ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា…ហ៊ានជួញជាង២គីឡូមកទៀត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន បានឃាត់មនុស្សចំនួន​២នាក់ និង​ចាប់យកថ្នាំញៀនជាង២គីឡូក្រាម កាលពីវេលាម៉ោង៦ និង៣០នាទីល្ងាចថ្ងៃទី២៥ មេសា ស្ថិត​នៅ​ចំណុច​បន្ទប់លេខ២០៧ ផ្ទះជួលសង្កាត់ផ្សារដើមគរ…

រាជធានីភ្នំពេញ ៖ ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន បានឃាត់មនុស្សចំនួន​២នាក់ និង​ចាប់យកថ្នាំញៀនជាង២គីឡូក្រាម កាលពីវេលាម៉ោង៦ និង៣០នាទីល្ងាចថ្ងៃទី២៥ មេសា ស្ថិត​នៅ​ចំណុច​បន្ទប់លេខ២០៧ ផ្ទះជួលសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ​ ។

ជនសង្ស័យខាងលើ ម្នាក់ឈ្មោះ ទូច សីហា ​អាយុ៣៤ឆ្នាំ (ដកហូតថ្នាំញៀនជាង៣ខាំ) និងម្នាក់ឈ្មោះ តាំង ស្រុន ភេទប្រុស អាយុ៣៦ឆ្នាំ ដកហូតថ្នាំញៀនជាង២គីឡូក្រាម​ ។ ទាក់ទិន​​នឹង​ការបង្ក្រាបក្រុមជួញដូរ​គ្រឿង​ញៀន​ខាងលើ លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានឲ្យដឹងថា ដោយទទួលបានអនុសាសន៍ពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំបញ្ជាពីនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង កម្លាំងជំនាញការិយាល័យទី១១ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានប្រើវិធានញុះញុងបង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ជាក់ស្តែង ឈានដល់ការឃាត់ខ្លួនជនឧក្រិដ្ឋចំនួន២នាក់ និងដកហូតថ្នាំញៀនជាង២គីឡូក្រាមនេះ ។

លោក​បន្តថា ម្នាក់ឈ្មោះ ទូច សីហា ត្រូវកម្លាំងយើងបង្ក្រាបនៅចំណុចផ្ទះជួលបន្ទប់លេខ២០៧​សង្កាត់​ផ្សារដើមគរ ខណ្ឌទួលគោក បន្ទាប់មកឈានទៅឃាត់ខ្លួនឈ្មោះ តាំង ស៊្រុន នៅចំណុចផ្លូវឧកញ្ញាទេពផន មុខផ្សារអូរប្ញស្សី​ សង្កាត់អូរប្ញស្សី ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ជាលទ្ធផលដកហូតថ្នាំញៀន២គីឡូក្រាម ជាម្សៅក្រាមពណ៍សថ្លា សង្ស័យសា​រធាតុញៀនប្រភេទមេតំហ្វេតាមីន(IC​E) ទម្ងន់សរុប ទាំង សំបកជាង២គីឡូក្រាម ។

ចម្លើយជនសង្ស័យ​ថា ថ្នាំញៀនជាង២គីឡូក្រាមនេះ ពួកគេបានទទួលបន្តពីមនុស្សម្នាក់ ដែលនាំ​ចូល​មក​ប្រទេសកម្ពុជា តាមច្រកព្រំដែននៃប្រទេសឡាវ ។ ​

អត្ថបទសរសេរ ដោយ