភ​នោះ​ដោយសារ​តែ​ចំណី​របស់​សត្វ​ក្រៀលបាន​ងាប់ ​គឺ​ដើម​និង​មើម​ប្លុង ។ ពេល​នេះ ​ចំណី​សត្វ​ក្រៀល​បាន​ជះក្លិន​ស្អុយ​និង​ខ្លះ​បាន​ងាប់ ​ធ្វើ​ឱ្យ​សត្វ​ក្រៀល​និង​សត្វ​ស្លាប​មួយ​ចំនួន លែង​មក​ចុះ​រក​ចំណី​នៅ​តំបន់​នេះ​តទៅ​ទៀត​​ហើយ ។

លោក ឈឹ​ម មេ​ង នាយក​តំបន់ការពារទេសភាព​នៅ​រមណីយដ្ឋាន​សត្វ​ក្រៀល​អន្លង់​ព្រីង​បានឱ្យ​អ្នក​យក​ព័ត៌មាន​ដឹង កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ មេ​សា​ថា សត្វ​ក្រៀល​អាច​និង​ថយ​ចុះ​មិន​មាន​ច្រើន​ដូច​ឆាំ្ន​មុន​ៗ​ទេ ។ នា​យក​តំបន់​ការពារ បាន​ប្រាប់​ឱ្យ​ដឹង​ថា ឆាំ្ន​នេះ​មិន​មាន​សត្វ​ក្រៀល​ចុះ​ច្រើន​ទេ ដោយសារ​អាកាសធាតុ​ប្រែ​ប្រួល​មាន​កម្ដៅ​ខ្លាំង ធ្វើ​ឱ្យ​ស្មៅ​ប្លុង​ជា​ចំណី​ងាប់​អស់ ដែល​ប្រឈម​នឹង​ខ្វះ​ចំណី ។ លោក​ឈឹ​ម មេ​ង និយាយ​​ប្រាប់​បន្ត​ថា តាម​ការ​ពិនិត្យ​ជាក់ស្ដែង​ជា​ប្រចាំ​នៅ​ក្នុង​ខែមេសា​នេះ មាន​សត្វ​ក្រៀល​ប្រមាណ​តែ​៥០​ក្បាល​ប៉ុណ្ណោះ​កំពុង​នៅ​តំបន់​អន្លង់​ព្រីង​នេះ ។

គេ​បានដឹង​ថា នៅ​រមណីយដ្ឋាន​អន្លង់​ព្រីង​មាន​ផ្ទៃដី​ចំនួន​២១៧​ហិ​កតា ត្រូវ​បាន​រក្សា​ទុក​សម្រាប់​ឱ្យ​សត្វ​ក្រៀល​និង​សត្វ​ស្លាប​ឯទៀត​ៗ​អាច​ចុះ​រក​ចំណី​សុ​ី​ដោយ​ខ្លួនឯង​បាន ។ សត្វ​ក្រៀល​ដែល​ចុះ​រក​ចំណី​នេះ​គឺ​រស់នៅ​ភាគ​ខាងជើង​ប្រទេស​កម្ពុជា តែ​ដល់​ខែវិច្ឆិកា ហ្វូង​សត្វ​ក្រៀល​ហើរ​មក​កាន់​តំបន់​អន្លង់​ព្រីង​រហូត ដល់​ខែឧសភា ។ សត្វ​ក្រៀល​ដែល​មាន​តិចតួច​បាន​ចុះ​មក​រក​ចំណី​នៅ​អន្លង់​ព្រីង​អាច​ចាក​ចេញពី​តំបន់​នេះ​វិញ ។

អត្ថបទសរសេរ ដោយ