ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាណូយ​ស្នើ​ឲ្យ​មានការ​វិនិយោគ​ក្នុង​តំបន់​កសិកម្ម​ប្រើ​បច្ចេកវិទ្យា​ខ្ពស់

4 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ យោង​ទៅ​តាម​ភ្នាក់ងារ​សារព័ត៌មាន Viet Nam News ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី ២៤​កន្លង​មក​បាន​ឲ្យ​ដឹង​ថា ហាណូយ​កំពុង​តែ​ស្នើ​ឲ្យ​មានការ​វិនិយោគ​ក្នុង​តំបន់កសិកម្ម​បច្ចេកវិទ្យា​ខ្ពស់​ចំនួន ៩…

ប្រទេស​វៀតណាម ៖ យោង​ទៅ​តាម​ភ្នាក់ងារ​សារព័ត៌មាន Viet Nam News ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី ២៤​កន្លង​មក​បាន​ឲ្យ​ដឹង​ថា ហាណូយ​កំពុង​តែ​ស្នើ​ឲ្យ​មានការ​វិនិយោគ​ក្នុង​តំបន់កសិកម្ម​បច្ចេកវិទ្យា​ខ្ពស់​ចំនួន ៩ ដោយ​មាន​គោលដៅ​បង្កើន​គុណភាព​ផលិតផល បង្កើត​ខ្សែ​សង្វា​ក់​ផលិតកម្ម និង​លើកតម្កើង​ការ​នាំ​ចេញ​។

តំ​បន់ទំនាង​នេះ​នឹង​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង Hoai Duc, Ha Dong, Me Linh, Dan Phuong, Phuc Tho, Soc Son និង Ba Vi ព្រមទាំង Son Tay Town ផង​ដែរ​។ នាយកដ្ឋាន​កសិកម្ម​និង​ការ​អភិវឌ្ឍន៍ជនបទ​បាន​និយាយ​ថា​ពួក​គេ​នឹង​ផ្តល់​ជំនួយ​ដល់​អ្នក​ដែល​វិនិយោគ​ក្នុង​ការ​អភិវឌ្ឍន៍​កសិកម្ម​ប្រើប្រាស់​បច្ចេកវិទ្យា​ខ្ពស់​ក្នុង​តំបន់​ទាំងនេះ​។

លោក Ta Van Tuong ដែល​ជា​អនុប្រធាន​នាយកដ្ឋាន​កសិកម្ម​និង​អភិវឌ្ឍន៍ជនបទ​ប្រចាំ​ទីក្រុង​ហាណូយ​បាន​ឲ្យ​ដឹង​ថា ការ​អភិវឌ្ឍន៍​កសិកម្ម​បច្ចេកវិទ្យា​ខ្ពស់​គឺ​ពិតជា​សំខាន់​ណាស់​ក្នុង​ការ​ធ្វើ​ឲ្យ​ផលិត​ផល​មានគុណ​ភាព​ស្រប​ទៅ​នឹង​ស្តង់ដារ​អន្តរជាតិ និង​ជំរុញ​ដល់​ការ​នាំ​ចេញ​។

លោក​បាន​បន្ត​ថា ទីក្រុង​នេះ​ក៏​មាន​គោលដៅ​លើកតម្កើង​ភាព​ត​ភ្ជាប់​ក្នុង​តំបន់​ក្នុង​ផ្នែក​ផលិតកម្ម​វិស័យ​កសិកម្ម​ផង​ដែរ​ដើម្បី​បង្កើត​ផលិតផល​នាំមុខ​សម្រាប់​ការ​នាំ​ចេញ ហើយ​បច្ចេកវិទ្យា​ទំនើប​ៗ​ត្រូវ​តែ​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​គ្រប់​ដំណាក់កាល​តាំងពី​ផលិតកម្ម​ទៅ​កែ​ច្នៃ និង​ចែកចាយ​។

ស្ថិតិ​ដែល​ត្រូវ​បាន​ចងក្រង​ដោយ​នាយកដ្ឋាន​ខាងលើ​បាន​បង្ហាញ​ថា Hanoi បាន​បង្កើត​ខ្សែ​សង្វា​ក់​ផលិតកម្ម​ប្រមាណ​១២១ ហើយ​សម្រាប់​កសិផល​ដែល​មាន​សុវត្ថិភាព និង​បាន​បង្កើត​ផលិតផល​ការពារ​ប្រមាណ​៤០​ផង​ដែរ​។

រដ្ឋធានី​នេះ​បាន​សហការ​ជាមួយនឹង​ខេត្ត និង​ទីក្រុង​ចំនួន ២១ ក្នុង​ផ្នែក​ធ្វើ​កសិកម្ម និង​ចែកចាយ ហើយ​លោក Tuong បាន​បន្ត​ថា​រដ្ឋធានី​មាន​គោលដៅ​ត​ភ្ជាប់​សហគ្រាស​ក្នុង​ទីក្រុង​ហាណូយ​ជាមួយនឹង​ខេត្ត​និង​ទីក្រុង​ដទៃ​ទៀត ជា​ពិសេស​ខេត្ត​និង​ទីក្រុង​ដែល​មាន​សក្តានុពល​ខ្ពស់​សម្រាប់​ការ​ធ្វើ​កសិកម្ម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ