ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​សម្រេច​ទទួលយក​សេចក្តីព្រាងច្បាប់​ចំនួន​៥​ទៅ​ពិនិត្យ និង​សិក្សា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​ទទួលយក​សំណើ​សេចក្តីព្រាងច្បាប់​ចំនួន​៥ ដែល​ស្នើ​ដោយ​រាជរដ្ឋាភិបាល​មក​ពិនិត្យ និង​សិក្សា​ទៅ​តាម​គណៈកម្មការ​ជំនាញ​រដ្ឋសភា ។ សម្ដេច​ហេង សំ​រិ​ន ប្រធានរដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែមេសា…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​ទទួលយក​សំណើ​សេចក្តីព្រាងច្បាប់​ចំនួន​៥ ដែល​ស្នើ​ដោយ​រាជរដ្ឋាភិបាល​មក​ពិនិត្យ និង​សិក្សា​ទៅ​តាម​គណៈកម្មការ​ជំនាញ​រដ្ឋសភា ។ សម្ដេច​ហេង សំ​រិ​ន ប្រធានរដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០១៩ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដើម្បី​ពិភាក្សា និង​អនុម័ត​របៀបវារៈ​ចំនួន​៥ ដោយនៅ​ក្នុង​នោះ​កិច្ចប្រជុំ​សម្រេច​ទទួលយក​សេចក្តីព្រាងច្បាប់​ចំនួន​៥ ដែល​ស្នើ​ដោយ​រាជរដ្ឋាភិបាល​ប្រគល់​ជូន​គណៈកម្មការ​ជំនាញ​រដ្ឋសភា ពិនិត្យ​សិក្សា ហើយ​ធ្វើ​របាយការណ៍​ជូន​មក​គណៈកម្មាធិកា​រអិច​ន្ត្រៃ​យ៍​រដ្ឋសភា​វិញ ក្រោយ​បញ្ចប់​ការ​ពិនិត្យ និង​សិក្សា​នោះ ។

សេចក្តីព្រាងច្បាប់​ដែល​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​សម្រេច​ប្រគល់​ឲ្យ​គណៈកម្មការ​ជំនាញ​រដ្ឋសភា ពិនិត្យ​សិក្សា​នោះ​មាន​ទី​១- សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់​ក្លា​ដេ​ស​ស្តី​ពី​ការ​ជំរុញ និង​ការ​ការពារ​ទៅ​វិញ​ទៅ​មក​នៃ​វិនិយោគ ។ ទី​២ -​សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហភាព​អា​រ៉ាប់​អេ​មី​រ៉េ​ត ស្តី​ពី​ការ​ជំរុញ និង​ការ​ការពារ​ទៅ​វិញ​ទៅ​មក​នៃ​វិនិយោគ ។ ទី​៣ – សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សា​ធារ ណ​រដ្ឋ​តួ​ក​គី​ស្តី​ពី​ការ​ជំរុញ និង​ការ​ការពារ​ទៅ​វិញ​ទៅ​មក​នៃ​វិនិយោគ ។

សេចក្តីព្រាងច្បាប់​ចំនួន​បី​ខាងលើ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​សម្រេច​ប្រគល់​ជូន​គណៈកម្មការ​ផែនការ​វិនិយោគ​កសិកម្ម​អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក​នៃ​រដ្ឋសភា​ពិនិត្យ​សិក្សា​ដោយ​សហការ​ជាមួយ​គណៈកម្មការ​កិច្ចការបរទេស​សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា​។ ចំណែក ទី​៤- សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​ប្រគល់​ជូន គណៈកម្មការ​សាធារណការ ដឹក​ជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ​ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​នៃ​រដ្ឋសភា ពិនិត្យ​សិក្សា ។

រីឯ​ទី​៥-​សេចក្តីព្រាងច្បាប់​មួយទៀត គឺ​សេចក្តីព្រាងច្បាប់ ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​បង្កើត​អង្គការ​បណ្តាញ​អន្តរជាតិ​សម្រាប់ ឬ​ស្សី និង​ផ្តៅ ត្រូវ​បាន គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​ប្រគល់​ជូន​គណៈកម្មការ​ផែនការ​វិនិយោគ​កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក​នៃ​រដ្ឋសភា ពិនិត្យ​សិក្សា ដោយ​សហការ​ជាមួយ គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ