ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួល​បាន​ដំណឹង​ភ្លាម ចូល​ទៅ​ដល់​ផ្ទះ​នាង​ចាប់​នាង​ភ្លាម

4 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​រួម​នឹង​វត្ថុ​តាង​ថ្នាំ​ញៀន​ចំនួន​១៤​កញ្ចប់​តូច ទម្ងន់​៤,៦៦​ក្រាម កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៩ នៅ​ភូមិ​រវាង ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ…

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​រួម​នឹង​វត្ថុ​តាង​ថ្នាំ​ញៀន​ចំនួន​១៤​កញ្ចប់​តូច ទម្ងន់​៤,៦៦​ក្រាម កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៩ នៅ​ភូមិ​រវាង ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ស្ត្រី​រូប​នេះ​ឈ្មោះ ឆែម ស្រី​ភួង ហៅ​ម៉ា​ប់ អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ បច្ចុប្បន្ន​រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​ជា​មុខសញ្ញា​ចែកចាយ​ថ្នាំ​ញៀន​ស្ថិត​ក្នុង​ការ​តាមដាន​របស់​សមត្ថកិច្ច ។ នៅ​ថ្ងៃ​នោះ​បន្ទាប់​ពី​ភ្នាក់ងារ​ផ្ដល់​ព័ត៌មាន​យ៉ាង​ច្បាស់​ការណ៍​ភ្លាម សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​សំរោង​បាន​ចុះ​ទៅ​ដល់ ព្រមទាំង​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ជា​មុខសញ្ញា​នៅ​នឹង​ផ្ទះ​របស់​នាង និង​ដកហូត​បាន​ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​១៤​កញ្ចប់​តូច​ដែល​ជា​សារធាតុ​ញៀន​។

ស្ត្រី​ជា​មុខសញ្ញា​ចែកចាយ​ថ្នាំ​ញៀន និង​វត្ថុ​តាង សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ