ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណ្ឌចំការមន​ដាក់​គោលដៅ​ត្រួតពិនិត្យ​ចរាចរណ៍​ផ្លូវគោក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​យប់​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៩ គណៈ​បញ្ជារ​ឯកភាព​ខណ្ឌចំការមន បាន​ដឹកនាំ​ចំរុះ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន បាន​ដាក់​គោលដៅ​អនុវត្តន៍​ត្រួតពិនិត្យ​ជាតិ​ស្រវឹង និង​អាវុធ​ជាតិ​ផ្ទុះ ត្រង់​ចំណុច​មុខ​វិទ្យាល័យ​បឹង​ត្របែក…

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​យប់​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៩ គណៈ​បញ្ជារ​ឯកភាព​ខណ្ឌចំការមន បាន​ដឹកនាំ​ចំរុះ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន បាន​ដាក់​គោលដៅ​អនុវត្តន៍​ត្រួតពិនិត្យ​ជាតិ​ស្រវឹង និង​អាវុធ​ជាតិ​ផ្ទុះ ត្រង់​ចំណុច​មុខ​វិទ្យាល័យ​បឹង​ត្របែក ផ្លូវ​ព្រះ​មុនី​វង្ស សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន ។

ប្រតិបត្តិការ​ខាងលើ​នេះ បាន​ធ្វើ​ឡើង​ដោយ​មានការ​ចូលរួម​ពី​លោក ថេ​ង សុ​ថុ​ល អភិបាល​នៃ​គណៈ​
អភិបាល ខណ្ឌចំការមន ដែល​ទើបនឹង​តែងតាំង​ថ្មី លោក យិ​ន សាន អធិការដ្ឋាន​ខណ្ឌចំការមន និង​លោក​ឧត្តមសេនីយ៍ត្រី ប៊ុ​ន សុ​សិក្ខា ស្នងការ​រង​រាជធានី​ភ្នំពេញ​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​នៃ​អធិការដ្ឋាន​ខណ្ឌចំការមន ដាក់​គោលដៅ​ត្រួតពិនិត្យ​ជាតិ​ស្រវឹង និង​អាវុធ​ជាតិ​ផ្ទុះ ត្រង់​ចំណុច​មុខ​វិទ្យាល័យ បឹង​ត្របែក ចាប់ពី​ម៉ោង​៩​យប់​ដល់​ម៉ោង​១២​រំលង​អា​ធ្រា​ត្រ ព្រមទាំង​ធ្វើការ​ឃាត់​រថយន្ត​និង​ម៉ូតូ​ជា​ច្រើន​គ្រឿង​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ អាវុធ​ជាតិ​ផ្ទុះ និង​វាស់​ជាតិ​ស្រវឹង ព្រមទាំង​ធ្វើការ​អប់រំ​ណែនាំ ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​សូម​អោយ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា នៅ​ពេល​ធ្វើ​ដំណើរ​តាម​ម៉ូតូ​ត្រូវ​ពាក់មួក​សុវត្ថិភាព និង​ដាក់​កញ្ចក់​ឲ្យ​បាន​ត្រឹមត្រូវ ចំណែក​អ្នក​បើករថយន្ត ត្រូវ​ពាក់​ខ្សែ​ក្រ​វា​ត់​អោយ​បាន​ត្រឹមត្រូវ​ផង​ដែរ ។

ជា​ចុង​ក្រោយ បន្ទាប់​ពី​ធ្វើការ​ឆែកឆេរ​ត្រួតពិនិត្យ និង​វាស់​ជាតិ​ស្រវឹង​រួច​ហើយ សមត្ថកិច្ច​បាន​រក​ឃើញ​អ្នកបើកបរ​ដែល​មាន​ជាតិ​ស្រវឹង​លើស​កំរិត​ចំនួន​១០​នាក់ តែ​សមត្ថកិច្ច មិន​បាន​ឃាត់ខ្លួន​មនុស្ស​នោះ បាន​ធ្វើការ​ដកហូត​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌចំការមន​រង់ចាំ​ថ្ងៃស្អែក ទើប​អោយ​អ្នកបើកបរ​ដែល​មាន​ជាតិ​ស្រវឹង​ចូលខ្លួន​ទៅ​ធ្វើការ​បង់​ពិន័យ​តាម​ផ្លូវច្បាប់ ។ ដោយឡែក​អ្នក​ជិះ​ម៉ូតូ​អត់​ពាក់មួក​និង​អត់​កញ្ចក់​អាជ្ញាធរ​មិន​បាន​ឃាត់​បង់ ផាកពិន័យ​ទេ គឺ​គ្រាន់តែ​ឃាត់​អប់រំ​ណែនាំ​ហើយ​ឲ្យ​ត្រឡប់​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ