ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់​កុំព្យូទ័រ​ហ្គេ​ម១នេះបង្ហាញខ្លួន​ជាមួយ​សមត្ថភាព​ដ៏​អស្ចារ្យ និង​តម្លៃ​កប់​ពពក

4 ឆ្នាំ មុន

Razer បាន​បង្ហាញ​ម៉ូ​ដែល Razer Blade Pro 17 (2019) ថ្មី​របស់​ខ្លួន​ដែល​ជា​កុំព្យូទ័រ​យួរដៃ​លេង​ហ្គេ​ម​ដ៏​សំខាន់​មួយ ហើយ​វា​ត្រូវ​បាន​រចនា​ឡើង​ថ្មី​ពី Blade…

Razer បាន​បង្ហាញ​ម៉ូ​ដែល Razer Blade Pro 17 (2019) ថ្មី​របស់​ខ្លួន​ដែល​ជា​កុំព្យូទ័រ​យួរដៃ​លេង​ហ្គេ​ម​ដ៏​សំខាន់​មួយ ហើយ​វា​ត្រូវ​បាន​រចនា​ឡើង​ថ្មី​ពី Blade Pro 17 មុន ។ យោង​តាម​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​លោក Min-Liang Tan បាន​និយាយ​ថា​អ្នកទិញ​អាច​រំពឹង​ថា វា​ជា​កុំព្យូទ័រ​យួរដៃ Razer ដែល​មាន​អនុភាព និង ល្អ​ប្រសើរ​បំផុត ។

Razer Blade Pro 17 ថ្មី​នេះ​មាន​បំពាក់​នូវ CPU ជំនាន់​ទី 9 របស់ Intel Core i7-9750H រួម​ជាមួយនឹង GPU NVIDIA GeForce RTX GPU ដែល​អ្នកទិញ​នឹង​ជ្រើសរើស​យក​ពី RTX 2060, 2070 ជាមួយ Max-Q Design និង 2080 ជាមួយនឹង Max-Q Design ផង​ដែរ ។ ម៉ូ​ដែល​នេះ​ត្រូវ​បាន​ផ្តល់​ជូន​ជាមួយនឹង​អង្គ​ចង​ចាំ​ពីរ​ខ្សែ គឺ DDR4-2667Mhz 16GB និង ប្រភេទ SSD 512GB PCIe ។

ម៉ូ​ដែល​ថ្មី​នេះ​មាន​ទំហំ 17.3 អ៊ី​ង Full HD 144Hz ហើយ​យោង​តាម​ក្រុមហ៊ុន​បានឱ្យ​ដឹង​ថា​អេ​ក្រង់​បង្ហាញ​របស់​វា​ត្រូវ​បាន​ក្រិត​តាម​ខ្នាត និង បាន​រចនា​ឡើង​សម្រាប់​អ្នក​ច្នៃប្រឌិត ព្រមទាំង​អ្នក​បង្កើត​ក្រាហ្វិក ។

ម៉ូ​ដែល Razer Blade Pro 17 ផ្តល់​ជូន​នូវ​ជម្រើស​នៃ​កា​រត​ភ្ជាប់​យ៉ាង​ទូលំទូលាយ​រួម​ទាំង​ច្រក​បី​នៃ​ប្រភេទ USB-A 3.2 Gen 2, រន្ធ​ដោត Realtek 2.5Gb Ethernet, HDMI 2.0b, រន្ធ USB 2 C 3.2 Gen 2 (​មួយ គឺ Thunderbolt 3), មាន​ឧបករណ៍ UHS-III SD card reader ។ ចំពោះ​កា​រត​ភ្ជាប់​ឥត​ខ្សែ​វិញ Blade Pro 17 ថ្មី​មាន​បំពាក់ Intel Wireless AX WLAN ជាមួយ​ល្បឿន​រហូត​ដល់ 2.4Gb ក្នុង​មួយ​វិនាទី និង Bluetooth 5.0 ។

ម៉ូ​ដែល​ថ្មី​នេះ​នាំ​មក​នូវ​ការ​រចនា​ដ៏​ទាន់សម័យ ហើយ​បើ​តាម​ក្រុមហ៊ុន Razer គឺ Blade Pro 17 ផលិត​ពី​អា​លុយ​មី​ញ៉ូ​សម្រាប់​យន្តហោះ​ប្រភេទ CNC ដែល​មាន​ភាព​ធន់​ទៅ​នឹង​ការ​កោស ។ បន្ទះ Trackpad ត្រូវ​បាន​ធ្វើ​ពី​កញ្ចក់ ហើយ​គ្រាប់​ចុច​នីមួយ​ៗ​មាន Backlit ដាច់​ដោយឡែក​ដែល​អ្នក​ប្រើ​មាន​ជម្រើស​ដើម្បី​ផ្លាស់​ប្តូរ​ពណ៌​ចំនួន ១៦,៨ លាន​ពណ៌​សម្រាប់​ក្តារ​ចុច ។

សូម​បញ្ជាក់​ផង​ដែរ​ថា ម៉ូ​ដែល Razer Blade Pro 17 (2019) នឹង​ដាក់​លក់​នៅ​ខែ​ក្រោយ​នេះ​ដោយ​ចាប់ផ្តើម​ពី​តម្លៃ ២.៤៩៩ ដុល្លារ ដោយ​រួម​បញ្ចូល​នូវ​ការ​ធានា​មាន ១ ឆ្នាំ​សម្រាប់​អ្នកទិញ​នៅ​សហរដ្ឋអាមេរិក​ដោយ​ចុះ​ឈ្មោះ​សម្រាប់ RazerCare ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ