ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​កម្ពុជា​-​វៀតណាម​សាទរ​សមិទ្ធិ​ផល​កើតឡើង​នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នាយក​រដ្ឋមន្ត្រី​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម​បាន​សម្តែង​ការ​អបអរសាទ​ចំពោះ​សមិទ្ធិ​ផល​ដែល​បាន​កើតឡើង​ពី​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី (​កម្ពុជា​-​វៀតណាម​)​។ យោង​តាម​បណ្តាញ​សង្គម​របស់​សម្តេច​តេ​ជោ នៅ​ថ្ងៃ​ទី​២៦ ខែ​ម​សាបាន​ឲ្យ​ដឹង​ថា ក្នុង​ឱកាស​ដែល​អញ្ជើញ​ចូលរួម​វេទិការ​ខ្សែ​ក្រ​វ៉ា​ត់ និង​ផ្លូវ​លើក​ទី​២…

រាជធានី​ភ្នំពេញ ៖ នាយក​រដ្ឋមន្ត្រី​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម​បាន​សម្តែង​ការ​អបអរសាទ​ចំពោះ​សមិទ្ធិ​ផល​ដែល​បាន​កើតឡើង​ពី​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី (​កម្ពុជា​-​វៀតណាម​)​។ យោង​តាម​បណ្តាញ​សង្គម​របស់​សម្តេច​តេ​ជោ នៅ​ថ្ងៃ​ទី​២៦ ខែ​ម​សាបាន​ឲ្យ​ដឹង​ថា ក្នុង​ឱកាស​ដែល​អញ្ជើញ​ចូលរួម​វេទិការ​ខ្សែ​ក្រ​វ៉ា​ត់ និង​ផ្លូវ​លើក​ទី​២ នៅ​ទីក្រុង​ប៉េ​កាំ​ង ប្រទេស​ចិន ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​នៃ​កម្ពុ​ជានា​ព្រឹក​ថ្ងៃ​ទី​២៦ មេ​សា ឆ្នាំ​២០១៩​នេះ​បាន​ទទួល​ជួប​ពិភាក្សា​ការងារ និង​ពិសា​អាហារ​ពេល​ព្រឹក​ជាមួយ​លោក​ង្វៀ​ង សួន​ហ្វ៊ុ​ក នាយក​រដ្ឋមន្ត្រី នៃ​ប្រទេស​វៀតណាម​នៅ​សណ្ឋាគារ​នៃ​ការ​ស្នាក់​នៅ​របស់​ថ្នាក់ដឹកនាំ​កម្ពុជា ។ នៅ​ក្នុង​ជំនួប​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ចំពោះ​ការ​រីក​ចម្រើន និង​សមិទ្ធិ​ផល​រីក​ចម្រើន​ជា​ច្រើន​រស់​ប្រទេស​វៀតណាម​ព្រមទាំង​មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​យ៉ាង​ឆាប់រហ័ស ។

សម្តេច​តេ​ជោ​បាន​បន្ត​ថា យើង​ពិតជា​រីករាយ​ដែល​បាន​ពិភាក្សា​ផ្លាស់​ប្តូ​រមតិ​ប្រកបដោយ​ភាព​ស្មោះត្រង់​ទៅ​វិញ​ទៅ​មក​ទទួល​ដោយ​ផ្លែផ្កា និង​ប្រសិទ្ធភាព​លើ​បញ្ហា​ទំនាក់ទំនង​ទ្វេភាគី​ក៏​ដូច​ជា បញ្ហា​តំបន់ និង​ពិភពលោក​ដែល​ផ្តល់​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក​នូវ​ទំនាក់ទំនង​មិត្តភាព​ជា​ប្រពៃណី សាមគ្គីភាព ជា​អ្នក​ជិតខាង​ល្អ និង​កិច្ច​សហប្រតិបត្តិការ ។ ដូច​គ្នា​នេះ​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម​មាន​ប្រសាសន៍​សំដែង​នូវ​ការ​វាយតម្លៃ​ខ្ពស់​ជូន​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើ​អោយ​កម្ពុជា​មានការ​រីក​ចម្រើន​ខ្ពស់ ។

លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា «​យើង​ពិតជា​មានការ​រីករាយ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់​នាំ​មន្ត្រី​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំង​ពីរ​ដែល​មានការ​យ​ចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​» ។

សូម​ជំរាប​ថា កន្លង​ទៅ​ថ្នាក់ដឹកនាំ​កម្ពុជា វៀតណាម ធ្លាប់​បាន​ប្តេជ្ញា​ចិត្ត​ខិតខំ​រួម​គ្នា​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់ ដូច​ជា ខណ្ឌសីមា និង​បោះ​ប​ង្កោ​ល​ព្រំដែន និង​ការ​សម្រេច​អោយ​បាន​ទំហំ​ពាណិជ្ជកម្ម​៥​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០ ផែនការមេ​ត​ភ្ជាប់​លើ​គ្រប់​វិស័យ​រវាង​កម្ពុជា និង​វៀតណាម ព្រមទាំង​ទប់ស្កាត់​រាល់​បទល្មើស​ផ្សេង​ៗ​នៅ​តាម​ព្រំដែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ